កម្ពុជាគ្រោងនាំចេញចំណិតដំឡូងមីក្រៀមត្រង់ទៅប្រទេសចិន

កម្ពុជាគ្រោងនឹងនាំចេញចំណិតដំឡូងមីក្រៀមត្រង់ទៅប្រទេសចិន ដែលនឹងជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាកសិករ​កាន់តែប្រសើរថែមទៀត។

គម្រោងនាំចេញចំណិតដំឡូងមីក្រៀមនេះត្រូវបានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទអនុញ្ញាតឱ្យសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជាចូលរួមពិភាក្សាការងារ លើការត្រៀមរៀបចំពិធីនាំចេញចំណិត​ដំឡូងមីក្រៀមត្រង់ទៅប្រទេសចិនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ក្នុងកិច្ចប្រជុំនេះ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានស្នើរដ្ឋមន្ត្រីចំនួន ៣ ចំណុច គឺធ្វើលិខិតអញ្ជើញភាគីចិនចូលរួមដើម្បីគាំទ្រការនាំចេញ។ បន្ថែមពីការងារពាក់ព័ន្ធនឹងដំឡូងមី សហគមន៍បានស្នើរដ្ឋមន្ដ្រីទាក់ទាញអ្នកវិនិយោគបន្ថែមទៀតលើការងារស្រូវអង្ករក៏ដូចជាស្វែងរកការគាំទ្រពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ជាការឆ្លើយតបលោករដ្ឋមន្ត្រីបានទទួលយកសំណើទាំង ៣ ហើយក្រសួងនឹងជួយរៀបចំឱ្យមានការគាំទ្រលើការនាំចេញចំណិតដំឡូងមីក្រៀមនេះ។ ជាមួយគ្នានេះដែរ ក្រសួងនឹងជំរុញអ្នកវិនិយោគចិនឱ្យមកវិនិយោគបន្ថែមលើការងារស្រូវអង្ករ ព្រមទាំងផលិតផលសក្តានុពលផ្សេងទៀតដូចជាស្វាយចន្ទី និងមៀនប៉ៃលិនជាដើម។

ទន្ទឹមនឹងនេះក្រសួងនឹងជំរុញសហគមន៍កសិកម្មគម្រូថ្មី ដែលមានថវិកា ធនធានមនុស្ស មានបទពិសោធន៍ មានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ រឹងមាំ និងមានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ ដែលកាត់បន្ថយថ្លៃដើមផលិត សម្រាប់ផ្គត់ផ្គង់ផលិតផលមានគុណភាពតាមតម្រូវការទីផ្សារ ប្រកបដោយនិរន្តរភាព៕

អត្ថបទ៖ សំអឿន

By admin

Leave a Reply

Your email address will not be published. Required fields are marked *