Category: ទេសចរណ៍

ស្វែងយល់ អំពី តំបន់ទេសរណ៍ធម្មជាតិ នៅខេត្តកោះកុង

ខេត្តកោះកុង៖ ខេត្តកោះកុង ជាតារារះនៃទិសនិរតីរបស់កម្ពុជា និងជាខេត្តសម្បូរពោរពាសដោយសក្តានុពលទេសចរណ៍ចម្រុះ រាប់ចាប់ពីឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែនកោះជាច្រើន រួមជាមួយនឹងជីវចម្រុះជាច្រើនក្រោមផ្ទៃទឹកសមុទ្រដែលមានពណ៌ខៀវស្រងាត់គួរជាភាពទាក់ទាញ លើសពីនេះខេត្តកោះកុង ក៏សម្បូរទៅដោយតំបន់អេកូទេសចរណ៍ជាច្រើនដែលអ្នកទេសចរអាចផ្សារភ្ជាប់ខ្លួនជាមួយនឹងធម្មជាតិ រួមមាន ជ្រោះជ្រងជ្រលងដងព្រែក និងព្រៃលិចទឹក ក៏ដូចជាតំបន់ទេសភាពស្អាតៗជាច្រើនផ្សេងទៀត ដែលអំណោយផលពីជួរភ្នំក្រវាញ ប្រៀបបាននឹងគំនូរដែលវិចិត្រករបានប្រិតប្រៀង សម្រិតសម្រាំងដោយយកចិត្តទុកដាក់ ។តាមរយៈ វីដេអូរយៈពេល ២នាទី និង…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សូមស្វាគមន៍នូវជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និង រាជធានីភ្នំពេញ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ បានបង្ហោះលើកផេកផ្លូវការ សូមស្វាគមន៍នូវជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និង រាជធានីភ្នំពេញ ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា…

តោះល្ងាចទៅមេីលសត្វស្លាបនៅបឹងពារាំង​ ខេត្ត​សៀម​រាប​ !

ខេត្ត​សៀមរាប​៖​ ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃសៅរ៍ទី​២៧​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ តោះល្ងាចទៅមេីលសត្វស្លាបនៅបឹងពារាំងអត់?​ សត្វស្លាបជាច្រើនប្រភេទបានមកជ្រក និងមានទីជម្រកនៅ សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង 🦩 ក្រសួង​ទេសចរណ៍​ បានបញ្ជាក់ថា​ បឹងពារាំងគឺជាកន្លែងអភិរក្សធនធានជលផល និងត្រីមេពូជនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ ការអភិរក្សនេះបានផ្តល់ផលល្អសម្រាប់ហ្វូងសត្វស្លាបជាច្រេីនដែលត្រូវការស្វែងរកចំណី តំបន់នេះជាទីជម្រកយ៉ាងសុខសាន្តសម្រាប់ទាំងពពួកមច្ឆា និងសត្វស្លាបទាំងឡាយទាំងពួង។ សូមចូលរួមអភិរក្សធនធានធម្មជាតិទាំងអស់គ្នាសម្រាប់កូនចៅយេីងជំនាន់ក្រោយ និងសម្រាប់វិស័យទេសចរណ៍យេីងផងដែរ។…

នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ដឹកភ្ញៀវទេសចរជាង៧០០នាក់ ចូលចតនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន៧១៣នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។ សូមបញ្ជាក់ថា ៖ នៅលើនាវានេះ មានសញ្ជាតិ Bahamas មាននាវិកចម្រុះជាតិសាសន៍ ៤០សញ្ជាតិ ស្មើនឹង ៣៥៣នាក់…

គោលដៅអេកូទេសចរណ៍តាមព្រៃរនាម និងផ្ទៃបឹងទន្លេសាប គឺជាតំបន់គោលដៅមួយសម្រាប់បម្រើដល់ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ​

ខេត្តបាត់ដំបង​៖​ យោង​តាមប្រភពព័ត៍មានពី​ទីភ្នាក់ងារ​ AKP​ បានចុះផ្សាយនៅព្រឹកថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ​២០២៤នេះថា៖​ គោលដៅអេកូទេសចរណ៍ តាមព្រៃរនាម និងផ្ទៃបឹងទន្លេសាប គឺជាតំបន់គោលដៅមួយសម្រាប់បម្រើដល់ភ្ញៀវទេសចរជាតិ និងភ្ញៀវ​អន្តរជាតិ​ មកទស្សនាកម្សាន្តលើផ្ទៃទឹក និងពពួកសត្វស្លាបកម្រ ដែលមានទីតាំងព្រំទឹកជាប់ក្រុងសៀមរាប ជាមួយស្រុកឯកភ្នំ នៃខេត្តបាត់ដំបង ក្នុងភូមិសាស្ត្រភូមិព្រែកទាល់ នៃស្រុកឯកភ្នំនៅតែជាទីទាក់ទាញភ្ញៀវទេសចរ ដ៏មានសក្តានុពល ។បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋរស់នៅតាមតំបន់នោះ…

មន្ទីរបរិស្ថានខេត្តសៀមរាបចូលរួមផ្សព្វផ្សាយវប្បធម៌ស្អាតរបស់កម្ពុជា

ខេត្ត​សៀម​រាប​៖​ ក្រសួង​បរិស្ថាន​ បានឱ្យដឹថា​ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តសៀមរាប បានចាត់តាំងក្រុមការងារប្រចាំការជា៥ក្រុម ដើម្បីចូលរួមផ្សព្វផ្សាយវប្បធម៌ស្អាតរបស់កម្ពុជា ជាពិសេសយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្តាស្ទិក ការទុកដាក់សំរាម សំណល់ប្លាស្ទិក ក្នុងមុលដ្ឋាននិងជុំវិញពិធីបុណ្យ ជាមួយអនុគណ:កម្មការសោភណ្ឌភាព អនាម័យ សុខាភិបាល ទឹក ភ្លើង និងផ្គត់ផ្គង់…

របាយការណ៍ស្ថិតិទេសចរណ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល០៣ថ្ងៃ

ភ្នំពេញ ៖ របាយការណ៍ស្ថិតិទេសចរណ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល០៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២៤ ដូចខាងក្រោម ÷ – ទេសចរជាតិ ប្រមាណ ១៣.២៧៧.៥៥៦ នាក់ – ទេសចរបរទេស ប្រមាណ  ៨១.៧៤៥ នាក់ *…

សមត្ថកិច្ចនិងអាជ្ញាធរខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ ដើម្បីកុំឱ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ

ខេត្តកែប ៖ សមត្ថកិច្ច និងអាជ្ញាធរក្រុងកែប បានធ្វើកិច្ចសន្យាជាមួយប្ដីប្រពន្ធ១គូ ជាអាជីវករនៅតំបន់ឆ្នេរ ដែលបានទារប្រាក់១ម៉ឺនរៀល ពីភ្ញៀវទេសចរដែលអង្គុយតាមបណ្ដោយមាត់ឆ្នេរសមុទ្រ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ។ សមត្ថកិច្ចនិងអាជ្ញាជរ បានចាត់ទុកថា ទង្វើទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្ដាប់ធ្នាប់ និងផ្លូវអារម្មណ៍ភ្ញៀវ ដែលមកកម្សាន្ត ហើយតែងយល់ច្រឡំរិៈគន់ដល់អាជ្ញាធរដែនដី…

សត្វត្រដក់តូចដែលបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ត្រូវបានលែងឱ្យត្រឡប់ទៅក្នុងជម្រកធម្មជាតិរបស់វាវិញ​

ភ្នំពេញ​ ៖​ មជ្ឈមណ្ឌលអង្គការសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) សហការជាមួយមន្ទីរបរិស្ថានខេត្តព្រះវិហារ និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំកម្ពុជា បានលែងសត្វត្រដក់តូចពេញវ័យមួយក្បាលដោយជោគជ័យ ត្រឡប់ទៅក្នុងជម្រកធម្មជាតិរបស់វាវិញ​ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ។  ​      ដំបូងឡើយ ត្រដក់តូចនេះត្រូវបានដកហូតពីការជួញដូរសត្វចិញ្ចឹមខុសច្បាប់នៅក្នុងឆ្នាំ ២០១៩ បន្ទាប់ពីវាត្រូវបានគេរក្សាទុកតាំងតែពីតូច។ ពេលវេលាបានកន្លងផុតទៅ…

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាជំរុញនិងលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

ភ្នំពេញ ៖ នៅក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ ផលិតផល១» រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយរៀបចំទិវាជាតិលើកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ ដោយឈរលើស្មារតីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុសផុល ។ ក្នុងពេលបច្ចុប្បន្ន ចលនាភូមិមួយផលិតផលមួយ ដែលមានចរិតជាការអភិវឌ្ឍសេដ្ឋកិច្ចចម្រុះនៅមូលដ្ឋាន បានជួយជំរុញឱ្យការផលិតវត្ថុធាតុដើម ការដាំដុះ…