ក្រុមហ៊ុនចាប់ផ្តើមចុះសិក្សាប្រមូលទិញផ្លែមៀនពីប្រជាកសិករនៅក្នុងខេត្តប៉ៃលិន និងបាត់ដំបងដើម្បីនាំទៅប្រទេសចិន
ភ្នំពេញ÷អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ទីផ្សារ ដែលកម្ពុជានាំចេញផ្លែមៀនស្រស់ច្រើនជាងគេ គឺទីផ្សារប្រទេសចិន បន្ទាប់ពីអាជ្ញាធរក្រុងប៉េកាំងបានអនុញ្ញាតឱ្យកម្ពុជានាំចេញមៀនស្រស់ទៅដោយផ្ទាល់កាលពីឆ្នាំ២០២២។ បន្ទាប់ពីមានការអនុញ្ញាតពីរដ្ឋាភិបាលចិនបច្ចុប្បន្នផ្លែមៀនស្រស់នៅប្រទេសកម្ពុជាចាប់ផ្ដើមមានហាងឆេង។អនុប្រធានសមាគមមៀនប៉ៃលិន លោក សួន ជុំ ត្រូវបានគេដកស្រង់សំដីនៅថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា មានក្រុមហ៊ុនមកពីភ្នំពេញមកសិក្សាដើម្បីប្រមូលទិញផ្លែមៀនពីប្រជាកសិករ…