ខេត្តព្រះវិហារ ៖ ក្នុងនាមអង្គភាពជំនាញលើវិស័យសាធារណការ ជាសេនាធិការឱ្យ អភិបាលនៃគណះអភិបាល ខេត្តព្រះវិហារ អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនជាប្រចាំ លើការជួសជុលផ្លូវ ស្ពាន ស្ថាបនា ថែទាំ ដើម្បីបម្រើអោយផលប្រយោជន៍ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ។
សូមបញ្ជាក់ថា ៖ ថ្ងៃសុក្រ ០៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២ខែ កុម្ភះ ឆ្នាំ២០២៤ ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងធ្វេីសកម្មភាពការងារថែទាំប្រចាំ ការងារកាត់ចោះជួសជុលស្រទាប់គ្រឹះ លើកំណាត់ផ្លូវជាតិលេខ៦២ ចាប់ពីចន្លោះគីឡូម៉ែត្រលេខ៣៦+២០០ ដល់គីឡូម៉ែត្រលេខ២៣៧+៧៦០ ដែលមានប្រវែងសរុប២០១.៥៦គ.ម ចាប់ពីព្រំប្រទល់ខេត្តកំពង់ធំ ដល់ជើងភ្នំប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្ត ដេីម្បីសម្រួលដល់ការធ្វេីដំណេីរ និងដឹកជញ្ជូនទំនិញផ្សេងៗមានភាពងាយស្រួល។
អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមជូនពរការធ្វេីដំណេីរ ជិត ឆ្ងាយ របស់បងប្អូនជួបតែសុខសុវត្ថិភាព ពិសេសរាល់ពេលបេីកបរសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕