បាត់ដំបង:នៅថ្ងៃព្រហស្បតិ៍​៤កេីតខែកត្តិក​ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ តាមបទបញ្ជាយ៉ាងហ្មឹងម៉ាត់របស់លោ​កឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ និងដោយបានការសម្របស​ម្រួ​ លលេីនីតិវិធីពីឯកឧត្តម​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញានៃអ​យ្យការអម​សាលាដំបូងខេត្តបា​ត់​ដំ​បងផងនោះលោកវរសេនី​យ៍ឯក​ ឈឿ​ង​ គឹមសុង​ ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាល​ព្រ​ហ្មទ័ណ្ឌកម្រិតស្រាល​ ដោយ​មានលោកវរសេនីយ៍ឯក​ ចៀក​ ថា​និន​ នាយ​ការិយាល័យបានដឹក​នាំកម្លាំង​បង្ការបង្រ្កាបចូលរួមជាមួយកម្លាំងនគរបាលស្រុកសង្កែ​ ដែលមានលោកវរសេនីយ៍ទោ​យុត​ តុងហូ​ ជា​ អធិ​ការនគរបាលស្រុក​ធ្វេីការ​ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់ក្នុងករណីឃាតកម្មគឹតទុក​ជាមុន​នៅមូលដ្ឋានស្រុកសង្កែ​ ខេត្តបាត់ដំបង​ក្នុងនោះគឺ៖
១-ឈ្មោះ​ យឿម​ ម៉ែន​ ភេទប្រុស​ អាយុ២១ឆ្នាំ​ មានទីលំនៅភូមិពុកឆ្មា​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបា​ត់ដំបង​ (ជនដៃដល់)។
២-ឈ្មោះ​ សឿប​ ស៊ីតង​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ មានទីលំនៅភូមិពុកឆ្មា​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបា​ត់ដំបង​ (បក្សពួក)។
៣-ឈ្មោះ​ វី​ ខេត់​ ហៅ​ វ៉ា ភេទប្រុ ស​ អាយុ២០ឆ្នាំ​ មានទីលំនៅភូមិពុកឆ្មា​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ (បក្សពួក) ។
-ដកហូតវត្ថុតាងមាន៖
-កាំបិតខ្វែវចំនួន០១ដេីម​ និងម៉ូតូ០១គ្រឿង​ ហុងដាឃ្លីច​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ​២០២៣​ ស្លាកលេខ​ បាត់ដំបង​ 1AS-1691ជាមធ្យោបា​យ​ជិះធ្វេីសកម្មភាព។

សូមបញ្ជាក់ជូនថាកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង​១៩​និង១៩នាទី​ នៅ​ចំណុចក្រុមទី០១ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករ​ណី​ បទឃា-ត-ក-ម្មគិតទុកជាមុន (យកកាំ-បិ-តខ្វែ-វកា-ប់) មួយកើតឡើងបង្កដោយជនសង័្សយមួយ​ក្រុមធ្វេីសក​ម្មភាពកា-ប់ទៅរបស់ជនរងគ្រោះឈ្មោះ​ ធឿម​ ចំរេីន ភេទប្រុស​ អា យុ២១ឆ្នាំ​ មានទីលំនៅក្រុមទី០៦​ ភូមិកូនក្អែក២​ ឃុំរបស់មង្គល់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវចំក្បាលពីក្រោយចំនួន០១ កន្លែង​ បណ្តាលរងរបួសបែកហូបឈាម​ រហូតស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង​ រីឯក្រុមជនសង័្សយបានគេចខ្លួនបាត់ពីកន្លែងកេីតហេតុខាងលេី​ ដែលករណីនេះបង្កឱ្យមានការភ្ញាក់ផ្អេីល​ នៅមូលដ្ឋានក៏ដូចជាក្នុងបណ្តាញសង្គម។

ក្រោយពេលទទួលបានព័ត៌មាន​សមត្ថកិច្ចផ្តេីមធ្វេីការស្រាវជ្រាវ​​ រហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។

ក្រោយពេលធ្វេីកំណត់ស្តាប់ចម្លេីយរួចរាល់​ ជន​សង្ស័យទាំងបីនាក់​ បានឆ្លេីយសារភាពថា​ ពួកគេពិតជាបានធ្វេីសកម្មភាពតាមរកជនរងគ្រោះ​ឈ្មោះ​ ធឿម​ ចំរេីនប្រាកដមែន ហេីយឈ្មោះ​ យឿម​ ម៉ែន​ បានធ្វេី​សកម្មភាពដោយផ្ទាល់គឺយកកាំ-បិ-ត-ខ្វែ-វស្ទាក់កា-ប់ទៅលេីជនរងគ្រោះ​ ពិតប្រាកដមែននៅថ្ងៃកេីតហេតុ​ហេីយចំពោះមូលហេតុ​នៃករណីនេះគឺបណ្តាលមកពីជនរងគ្រោះ​លួចទាក់ទងជាមួយប្រពន្ធរបស់ជនដៃដល់(នេះតាមសំដីរបស់​ជនសង័្សយ)ខាងលេី​។

ករណីនេះ​នគរបាលស្រុកកំពុងកសាងសុំណុំរឿង​បញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធីច្បាប់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *