Category: សេដ្ឋកិច្ច

កម្ពុជា ទទួល​មូលនិធិ​ពិសេស​ពី​ចិន​សម្រាប់​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០២៤

ភ្នំពេញ ៖ លោក សុខ ចិន្ដា​សោភា​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក វ៉ាង វិ​ន​ពី​ន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា​នៅ​ទីស្ដីការក្រសួង នា​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២៤ ចុះហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​មូលនិធិ​ពិសេស​សម្រាប់​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០២៤ ។​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០២៤…

ប្រជុំប្រាក់ឈ្នួលអប្បបរមា៖ តំណាងភាគីកម្មករនិយោជិតសម្រេចដំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក សម្រេចដំឡើង ១ដុល្លារបន្ថែម

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខកំណើនចំនួន ១៤ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក…

នៅឆ្នាំ ២០២៤នេះកម្ពុជាបានកំពុងសាងសង់គម្រោងជាច្រើនដើម្បីជម្រុញសេដ្ឋកិច្ចកម្ពុជាអោយដើរទៅមុខកាន់តែខ្លាំងបន្ថែមទៀត

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅឆ្នាំ ២០២៤នេះកម្ពុជាបានកំពុងសាងសង់គម្រោងជាច្រើនដើម្បីជម្រុញសេដ្ឋកិច្ចកម្ពុជាអោយដើរទៅមុខកាន់តែខ្លាំងបន្ថែមទៀត។ខាងក្រោមនេះជាគម្រោងធំៗទាំងបីរបស់កម្ពុជាក្នុងនោះមានដូចជា៖1- អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ( Techo International Airport) ការងារ សាងសង់សម្រាប់ដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ហើយអាចទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ក្នុង1ឆ្នាំ…

ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់កម្ពុជា រយៈពេល ៧ខែឆ្នាំនេះ មានតម្លៃជាង ៣១ពាន់លានដុល្លារ កើនឡើង ១៥%

ភ្នំពេញ៖ បើយោងតាមតួលេខរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលរបស់កម្ពុជា ក្នុងរយៈពេល ៧ខែឆ្នាំ ២០២៤នេះ សម្រេចបានតម្លៃទឹកប្រាក់សរុបប្រមាណ ៣១,១៨ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។តួលេខដដែលនេះ បានឲ្យដឹងទៀតថា ក្នុងរយៈពេល ៧ខែឆ្នាំនេះ ប្រទេសកម្ពុជា បាននាំចេញមុខទំនិញនានា មានតម្លៃទឹកប្រាក់សរុប ១៤,៧៦ពាន់លានដុល្លារអាមេរិក…

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាចេញសេចក្តីថ្លែងការណ៍ពីលទ្ធផលពិភាក្សាប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ ឆ្នាំទី២ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅទីស្ដីការក្រសួងការងារ…

ក្រុមហ៊ុន Chery Holding Group Co., Ltd. ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

ភ្នំពេញ​៖​ ក្នុងឱកាសនៃជំនួបនេះ លោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Chery Holding Group Co., Ltd. បានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន Chery Holding Group ដែលមានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក…

គម្រោងវិនិយោគចំនួន ៤៤ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៤

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ CDC បានឱ្យដឹងនៅថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២៤នេះថា៖​ ក្នុងខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤១គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន…

ប្រជាកសិករស្រុកកោះសុទិនកំពុងមមាញឹមក្នុងប្រមូលផលផ្លែសណ្តាន់ ចិតហាលក្រៀម ដើម្បីលក់ឱ្យឈ្មួញ

ខេត្តកំពង់ចាម៖ ប្រជាកសិករ ស្រុកកោះសូទិន ខេត្តកំពង់ចាម កំពុងមមាញឹកក្នុងការប្រមូលផលផ្លែសណ្តាន់ ចិតហាលឱ្យក្រៀម ដើម្បីលក់ឈ្មួញ ។ ផ្លែសណ្តាន់មានរសជាតិជូរ យើងតែងតែឃើញដុំខ្មៅៗនៅក្នុងសម្លម្ជូរ សម្លម្ជូរយួន សម្លម្ជូរគ្រឿងជាដើម  ចំណែកស្លឹកសណ្តាន់ក៏យើងយកទៅធ្វើម្ជូរបានដូចគ្នាផងដែរ ។ ភាគច្រើនសព្វថ្ងៃយើងតែងតែឃើញប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន ចាប់ពីខែ៥-៨ នៅរដូវសណ្តាន់ផ្លែ ពួកគាត់ចិតច្រណិតៗក្រាស់ល្មមៗ រួចដាក់ហាលឱ្យក្រៀម រួចវិចខ្ចប់…

ក្នុងពេល៦ខែ ! ពន្ធដារកម្ពុជាប្រមូលចំណូលចូលជាតិបានជិត ២០០០លានដុល្លារ

ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធអាករគ្រប់ប្រភេទបានចំនួន ១ ៩១៧,៩៦លានដុល្លារ ស្មើនឹង ៤៦,០៦ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នាពេលថ្មីៗនេះ។លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋាពន្ធដារបានឱ្យដឹងថា សម្រាប់ខែមិថុនា ឆ្នាំ២០២៤ ពន្ធដារប្រមូលចំណូលបានប្រមាណ ២៤៨,៣៣លានដុល្លារ ស្មើនឹង ៥,៩៦ភាគរយនៃច្បាប់ប្រចាំឆ្នាំ។លោក…

ការនាំចេញអង្កររបស់វៀតណាមត្រូវបានគេព្យាករថានឹងឡើងដល់កម្រិតខ្ពស់បំផុតចំនួន ៥ ពាន់លានដុល្លារនៅឆ្នាំនេះ

វៀតណាមនឹងបំបែកកំណត់ត្រាថ្មី អាចរកចំណូលបាន ៥ ពាន់លានដុល្លារនៅឆ្នាំនេះពីការនាំចេញអង្ករទៅក្រៅប្រទេស ប្រសិនបើពួកគេអាចរក្សាចំនួននាំចេញដូចបច្ចុប្បន្ន ដោយសារតម្រូវការរបស់អ្នកនាំចូលអង្ករធំៗដូចជាហ្វីលីពីន ឥណ្ឌូនេស៊ី ចិន និងអាហ្វ្រិកមានច្រើនណាស់។យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) ឥណ្ឌូនេស៊ីបាននាំចូលអង្ករចំនួន 2.2 លានតោនក្នុងរយៈពេល 5 ខែដំបូងនៃឆ្នាំ 2024 ហើយគ្រោងនឹងនាំចូលបន្ថែមចំនួន 2.1 លានតោនចាប់ពីខែមិថុនាដល់ខែធ្នូ។លោក…

មាតិកាផ្សេងៗ