ខេត្តកំពង់ចាម៖ យោងតាមប្រភពព័ត៌មានពីរដ្ឋបាលស្រុកជើងព្រៃបានឱ្យដឹងថា នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៥:០០នាទី ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៦៦-៦៧ ស្ថិតនៅភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនឹងរថយន្ត បណ្ដាលឱ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មគាបជាប់នឹងក្បាលរថយន្ត។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-7128 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីលិចទៅកើត បានបុកប៉ះជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយសណ្តោងរ៉ឺម៉ក ពណ៍ស ពាក់ស្លាកលេខ ចង្កូតស្តាំ KCH-0215 រុឺម៉កពាក់ស្លាកលេខ កំពង់ចាម4A-2157 បើកបរដោយឈ្មោះ មឿន សំនាត់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានទិសដៅពីលិចទៅកើត បុកពីក្រោយរថយន្តកំពុងឈប់។
គួរបញ្ជាក់ថា មូលហេតុ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-7128 ប្រើប្រាស់ល្បឿនលឿនទៅបុកពីក្រោយរថយន្តកំពុងឈប់។
ចំពោះករណីនេះដែរបណ្ដាលឱ្យស្លាប់មនុស្សប្រុស០១នាក់ជាអ្នកបើកបររថយន្តឈ្មោះ មឿន សំនាត់ (ស្លាប់នៅកន្លែងកើតហេតុ) និងខូចខាតរថយន្ត០២គ្រឿង ធ្ងន់០១គ្រឿង។
ក្រោយកេីតហេតុ វត្ថុតាងទាំង០២គ្រឿង ត្រូវបានកម្លាំងជំនាញយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដេីម្បីដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕