ប្រទេសជិតខាងអ៉ីស្រាអែលបង្កើនវត្តមានយោធានៅតាមព្រំដែន
សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កាលពីថ្ងៃ២១ខែវិច្ឆិកា ហ្ស៊កដានីបានប្រកាសពីការបង្កើនវត្តមានកងទ័ពរបស់ខ្លួន នៅតាមព្រំដែនជាមួយអ៉ីស្រាអែល ហើយព្រមានថា រាល់ការប៉ុនប៉ងណាមួយរបស់អ៉ីស្រាអែល ក្នុងការបង្ខំឱ្យជនជាតិប៉ាឡេស្ទីន ឆ្លងកាត់ទន្លេហ្ស៊កដានី នឹងត្រូវបានចាត់ទុកជាការរំលោភលើកិច្ចព្រមព្រៀង សន្តិភាពជាមួយប្រទេសជិតខាង។ជម្លោះអ៉ីស្រាអែល-ហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា បានធ្វើឲ្យមានការភ័យខ្លាចថែមទៀតសម្រាប់ហ្ស៊កដានី ដែលជាជម្រករបស់ជនភៀសខ្លួន ប៉ាឡេស្ទីនដ៏ច្រើន។ លោកនាយករដ្ឋមន្រ្តីហ្ស៊កដានី…