ភ្នំពេញ៖ស្រុកខ្មែរ មានក្រុមហ៊ុនល្បែងផ្សងសំណាងតែចំនួន ២១ប៉ុណ្ណោះ ដែលមានអាជ្ញាបណ្ណឱ្យធ្វើអាជីវកម្មចំពោះក្រុមហ៊ុនល្បែងផ្សងសំណាងនៅកម្ពុជា ដែលមានសាខាចំនួន៤៥ និងប៉ុស្តិ៍សេវាចំនួន ៩០ប៉ុណ្ណោះ។ តែផ្ទុយទៅវិញ កិច្ចប្រតិបត្តិការជាក់ស្តែងវាមានរហូតទៅដល់រាប់ពាន់កន្លែង ដែលនេះវាអាចប៉ះពាល់ យ៉ាងធ្ងន់ធ្ងរទៅដល់សន្តិសុខ សណ្តាប់ធ្នាប់ និងជីវភាពរបស់ប្រជាពលរដ្ឋយើង ដែលយើងចាំបាច់ ត្រូវតែធ្វើការត្រួតពិនិត្យឱ្យបានច្បាស់លាស់។a game auna
នេះជាការលើកឡើងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការ គ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា នាពិធីបើកកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹងការគ្រប់ គ្រងល្បែង ផ្សង សំណាងនៅព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្នើឱ្យអង្គ ប្រជុំនា ធ្វើការពិភាក្សាឱ្យបានផលផុស និងលំអិតបន្ថែមទៀត ជាមួយនឹងវិស័យឯកជន ដែលជាអ្នកដែលបានទទួលអាជ្ញាបណ្ណ ដើម្បីអនុវត្តន៍ឱ្យត្រឹម ត្រូវទៅតាមលក្ខខណ្ឌនៃ អាជ្ញាបណ្ណទៅតាមបទបញ្ញត្តនៃច្បាប់ និងលិខិតបទដ្ឋាន ពាក់ព័ន្ធជាធរមាន ហើយត្រូវរួម សហការជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅ នឹងគោលបំណង ដែលចង់ឱ្យវិស័យនៃល្បែងផ្សងសំណាងនេះ ក្លាយទៅជាផ្នែកមួយដែលស្ថិតនៅ ក្រោមការគ្រប់គ្រងដ៏ត្រឹមត្រូវ មិនបង្កផលប៉ះពាល់ ដល់ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជីវភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) វាយតម្លៃថា៖ល្បេងវាបានចូលរួមចំណែកដល់ការបង្កើតការងារ ការផ្តល់នូវចំណូល រួមទាំងការរួមវិភាគទានផ្សេងទៀតទៅក្នុងសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម រួមទាំងការដោះស្រាយនានារបស់សង្គមថែមទៀតផង ដែលនេះគឺជាគោលបំណងដើម ដែលយើងបានរៀបចំច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មឡើង ដោយយើង ត្រូវការនូវការចូលរួមពីខាងវិស័យឯកជននៅក្នុងកិច្ចការនេះទាំងអស់គ្នា ។
ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន បានណែនាំឱ្យកិច្ចប្រជុំរៀបចំការពិភាក្សាកិច្ចការងារនេះជាពីរផ្នែកគឺ៖ ទី១. ការពិភាក្សា រវាងក្រសួង ស្ថាប័ន និងអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានការពាក់ព័ន្ធ ក្នុងការចូលរួមនៃការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានស្តីពីការគ្រប់គ្រងល្បែង ផ្សងសំណាងនេះ ដោយធ្វើការជជែកគ្នាជាលក្ខណៈផ្ទៃក្នុងរបស់ស្ថាប័នរាជរដ្ឋាភិបាល និងទី២. គឺការជជែកគ្នាជាមួយប្រតិបត្តិករដែលជាវិស័យឯកជន ដែលយើងត្រូវការនូវ ការចូលរួមរបស់ពួកគាត់ ហើយដែលពួកគាត់ក៏ត្រូវការនូវការការពារអាជីវកម្មរបស់ពួកគាត់ តែបើពួគាត់បង្កនូវភាពអនាធិបតេយ្យ ពួកគាត់គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ប៉ុន្តែបើពួកគាត់ទុកឱ្យអ្នកដទៃទៀត ដែលជាក្រុមជនខិលខូចមួយក្តាប់តូចទៅ បង្កភាព អនាធិបតេយ្យពេញប្រទេស ពួកគាត់នឹងខូចខាតអាជីវកម្មរបស់គាត់ ទាំងពួកគាត់គឺជា អ្នកធ្វើអាជីវកម្មដោយស្របច្បាប់នោះ។
សូមបញ្ជាក់ថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញបទបញ្ជាណែនាំឲ្យក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ទាំង ២៥រាជធានី-ខេត្ត ចូលរួមបង្ក្រាបអាជីវកម្មល្បែងផ្សងសំណាងខុសច្បាប់ទាំងឡាយ និងមិនអនុញ្ញាតឲ្យចេញអាជ្ញាប័ណ្ណដល់អាជីកម្មល្បែងស៊ីសងថ្មីៗទៀតនោះទេ។លោកអគ្គបណ្ឌិតសភាចារ្យ បានណែនាំឲ្យ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត, ក្រុង-ស្រុក-ខណ្ឌ ត្រូវពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ដើម្បីចាត់វិធានការបង្ក្រាបរាល់ប្រតិបត្តិការល្បែងស៊ីសងខុសច្បាប់ រួមទាំងល្បែងផ្សងសំណាង ដែលមិនមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពី គ.ល.ក. នៅតាមមូលដ្ឋានភូមិ-ឃុំ-សង្កាត់របស់ខ្លួន ប្រកបដោយប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា បរិវត្តកម្មឌីជីថលដ៏រហ័សនាបច្ចុប្បន្ន បានផ្តល់ឱកាសដល់ក្រុមជនមួយចំនួនធ្វើប្រតិបត្តិការល្បែងផ្សេងសំណាង ក៏ដូចជា ល្បែងស៊ីសងជាច្រើនប្រភេទដោយខុសច្បាប់ ដោយបានប្រើប្រាស់វិធីសាស្ត្រជាច្រើនរូបភាព សំដៅបិទបាំងនូវការលួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ មានជាអាទិ៍ ឆ្នោតកន្ទុយលេខ, ខេណូ (KENO) និងឆ្នោតអនឡាញ ជាដើម នៅតាមទីតាំងមួយចំនួន ដោយសម្ងំជ្រកក្រោមអាជ្ញាបណ្ណដែល គ.ល.ក. បានផ្តល់ការអនុញ្ញាតស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។