ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ឧស្សាហករ​កាត់ដេ​របង់​ក្លា​ដែស​កាលពី​ថ្ងៃសៅរ៍​បានបិទ​រោងចក្រ​១៥០​ដោយ​គ្មាន​កំណត់ពេល នៅពេល​ប៉ូលីស​ធ្វើការ​ចោទប្រកាន់​កម្មក​រ​១១.០០០នាក់​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ប្រឆាំង​ហិង្សា​ដើម្បី​ទាមទារ​ការដំឡើង​ប្រាក់​ថ្លៃឈ្នួល​អ​ប្បរមា​។​

​សូមបញ្ជាក់​ថា បង់​ក្លា​ដែស​មាន​រោងចក្រ​កាត់ដេរ​ប្រមាណ​៣.៥០០ និង​ផ្តល់​ការងារ​ដល់​កម្មករ​ប្រមាណ​បួន​លាន​នាក់​។​ការនាំចេញ​សម្លៀក​បំពាក់​របស់​ប្រទេស​នេះ​តំណាង​អោយ​៨៥ភាគរយ​នៃ​ការនាំ​ចេញ​សរុប​៥៥​ពាន់​លាន​ដុល្លារ​របស់​បង់ក្លាដែស ដោយ​ផ្គត់ផ្គង់​ប្រ៊ែន​ល្បីៗ​រួមមាន​Levi’s, Zara និង H&M។​តែ​លក្ខខណ្ឌ​ការងារ​ពិបាក​ភ្នែក​មើល​សំរាប់​កម្មករ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ក្រីក្រ ដោយ​ប្រាក់ខែ​ដែល​ទើប​ដំឡើង​ជា​ង​៥០​ភាគ​បានត្រឹមតែ​៨.៣០០​តា​កា​(១០២,៥​ដុល្លារ​)​។​

​គណៈកម្មាធិការ​តែងតាំង​ដោយ​រដ្ឋាភិបាល​មួយ​កាលពី​ថ្ងៃ​អង្គារ​បានសំរេច​ដំឡើង​ប្រាក់​ថ្លៃឈ្នួល​អ​ប្បរមា​៥៦,២៥​ភាគរយដល់​១២.៥០០​តា​កា តែ​ពួកកម្មករ​មិន​ទទួលយក​ដោយ​ទាម​ទារ​២៣.០០០​តា​កា​(២០៩,៤២​ដុល្លារ​)​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កម្មករ​ប្រមាណ​១៥.០០០​នាក់​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលីស​នៅលើ​ផ្លូវ​ជាតិ​មួយ​និង​បាន​វាយបំផ្លាញ​រោងចក្រ​ធំ​មួយ​រួម​ជាមួយ​រោងចក្រ​តូចៗ​ជាង​ដប់​ទៀត​។​

​សូមបញ្ជាក់​ថា បាតុកម្ម​ទាមទារ​ប្រាក់​ខែ​ខ្ពស់​ឡើង​នេះ​បាន​ចាប់ផ្តើម​កាលពី​ខែតុលា ដោយ​ការទាមទារ​ភាគច្រើន​ប្រែជា​ហិង្សា​និង​សម្លាប់​កម្មករ​យ៉ាង​តិច​បីនាក់ហើយ​ចក្រ​ជាង​៧០​រង​ការ​វាយបំផ្លាញ​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *