ខេត្តឧត្តរមានជ័យ : នៅថ្ងៃទី២១ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង១២:០០នាទី តាមការជូនដំណឹងរបស់ភាគីថៃ គឺក្រុម ប្រឹក្សាសន្តិសុខជាតិថៃចំនួន៤០នាក់ ចុះមកសំណេះ សំណាលសួររសុខទុក្ខកងកម្លាំងសមត្ថកិច្ចថៃឈរជើងនៅច្រកឆងចម-អូរស្មាច់ និងសុំចុះមកមើលតំរុយ បង្គោលប្រថពីលេខ១៥ ។ តំរុយបង្គោលសីម៉ា នេះគឺនៅជាប់ កន្លែងធ្វើជាទីតាំង ចត្តាឡីសក័ ( ជំនាន់កូវីត១៩) របស់យោធាយើង គណៈ:ប្រតិភូគេសុំចូលមកពិនិត្យ និងថតរូបទុក។a chong chom
សូមបញ្ជាក់ថា: ក្នុងការទទួលប្រតិភូរថៃនេះភាគីខ្មែរយើង មាន លោក វរសេនីយ៍ឯក ស្រេង ធារី នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ លោក ឯម បញ្ញារិទ្ធ ប្រធានទីស្នាក់ការច្រកអូរស្មាច់ និងវរ:ការពារព្រំដែន ៧០២ មានលោក វរសេនីយត្រី ភឿន ផា នាយប៉ុស្តិអូរស្មាច់ និងកងកម្លាំងវរ:ការពារ ៩០៥ ចំនួន១២នាក់ តំណាងអោយមេទំនាក់ទំនងព្រំដែនខ្មែរ-ថៃនៅច្រកអូរស្មាច់ ។ ឯខាងភាគីថៃ ដឹកនាំដោយឯកឧត្តម វ រ៉ាត់ ណាត់ ឃុំមឿង អគ្គលេខាធិការ រងនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃបានចុះសួរសុខទុកកងកម្លាំងសមត្ថកិច្ចថៃ និងបានសុំថតរូបភាពខាងលិច និងខាងកើត នៅបង្គោលប្រថពីលេខ១៥ នៅខាងកើតច្រកទ្វារអន្តរជាតិអូរស្មាច់ UA(59899-96195) ។
ក្នុងថ្ងៃដដែលនេះ នៅឯច្រក ជប់គគីរ ក៏មានប្រតិភូរថៃចំនួន៤០នាក់ ស្រី០៧នាក់ ដឹកនាំដោយឯកឧត្តមវរណាត់ ឃងមឿន អនុលេខាធិការសន្តិសុខជាតិថៃ អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត និងមេបញ្ជាការកងកម្លាំងសូរ៉ាក់ណារីបានចុះសួរសុខទុក្ខកងកម្លាំងខាងថៃ នៅវេលាម៉ោង១០:១០នាទី នឹងបានសុុំឆ្លងមកមើលបរិវេណមាត់ច្រកខាងភាគីកម្ពុជា រួចបានត្រឡប់ទៅវិញនៅវេលាម៉ោង១០ : ២៥នាទី ។ឯភាគីីខ្មែរ ទទួលស្វាគមន៍ភាគីថៃមានលោក ស៊ឹម ហ៊ុច មេច្រកជប់គគីរ និងមន្ត្រីក្រោមឱវាទ ៕ ដោយ:សុផល Tel:012953824/016953222