ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៥៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៤០គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ៥០គ្រឿង និងម៉ូតូ ៣៨៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤២៤ គ្រឿង (ពិន័យ៤២៤ គ្រឿង) រថយន្តធំ ០២គ្រឿង (ពិន័យ០២គ្រឿង) រថយន្តតូច៥០គ្រឿង (ពិន័យ៤៨គ្រឿង) និងម៉ូតូចំនួន ៣៨៨គ្រឿង (ពិន័យ៣៧៤គ្រឿង) ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៧ថ្ងៃ ពីថ្ងៃទី១-១៧ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៩,៩៨៧គ្រឿង រថយន្តធំ ៩៧គ្រឿង រថយន្តតូច ២,០៣៥គ្រឿង ម៉ូតូ ៧,៨៥៥ គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,៩២១គ្រឿង(ពិន័យ៧,៩២៤គ្រឿង), រថយន្តធំ ៩៧គ្រឿង (ពិន័យ៤៥ករណី) , រថយន្តតូច ១,០២១គ្រឿង (ពិន័យ ១,០២៣ករណី) និងម៉ូតូ ៦,៨៥៥ករណី (ពិន័យ៦,៨៥៦ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕