នៅល្ងាចថ្ងៃទី ១៧ ខែធ្នូ រថយន្តមួយគ្រឿងបានបុកជាមួយរថយន្ត SUV ក្នុងក្បួនអមដំណើរលោកប្រធានាធិបតីអាមេរិក Joe Biden ប៉ុន្តែសំណាងល្អមេដឹកនាំអាមេរិកមិនមានគ្រោះថ្នាក់នោះឡើយ។
ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅពេលដែលលោក Biden និងជំទាវទីមួយ Jill Biden ទើបតែចាកចេញពីទីស្នាក់ការយុទ្ធនាការ។ សាក្សីបាននិយាយថា លោកស្រី Jill Biden ក៏មានសុវត្ថិភាពដែរបន្ទាប់ពីឧប្បត្តិហេតុនេះ។
បន្ទាប់ពីទទួលទានអាហារជាមួយសមាជិកនៃក្រុមយុទ្ធនាការ លោកប្រធានាធិបតីសហរដ្ឋអាមេរិកនិងភរិយាបានចាកចេញពីទីស្នាក់ការយុទ្ធនាការនៅកណ្តាលទីក្រុង Wilmington ខណៈដែលមានភ្លៀងធ្លាក់។
យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាក Delaware ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ Delaware បានបុកជាមួយរថយន្ត SUV នៅចំណុចផ្លូវបំបែកទល់មុខច្រកចូលទីស្នាក់ការយុទ្ធនាការ។
រូបភាពទូរទស្សន៍បានបង្ហាញពីក្រុមសេវាកម្មសម្ងាត់របស់សហរដ្ឋអាមេរិកបានការពារលោក Biden ពីការវិលត្រឡប់ទៅកាន់រថយន្តវិញបន្ទាប់ពីមានការប៉ះទង្គិចគ្នា។
រថយន្តឡិចស៊ីសពណ៌ទឹកប្រាក់បានរងការខូចខាតក្រោយពេលបុក ហើយត្រូវបានកម្លាំងសន្តិសុខឡោមព័ទ្ធភ្លាមៗបន្ទាប់ពីឈប់ ។ អ្នកបើកបរបានលើកដៃឡើងក្រោយត្រូវបានភ្នាក់ងារឡោមព័ទ្ធនិងប្រើកាំភ្លើងភ្ជង់។
មេដឹកនាំអាមេរិកនិងភរិយាបានវិលត្រឡប់មកផ្ទះវិញនៅទីក្រុង Wilmington ដោយសុវត្ថិភាពបន្ទាប់ពីឧបទ្ទវហេតុ៕ ដោយ៖ ធីរីណា