(បន្ទាយមានជ័យ) មន្ត្រីយោធា០១នាក់ឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបានគេប្រទះឃើញដេកស្លាប់នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងប្រឡាយគ្មានទឹកនៅចំណុចទំនប់ (ក.៥.) ចម្ងាយ៣០០ម៉ែត្រពីផ្លូវជាតិលេខ៥៨Dស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាល ស្រុកអូរជ្រៅ បានឲ្យដឹងថា៖នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣មានឈ្មោះ គឹម មុន្នី.មេយោធាប្រចាំទិសភូមិសិលាខ្មែរតាមបន្ទាត់ព្រុំដែនខ្មែរ បានផ្តល់ព័ត៌មានមកថាមានករណីយោធា០១នាក់ដើរធ្លាក់ប្រឡាយស្លាប់ ។ជនរងគ្រោះឈ្មោះ លេង មុំ អាយុ៥១ឆ្នាំភេទប្រុស.នៅភូមិសិលាខ្មែរឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ជាមន្ត្រីយោធាកងពលតូចថ្មើរជើងលេខ៥១)។
លោកអធិការបានបន្តថា៖ក្រោយពីទទួលបានព័ត៌មានយើងបានបង្កើតគណៈកម្មការត្រួតពិនិត្យសព មានសមាសភាព លោកអធិការរងទទួលផែនព្រហ្មទណ្ឌ ,លោកលោក ក្រុមប្រឹក្សាឃុំអូរបីជាន់ , នគរបាលផ្នែកពិនិត្យនិងវិភាគកន្លែងកើតហេតុ , នាយប៉ុស្តិ៍រដ្ឋបាននគរបាលឃុំអូរបីជាន់ , មេបញ្ជាការរង កងអនុសេនាធំកងក្បាតទី៣(កងការពារព្រំដែនលេខ៥០៣ , លោកនាយនគរបាលប៉ុស្តិ៍ការពារព្រំដែនសិលាខ្មែរវរសេនាតូចលេខ៩១១ ,មន្ត្រីយោធាកងពលតូចថ្មើជើងលេខ៥១ ជាប្រធានគោលដៅសិលាខ្មែរ , អ្នកគ្រូពេទ្យមណ្ឌលសុខភាពសិលាខ្មែរនិងលោកមេភូមិសិលាខ្មែរ ។បើឆ្លងតាមការបំភ្លឺ របស់.ឈ្មោះ ជាជាតិ អាយុ៥៥ឆ្នាំ (ជាមន្ត្រីយោធានៅអង្កភាពជាមួយ)បានបញ្ជាក់ថា ពីល្ងាចជនរងគ្រោះ បានប្រាប់គាត់ថាមិនសូវស្រួលខ្លួន លុះដល់ម៉ោងប្រហែល៣ជាងទៀបភ្លឺពេលគាត់ភ្ញាក់ឡើងស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងចំណុចឈរជើងនៅនឹងប្រឡាយអត់ទឹកទំនប់(ក.៥)ប្រហែលជាដើរទៅបត់ជើងតូចក៏ដួលផ្ងាពោះស្លាប់តែម្តង ។ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ លេង ឡុន អាយុ៥៥ឆ្នាំ(ត្រូវជាបងបង្កើតនិងកូនស្រីឈ្មោះ ឈៀង ស្រីណាន់អាយុ២២ឆ្នាំ(ត្រូវជាកូនបង្កើត)បានបញ្ជាក់ថា ជនរងគ្រោះមានជម្ងឺប្រចាំកាយនិងដើរផឹកស្រា.ស.ជាប្រចាំថ្ងៃ ។
លោកអធិការនគរបាលស្រុកអូរជ្រៅបានបន្តថា៖ ក្រោយពីការត្រួតពិនិត្យទៅលើខ្លួនប្រាណសាកសព ឈ្មោះ លេង មុំ រួចមក ។ក្រុមការងារនិងកូនស្រីបង្កើតនិងបងប្រុសបង្កើត របស់សពឈ្មោះ លេង មុំ អាចសន្និដ្ឋានបានថា ជនរងគ្រោះ ឈ្មោះ លេង មុំ ពិតជាស្លាប់ដោយសារដើរទៅបត់ជើងតូចដូលផ្ងាពោះដាច់សរសៃឈាមស្លាប់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធរឿងឃាតកម្មទេ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោយក្រុមការងារពិនិត្យរួច៕