ខេត្តរតនគិរី៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងនោះមកកាន់សាលាដំបូងខេត្តរតនគិរីនៅថ្ងៃសៅរ៍ទី០៩ខែធ្នូ ឆ្នាំ២០២៣។
ដោយមានការចង្អុលបង្ហាញយកចិត្តទុកដាក់ ពីលោកឧត្ដមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ស្ដីពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តរតនគិរី លោកឧត្ដមសេនីយ៍ត្រី វ៉ាន សង្វាត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥ និង ៣០នាទីរសៀល កម្លាំងផែ្នកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលយ៉ាទុង បានចុះបង្រ្កាបករណីគ្រឿង ញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣មុខសញ្ញា ដកហូតវត្ថុតាងពាក់ព័ន្ធនិងគ្រឿងញៀនមួយចំនួន ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ជនសង្ស័យ៣នាក់ ១-ឈ្មោះ សល់ ថូ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិច្រាយ សញ្ជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិសុស ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
២-ឈ្មោះ សេវ ពុធ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិច្រាយ សញ្ជាតិខ្មែរ មុខរបរកសិករទីលំនៅបច្ចុប្បន្នភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
៣-ឈ្មោះ រចំ ធិ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិច្រាយ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
១-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន០១ថង់តូច
២-ទូរស័ព្ទដៃចំនួន ១គ្រឿង
៣-ម៉ូតូចំនួន ៣គ្រឿង
៤.កាំភ្លើងកែឆ្នៃចំនួន១ដេីម
៥. ជញ្ជីង ចំនួន១គ្រឿង
៦.ឧបករណ៍សេពគ្រឿងញៀន ថង់ច្រកមួយចំនួនទៀត៕