សារលិខិតជូនពររបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មានគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ ៖ សារលិខិតជូនពរ សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្តេច មហាបវរធិបតីនាយករដ្ឋមន្ត្រីជាទីគោរពដ៏ខ្ពង់ខ្ពស់!ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ យើងខ្ញុំ ទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន មានសេចក្តីសោមនស្សរីករាយ សូមគោរពជូនពរជ័យ បវរសួស្តី…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនពរដល់ជនរួមជាតិ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ បានជូនពរដល់ជនរួមជាតិ។ សម្តរចធិបតីមានបនរសាសន៍ថា ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ…

សមត្ថកិច្ចនិងអាជ្ញាធរខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ ដើម្បីកុំឱ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ

ខេត្តកែប ៖ សមត្ថកិច្ច និងអាជ្ញាធរក្រុងកែប បានធ្វើកិច្ចសន្យាជាមួយប្ដីប្រពន្ធ១គូ ជាអាជីវករនៅតំបន់ឆ្នេរ ដែលបានទារប្រាក់១ម៉ឺនរៀល ពីភ្ញៀវទេសចរដែលអង្គុយតាមបណ្ដោយមាត់ឆ្នេរសមុទ្រ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ។ សមត្ថកិច្ចនិងអាជ្ញាជរ បានចាត់ទុកថា ទង្វើទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្ដាប់ធ្នាប់ និងផ្លូវអារម្មណ៍ភ្ញៀវ ដែលមកកម្សាន្ត ហើយតែងយល់ច្រឡំរិៈគន់ដល់អាជ្ញាធរដែនដី…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កសិដ្ឋានផលិតទឹកគោនៅកម្ពុជា បានចូលរួមចំណែកលើកកម្ពស់អាហាររូបត្ថម្ភ និងជួយកាត់បន្ថយការនាំចូលពីក្រៅប្រទេស

ខេត្តតាកែវ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការផលិតទឹកដោះគោរបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅកម្ពុជា គឺបានចូលរួមចំណែកលើកកម្ពស់អាហាររូបត្ថម្ភ ជាពិសេសកុមារ និងសិស្សដែលត្រូវការអាហារបំប៉នសម្រាប់ការរីកលូតលាស់នៃសុខភាពរាងកាយ បញ្ញាស្មារតី ព្រមទាំងកាត់បន្ថយការនាំចូលទឹកដោះគោ និងការផលិតទឹកដោះគោពីបរទេស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ…

ដំណឹងបឋម! ស្វាមីម្ចាស់ផលិតផល Lakamo បានទទួលមរណៈភាពហើយ ដោយមានករណីចាប់ជម្រិត , ជនសង្ស័យក៏ស្លាប់ដែរ

ភ្នំពេញ ៖ ដំណឹងបឋម! ស្វាមីម្ចាស់ផលិតផល Lakamo បានទទួលមរណៈភាពហើយ ដោយមានករណីចាប់ជម្រិត និងបានបាញ់សម្លាប់ ជនរងគ្រោះម្នាក់ ស្លាប់នៅក្នុងផ្ទះ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។ ចំណែកជនសង្ស័យ ក៏បានបាញ់សម្លាប់ ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ ថ្ងៃទី១០ ខែមេសា…

បក្សប្រឆាំងកូរ៉េឈ្នះធំ ប្រធានាធិបតី Yoon Suk-yeol ប្រឈមនឹងការលំបាក

គណបក្សប្រឆាំងរបស់កូរ៉េខាងត្បូងបានទទួលជ័យជម្នះយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតសភាដែលបានធ្វើឡើងកាលពីថ្ងៃទី 10 ខែមេសា ដោយបានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងខ្លាំងដល់ប្រធានាធិបតី Yoon Suk-yeol និងគណបក្សរបស់គាត់។យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters គណបក្សប្រជាធិបតេយ្យ (DP) និងសម្ព័ន្ធមិត្តរបស់ខ្លួនបានឈ្នះការបោះឆ្នោតសភាជាតិកូរ៉េ ប៉ុន្តែទំនងជាមិនអាចទទួលបានសំឡេងភាគច្រើនលើសលប់នោះទេ។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិកូរ៉េ (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមេសា សន្លឹកឆ្នោត ៩៩.៦% ត្រូវបានរាប់ ហើយគណបក្ស…

អាមេរិកលក់ប្រព័ន្ធការពារដែនអាកាសឱ្យទៅអ៊ុយក្រែនក្នុងតម្លៃជិត១៤០លានដុល្លារ

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤បានឱ្យដឹងថា មន្រ្តីក្រសួងការបរទេសអាមេរិកបានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងលក់ឱ្យអ៊ុយក្រែននូវសម្ភារមានតម្លៃសរុបជាទឹកប្រាក់ ជិត១៤០លានដុល្លារ សម្រាប់ការជួសជុលថែទាំ ក៏ដូចជាដំឡើងសមត្ថភាពរបស់ប្រព័ន្ធការពារដែនអាកាស HAWK ដើម្បីជួយទីក្រុងកៀវការពារខ្លួនពីការវាយប្រហារ ដោយយន្តហោះដ្រូន និងមីស៉ីលគ្រូសរបស់រុស្ស៉ី។បើតាមមន្រ្តីអាមេរិកខាងលើដែលបានបង្ហើបឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ ការលក់សម្ភារយោធានេះ មានទំហំរហូតដល់ ១៣៨លានដុល្លារ។ សហរដ្ឋអាមេរិក បានចាប់ផ្តើមបញ្ជូនប្រព័ន្ធមីស៉ីលការពារដែនអាកាស…

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញអនុក្រឹត្យដាក់ឱ្យចូលនិវត្តន៍នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ២១រូប

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញអនុក្រឹត្យដាក់ឱ្យចូលនិវត្តន៍នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ២១រូប ។  បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹង អនុក្រិត្យនេះចាត់ទុកជានិរាយករណ៍  រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រុមការងារចម្រុះបានកំពុងអនុវត្តការងារជាអាទិភាព ដើម្បីទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹក

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ គិតចាប់ពីថ្ងៃប្រកាសរហូតមកដល់ថ្ងៃនេះ មានចំនួន ៧០ថ្ងៃគត់ ដែលបានធ្វើកិច្ចការងារជាច្រើនជុំវិញបញ្ហាបឹងទន្លេសាបមានក្រុមការងារចម្រុះ ដូចជាក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនបានរួមសហការជាមួយមន្ត្រីអាជ្ញាធរខេត្តមួយចំនួន បានស្រុះគ្នាចុះធ្វើការជាបន្តបន្ទាប់ ដែលការងារខ្លះបានបង្ហោះផ្សព្វផ្សាយ និងការងារខ្លះត្រូវចុះជាប់ជាប្រចាំដោយមិនបានបង្ហោះផ្សព្វផ្សាយជាសាធារណៈបាននោះទេ។ សម្តេចធិបតី ហ៊ុន…

សារលិខិតថ្លែងអំណរគុណរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្តី រដ្ឋមន្តីសួងមុខងារសាធារណៈ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ជាទីស្រឡាញ់រាប់អាន ! ជាបឋម ខ្ញុំសូមថ្លែងអំណរគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ ដែលបានទទួល នូវសារលិខិតសម្តែងការអបអរសាទរ…