ណឹងសំខាន់ៗ
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច
ប្រវត្តិបុគ្គលល្បីៗ
បទយកការណ៍/បទសម្ភាសន៍

នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕

តើកត្តាអ្វីខ្លះ ដែលធ្វើឱ្យចិនមិនអាចនាំមុខលើអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី១ពិភពលោក
ថ្ងៃទី ៖ 06-09-2023, ដោយ​​ admin , 102 Views

បរទេស : តាមការអង្កេតមួយដែលបានធ្វើឡើងដោយ Bloomberg Economics បានផ្សាយថា ប្រទេសចិនអាចនឹងមិនវ៉ាអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកក្នុងពេលឆាប់ៗនេះទេ ខណៈពេលដែលការធ្លាក់ចុះទំនុកចិត្តរបស់ប្រទេសចិនកើតមានកាន់តែខ្លាំង ស្របពេលដែលការស្ទុះងើបឡើងវិញកំពុងបាត់បង់សន្ទុះ។

ការអង្កេតនេះបានព្យាករថា ចិននឹងចំណាយពេលរហូតដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៤០ដើម្បីឱ្យផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះកើនលើសសហរដ្ឋអាមេរិក ហើយសូម្បីតែពេលនោះសេដ្ឋកិច្ចចិននឹងកើនខ្ពស់ជាងអាមេរិកក៏ដោយ ក៏វាកើតមានក្នុងរយៈពេលខ្លី មុនពេលធ្លាក់ចុះមកវិញ»។ មុនពេលកើតមានជំងឺរាតត្បាត មានការរំពឹងថា ប្រទេសចិននឹងវ៉ាសហរដ្ឋអាមេរិកក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោកនៅដើមទសវត្សរ៍ក្រោយ។
ក្រុមសេដ្ឋវិទូនៅទីភ្នាក់ងារព័ត៌មាន Bloomberg បានសរសេរនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយកាលពីថ្ងៃអង្គារថា៖ «ប្រទេសចិនកំពុងធ្លាក់ចុះឆ្ពោះទៅរកផ្លូវកំណើនយឺតជាងមុនដែលលឿនជាងយើងរំពឹងទុក»។
សេដ្ឋវិទូបានបន្ថែមថា៖ «ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺកូវីដបានបាត់បង់សន្ទុះ ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះវិស័យអចលនទ្រព្យកាន់តែខ្លាំង និងការថយចុះទំនុកចិត្តលើការគ្រប់គ្រងសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង។ ហានិភ័យនៃទំនុកចិត្តទន់ខ្សោយនឹងកើតមានកាន់តែខ្លាំងដែលនាំឱ្យមានការដាក់បន្ទុកខ្លាំងទៅលើសក្ដានុពលនៃកំណើនសេដ្ឋកិច្ច»។
ឥឡូវនេះក្រុមសេដ្ឋវិទូទាំងនេះមើលឃើញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាមហាអំណាចទីពីររបស់ពិភពលោកធ្លាក់ចុះមកត្រឹម ៣,៥% ក្នុងឆ្នាំ២០៣០ និងជិត ១% នៅឆ្នាំ២០៥០ ដែលទាបជាងការព្យាករកន្លងមកដែលមាន ៤,៣% និង ១,៦% រៀងគ្នា។
សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង ៣% កាលពីឆ្នាំមុន ដែលជាអត្រាកំណើនយឺតបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយសារវិធានការទប់ស្កាត់ជំងឺរាតត្បាត និងវិបត្តិអចលនទ្រព្យបានវាយលុកប្រទេសនេះ។
ការបើកដំណើរការប្រទេសឡើងវិញបានផ្តល់ក្តីសង្ឃឹមថា សេដ្ឋកិច្ចនឹងងើបឡើងវិញនៅឆ្នាំនេះ។ ប៉ុន្តែការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចបានបាត់បង់សន្ទុះ នៅពេលដែលការនាំចេញធ្លាក់ចុះ ហើយការធ្លាក់ចុះវិស័យអចលនទ្រព្យកើតមានកាន់តែខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *