ជនសង្ស័យចម្រុះជាតិសាសន៍ចំនួន៣៨នាក់ពាក់ព័ន្ធគ្រឿងញៀននៅKTV ស្កាយ ត្រូវបាននគរបាលបញ្ជូនទៅសាលាដំបូងខេត្ត
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាជនជាតិចិន ថៃ ឥណ្ដូនេស៊ី វៀតណាមនិងខ្មែរចំនួន៣៨នាក់ក្នុងចំណោមចំនួន១០៧នាក់ពាក់ព័ន្ធនឹងគ្រឿងញៀននៅខារ៉ាអូខេយីហោ ស្កាយ ត្រូវកម្លាំងនគរបាលខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបានប្រាប់ថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិ.សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន…
គ្រាប់បែកប្រហែល ២៩ពាន់តោនបានទម្លាក់លើតំបន់ហ្គាហ្សាដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រហែល ៤ ពាន់លានដុល្លារ
យោងតាមរដ្ឋាភិបាលនៅតំបន់ហ្គាហ្សា យុទ្ធនាការវាយលុករបស់អ៊ីស្រាអែលក្នុងរយៈពេលមួយខែកន្លងមកនេះ បានបំផ្លាញផ្ទះជាង 50% នៅទីនេះ ដែលបណ្តាលឱ្យខូចខាតសម្ភារៈប្រមាណ 4 ពាន់លានដុល្លារ។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី 10 ខែវិច្ឆិកា ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល Gaza បាននិយាយថា ផ្ទះល្វែងប្រហែល 40.000 ខ្នង នៅតំបន់ដីដែលឡោមព័ទ្ធត្រូវបានបំផ្លាញដោយគ្រាប់បែករបស់កងទ័ពអ៊ីស្រាអែល។យោងតាមសេចក្តីថ្លែងការណ៍មួយផងដែរ គ្រឿងផ្ទុះប្រហែល 29.000 តោនត្រូវបានទម្លាក់នៅលើតំបន់ហ្គាហ្សាចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅថ្ងៃទី៧…
កុមារក្លាយជាជនរងគ្រោះក្នុងជម្លោះរបស់មនុស្សធំ ក្នុងសង្គ្រាមនៅហ្គាហ្សា
សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដកស្រង់សំដី អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថាកុមារម្នាក់ត្រូវបានសម្លាប់ជាមធ្យមរៀងរាល់ ១០នាទីម្ដង ក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ជាមួយការព្រមានថាគ្មានមនុស្សណាម្នាក់ក្នុងតំបន់មួយនេះមានសុវត្ថិភាពនោះឡើយ។ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រសប្ដាហ៍នេះ លោក Tedros…
ភ្ញៀវទេសចរ កាន់តែងាយស្រួលដោយសារមានស្លាកសញ្ញាប្រាប់ទិស នៅតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ
ដោយៈសុផល/ខេត្តព្រះវិហារ៖ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋ រឹតតែងាយស្រួលក្នុងការធ្វើដំណើរកម្សាន្តនៅតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ ដោយសារតែមានការបំពាក់ស្លាកសញ្ញាប្រាប់ទិសតាមគោលដៅ និងផ្លូវឡើងទៅកំពូលភ្នំ។ វីតាល់ និងមូលនិធិ២៥រៀល បានផ្តួចផ្តើមឱ្យមានការរៀបចំបំពាក់ស្លាកសញ្ញាប្រាប់ទិស នៃសហគមន៍តំបន់ការពារធម្មជាតិតាំងយូរទៅតាមគោលដៅ កន្លែងកម្សាន្ត និងតម្រាយផ្លូវឡើងទៅកាន់កំពូលនៃតំបន់ការពារធម្មជាតិបេតិភណ្ឌភ្នំត្បែង ភូមិសេដ្ឋកិច្ចរុងរឿង ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយទទួលបានការគាំទ្រពីក្រសួងបរិស្ថាន ក្រោមកម្មវិធី “ទិសដៅភ្នំត្បែងមានជ័យ”។ លោក…
គ្រូពេទ្យវះកាត់អាម៉េរិកអនុវត្តការប្តូរគ្រាប់ភ្នែកទាំងមូលជាលើកដំបូងលើពិភពលោក
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមគ្រូពេទ្យវះកាត់នៅទីក្រុងញូវយ៉កបានធ្វើការវះកាត់ប្តូរគ្រាប់ភ្នែកទាំងមូលជាលើកដំបូងលើពិភពលោកក្នុងដំណើរការមួយ ដែលត្រូវបានសាទរយ៉ាងទូលំទូលាយថាជារបកគំហើញផ្នែកវេជ្ជសាស្ដ្រ បើទោះបីជាគេមិនទាន់ដឹងថាតើបុរសនោះនឹងអាចមើលឃើញតាមរយៈភ្នែកបរិច្ចាគឬយ៉ាងណាក៏ដោយ។ ការវះកាត់ជាលើកដំបូងនេះគឺពាក់ព័ន្ធនឹងការវះផ្នែកនៃផ្ទៃមុខនិងកែវភ្នែកខាងឆ្វេងទាំងមូលចេញ រួមទាំងការផ្គត់ផ្គង់ឈាមនិងសរសៃប្រសាទអុបទិករបស់ម្ចាស់បរិច្ចាគ និង ផ្សាំវាទៅលើជាងអគ្គិសនីម្នាក់មកពីរដ្ឋអាកាន់សាស ដែលបានរួចរស់ជីវិតពីការឆក់អគ្គិសនី ៧.២០០ វ៉ុលកាលពីខែមិថុនា ឆ្នាំ២០២១។ លោក អារ៉ុន ជែមស៍ (Aaron…
យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរអាមេរិកថ្មី ហោះហើរលើកដំបូង ពេលកំពុងតានតឹង នៅមជ្ឈិមបូព៌ា
សារព័ត៌មាន រ៉យទ័របានផ្សាយថា យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរបំបាំងកាយរយៈចម្ងាយឆ្ងាយ B-21 Raider ដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសអាមេរិក ទើបតែធ្វើការហោះហើរលើកដំបូងនៅថ្ងៃទី ១០ ខែវិច្ឆិកា។យោងតាមសាក្សីមួយចំនួន យន្តហោះ B-21 បានហោះចេញពីអាកាសយានដ្ឋានយោធា Factory 42 ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅម៉ោងជិត ៧ ព្រឹក។ កងទ័ពអាកាសអាមេរិកមិនបានប្រកាសជាមុនទេ ប៉ុន្តែមនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅក្បែរនោះដោយសង្ឃឹមថានឹងឃើញយន្តហោះទម្លាក់គ្រាប់បែកហោះឡើងលើមេឃ។អ្នកនាំពាក្យរបស់កងទ័ពអាកាសលោកស្រី…
អាមេរិកគ្រោងអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរថ្មី ខ្លាំងជាងគ្រាប់ទម្លាក់លើជប៉ុន២៤ដងឯណោះ
សហរដ្ឋអាមេរិក ៖ ក្រសួងការពារជាតិអាមេរិក ដែលហៅកាត់ថា USDOD នៃមន្ទីរបញ្ចកោណ (Pentagon) កាលពីពេលថ្មីៗនេះ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបន្តកំណែទម្រង់ទំនើបគ្រាប់បែកនុយក្លេអ៊ែរ B61 ដែលត្រូវបានកំណត់ថា B61-13 ដោយរង់ចាំការអនុញ្ញាត និងយល់ព្រមពីសភា ដោយនៅក្នុងនោះ រដ្ឋបាលសន្តិសុខជាតិនុយក្លេអ៊ែរ ដែលហៅកាត់ថា NNSA នៃនាយកដ្ឋានថាមពលនឹងធ្វើការផលិត…
អាជីវករលក់មាសម្នាក់ត្រូវឃាត់ខ្លួន ក្រោយស្ត្រី២នាក់ប្ដឹងថាស៊ីដាច់លុយនិងគ្រឿងអលង្ការជាង១ម៉ឺនដុល្លារ
រាជធានីភ្នំពេញ ៖ ស្ត្រីជាអាជីវករលក់គ្រឿងអលង្ការមាស និងប្លាទីនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ធ្វើការឃាត់ខ្លួន សាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ស្ត្រី២នាក់ដែលបានចោទប្រកាន់ថា ស្ត្រីសង្ស័យរូបនោះឆបោកពួកគាត់យកលុយនិងគ្រឿងអលង្ការពីពួកគាត់ទាំង២នាក់អស់សរុបអស់ជាង១ម៉ឺនដុល្លារ ព្រមទាំងលក់គ្រឿងអលង្ការកាឡៃឲ្យថែមទៀត។ នយោបាយ ជំនឿនិងសាសនា ជីវិត និងសង្គម កម្សាន្ត បច្ចេកវិទ្យា កីឡា សុខភាព ព័ត៌មានសំខាន់ៗ…
តម្លៃប្រេងឥន្ធនៈនៅកម្ពុជា៖ សាំងធម្មតា(ចុះថ្លៃ ៥០៛)ត្រូវលក់តម្លៃ៤,៣៥០រៀល ខណៈម៉ាស៊ូត(ចុះថ្លៃ២០០៛)លក់៤,៣៥០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី១១-២០ ខែវិច្ឆិកានេះ!
ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សាំង(ចុះថ្លៃ ៥០៛) ខណៈប្រេងម៉ាស៊ូត (ចុះថ្លៃ២០០រៀល)។ ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់…
អុីស្រាអែលបានរកឃើញផ្លូវរូងក្រោមដីទី ៩១ របស់ហាម៉ាស់
ៗនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរកឃើញផ្លូវរូងក្រោមដីរបស់ហាម៉ាសទី 91 ចាប់តាំងពីទីក្រុង Tel Aviv បានចាប់ផ្តើមប្រតិបត្តិការជើងគោករបស់ខ្លួន។ ក្រុមអ្នកយកព័ត៌មានពីកាសែត Times of Israel ថ្មីៗនេះមានឱកាសចូលរួមជាមួយវិស្វករប្រយុទ្ធរបស់កងទ័ពអ៊ីស្រាអែលនៅភាគខាងជើងតំបន់ហ្គាហ្សា ខណៈដែលពួកគេបានស្វែងរក និងបំផ្លាញរាល់បន្ទាយរបស់ Hamas ក្រោមដីដែលពួកគេអាចរកបានដោយវិធីសាស្ត្រ រួមទាំងនៅក្រោមគ្រែរបស់កុមារនៅក្នុងសង្កាត់មាត់សមុទ្រមួយ។ការឈានដល់តំបន់ជ្រៅមួយនៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីបក្នុងសប្តាហ៍នេះ ទាហាននៃកងវិស្វកម្មប្រយុទ្ធរបស់កងកម្លាំងការពារអ៊ីស្រាអែល…