សម្តេចនាយករដ្ឋមន្ត្រីស្នើក្រសួង វប្បធម៌ចង្អុលបង្ហាញដល់សិល្បករ សិល្បការិនី ពីឥរិយាបថដែលគួរប្រកាន់ យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការផលប៉ះ ពាល់លើសិល្បៈវប្បធម៌ប្រពៃណីជាតិ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើការណែនាំកែលម្អចំពោះកំហុសឆ្គងនានារបស់សិល្បករ សិល្បការិនី ព្រមទាំងតម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការផលប៉ះពាល់ជាយថាហេតុមកលើសិល្បៈវប្បធម៌ ប្រពៃណីជាតិ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ…

ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន

ព្រៃវែង​៖​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៤ ក្រោយពេល​ស្ទាក់​ចាប់បាន​នៅ​តំបន់​២ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បាភ្នំ ខេត្តព្រៃវែង​សម​ត្ត​កិច្ច​បាន​ចាប់​ឃាត់​បាន​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន ដែល​ឈ្មួញ​ទុច្ចរិត​លួច​នាំចូល​បង្កប់​ជាមួយ​ទំនិញ​ផ្សេង ដឹក​តាម​រថយន្ត​ស៊ាំ​យ៉ុង ។a cow india2 ដោយ​ទទួលបាន​ការស្នើសុំ​កិច្ចសហការ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​បាន​ចុះ​ត្រួតពិនិត្យ​បឋម​លើ​ទំនិញ​សាច់​ក្របី​បង្កក​ចំនួន ៣ ៥០០​គីឡូក្រាម ដែល​អគ្គនាយកដ្ឋាន​គ​យ និង​រដ្ឋាករ (​គយ​ចល័ត​) ឃាត់​ស្ទាក់​ចាប់បាន​នៅ​តំបន់​២…

ក្នុងសង្គ្រាមរយៈពេល២០០ថ្ងៃ អុីស្រាអែលបានទម្លាក់គ្រឿងផ្ទុះចំនួន ៧៥,០០០ តោនលើតំបន់ហ្គាហ្សា

សង្រ្គាមរបស់អុីស្រាអែលនៅហ្គាហ្សាបានអូសបន្លាយរយៈពេល 200 ថ្ងៃជាមួយនឹងការភ័យខ្លាចនៃការវាយប្រហារលើដីរបស់អុីស្រាអែលនៅក្នុងតំបន់ភាគខាងត្បូងដែលមានហ្វូងមនុស្សនៅហ្គាហ្សា។ក្រសួងការបរទេសអាមេរិកបាននិយាយថា គ្មានមធ្យោបាយណាមួយដើម្បីជម្លៀសប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ដោយសុវត្ថិភាពពីទីក្រុង Rafah ខណៈដែលកងទ័ពអុីស្រាអែលបានត្រៀមវាយប្រហារនៅលើដី។យោងតាមតួលេខដែលចងក្រងដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន ក្នុងអំឡុងពេល 200 ថ្ងៃនៃសង្រ្គាម កងទ័ពអុីស្រាអែលបានទម្លាក់គ្រឿងផ្ទុះចំនួន 75,000 តោននៅលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបានប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ប្រទេសភាគច្រើនទៅជាកម្ទេចថ្ម។មន្រ្តីការពារជាតិជាន់ខ្ពស់មួយរូបរបស់អ៉ីស្រាអែលបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា យោធាអ៉ីសា្រអែលត្រៀមខ្លួនរួចជាស្រេច ដើម្បីជម្លៀសជនស៉ីវិលប៉ាឡេស្ទីន ចេញពីទីក្រុង Rafah ហើយនឹងបើកការវាយលុកជើងគោកទៅលើទីតាំងរបស់ក្រុមហាម៉ាស់ក្នុងទីក្រុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាមួយនេះ ទោះជាមានការព្រមានជាអន្តរជាតិអំពីមហន្តរាយធ្ងន់ធ្ងរក៏ដោយ។អ្នកនាំពាក្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Benjamin…

នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ដឹកភ្ញៀវទេសចរជាង៧០០នាក់ ចូលចតនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន៧១៣នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។ សូមបញ្ជាក់ថា ៖ នៅលើនាវានេះ មានសញ្ជាតិ Bahamas មាននាវិកចម្រុះជាតិសាសន៍ ៤០សញ្ជាតិ ស្មើនឹង ៣៥៣នាក់…

ទីបំផុត​! បុរស​ម្នាក់នេះត្រូវបានស្នងការនគរបាលខេត្តកំពត​ អញ្ជើញគាត់​ឲ្យចូលបំភ្លហេីយ​ !

ខេត្ត​កំពត​៖​ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន​យ៉ាងដូច្នេះ​ថា៖​ អញ្ជើញម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Santa kh ដែលបង្ហាញពីកាយវិការមិនសំរម្យនៅតំបន់ទេសចរណ៍រូបសំណាកសេះសមុទ្រ ចូលមកបំភ្លឺ​នៅស្នងការដ្ឋាននគរបាលខេត្ត​ បន្ទាប់ពីបានឃើញការថតរូប និងបង្ហោះលើបណ្ដាញសង្គមរបស់ម្ចាស់គណនីមួយនេះ បានបង្ហាញពីកាយវិការមិនសំរម្យនៅតំបន់ទេសចរណ៍រូបសំណាកសេះសមុទ្រ។សូមជម្រាបថា​ បន្ទាប់ពី​ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Santa kh…

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនមានទស្សនៈដូចគ្នានឹងរុស្ស៊ី

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយថា ជំនួយរបស់អាមេរិកមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់កងទ័ពរុស្ស៊ីឡើយ។ សេចក្តីថ្លែងការណ៍នេះគឺស្រដៀងទៅនឹងអ្វីដែលអ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយពីមុន។យោងតាមសារព័ត៌មាន RT លោក Kuleba បានសរសើរព្រឹទ្ធសភាអាមេរិកដែលបានសម្រេចចិត្តអនុម័តកញ្ចប់ជំនួយចំនួន 61 ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ប៉ុន្តែបានព្រមានថាវាមិនគ្រប់គ្រាន់ទេក្នុងការធ្វើឱ្យមានភាពខុសប្លែកគ្នានៅលើសមរភូមិ។ បន្ទាប់ពីការជជែកដេញដោលជាច្រើនខែមក គណបក្សសាធារណរដ្ឋបានទទួលស្គាល់គណបក្សប្រជាធិបតេយ្យ ហើយបានគាំទ្រសំណើជំនួយរបស់សេតវិមាននៅក្នុងការបោះឆ្នោតមួយដែលធ្វើឡើងនៅថ្ងៃទី 24 ខែមេសា។នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The…

ស្ងាត់ៗអាមេរិកបញ្ជូនមីស៊ីល ចម្ងាយឆ្ងាយ ATACMS ទៅឱ្យអ៊ុយក្រែន

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤បានផ្សាយថា សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះបានបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយដោយសម្ងាត់ទៅឱ្យអ៊ុយក្រែន សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាម ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ហើយកងទ័ពអ៊ុយក្រែនក៏បានប្រើមីស៊ីលនេះចំនួន២លើកមកហើយដែរ។ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ខាងលើត្រូវបានបញ្ចូនទៅឱ្យអ៊ុយក្រែន ក្រោមកញ្ចប់ជំនួយយោធាទំហំ ៣០០លានដុល្លារដែលប្រធានាធិបតីអាមេរិក លោក ចូ…

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងសម្រេចបានការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ត្រឹមឆ្នាំ២០២៥

ភ្នំពេញ ៖ នៅក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ៖ «កម្ពុជាបានធ្វើដំណើរកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ នៅត្រឹមឆ្នាំ២០២៥ ខាងមុខដ៏ខ្លី តាមការគ្រោងទុក»។គួរបញ្ជាក់ថា ៖ ទិវាគ្រុនចាញ់ពិភពលោក…

រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ទីរសុខាភិបាល ត្រូវបន្ដចុះត្រួតពិនិត្យ ឱសថស្ថានឯកជន ឱសថស្ថាន-ឱសថស្ថានរង មន្ទីរពហុព្យាបាល មន្ទីរសំរាកព្យាបាល និងបន្ទប់ពិគ្រោះព្យាបាលជំងឺ ឱ្យបានទៀងទាត់រៀងរាល់ខែ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ទីរសុខាភិបាល ត្រូវបន្ដចុះត្រួតពិនិត្យ ឱសថស្ថានឯកជន ឱសថស្ថាន-ឱសថស្ថានរង មន្ទីរពហុព្យាបាល មន្ទីរសំរាកព្យាបាល និងបន្ទប់ពិគ្រោះព្យាបាលជំងឺ ឱ្យបានទៀងទាត់រៀងរាល់ខែ ។ ឯកឧត្ដម អ៉ីមរ៉ន ហាស្សាន់អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង បានជំរុញបែបនេះ ក្នុងពិធីបើកសន្និបាត…

យើងរួមគ្នាបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍

ភ្នំពេញ៖​ តបតាមការអញ្ជើញ និងការអនុញ្ញាតពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹក​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសប្រចាំខែស្តីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨” នៅសាលប្រជុំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមអធិបតីភាពលោកបណ្ឌិត ឈិន ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍…