Category: អន្តរជាតិ

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំក្នុងសប្តាហ៍នេះ ដែលមានយុទ្ធសាស្ត្រវាយឡើងគោក

ប្រភពពីកងទ័ពជើងទឹកកូរ៉េខាងត្បូង និងកងម៉ារីន បាននិយាយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនឹងចាប់ផ្តើមលំហាត់សមយុទ្ធទ្រង់ទ្រាយធំនៅទីក្រុង Pohang ក្នុងសប្តាហ៍នេះ ដើម្បីបង្កើនសមត្ថភាពត្រៀមប្រយុទ្ធ និងសមត្ថភាពក្នុងការធ្វើអន្តរកម្មជាមួយសម្ព័ន្ធមិត្ត។យោងតាមមន្ត្រីយោធា សមយុទ្ធ Ssangyong (Twin Dragon) ឆ្នាំនេះ ដែលធ្វើឡើងចាប់ពីថ្ងៃទី 26 ខែសីហា ដល់ថ្ងៃទី 7 ខែកញ្ញា…

បារាំងចាប់ខ្លួនស្ថាបនិកតេឡេក្រាម អាចត្រូវចោទប្រកាន់ទោសជាប់គុក២០ឆ្នាំ

ស្ថាបនិកនិងនាយកប្រតិបត្តិកម្មវិធីផ្ញើសារល្បីរបស់ពិភពលោក Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ Bourget ស្ថិតនៅក្រៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលលោកធ្វើដំណើរតាម Private Jet ទៅកាន់ទីនោះ។លោក Durov ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរពី Azerbaijan ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង…

ការវាយប្រហារលើប៉ូលិសប៉ាគីស្ថានបានបណ្តាលឱ្យមនុស្សយ៉ាងតិច៩នាក់ស្លាប់

កាលពីថ្ងៃទី 22 ខែសីហា ក្រសួងមហាផ្ទៃប៉ាគីស្ថានបាននិយាយថា ក្រុមចោរប្រដាប់ដោយកាំភ្លើង និងគ្រាប់បែកដៃបានវាយឆ្មក់ក្បួនរថយន្តប៉ូលិសរបស់ប្រទេស ដោយបានសម្លាប់មន្ត្រីប៉ូលិសយ៉ាងតិច 9 នាក់ និងជាច្រើននាក់ទៀតរងរបួស។ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងស្រុក Rahim Yar Khan ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។ ក្រសួងកិច្ចការផ្ទៃក្នុងបានប្រកាសថាចំនួនអ្នកស្លាប់មាន ១១ នាក់ ប៉ុន្តែប៉ូលីសបានបញ្ជាក់ជាបណ្តោះអាសន្នថាមនុស្ស ៩ នាក់បានស្លាប់…

អតីតមេទ័ព លោក Prawit Wongsuwan ប្រឈមមុខការស៉ើបអង្កេតពីបទប្រើហិង្សាលើអ្នកកាសែត

សាព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថាសភានៃប្រទេសថៃនាថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ខ្លួននឹងបើកការស៉ើបអង្កេតលើ អ្នកនយោបាយជាន់ខ្ពស់ និងជាអតីតមេទ័ព គឺលោក Prawit Wongsuwan បន្ទាប់ពីរូបលោក បានយកដៃទៅទះក្បាលអ្នកសារព័ត៌មានម្នាក់។លោក Prawit បានយកដៃវាយលើអ្នកកាសែតម្នាក់ មកពីប្រព័ន្ធផ្សព្វផ្សាយថៃ ThaiPBS…

តៃវ៉ាន់​បង្ហាញ​កាំជ្រួច​បន្ទាប់ពី​ចិន​បញ្ជូន​នាវា ធ្វើការ​ល្បាត​ពីរ​ថ្ងៃ នៅឯ​ច្រក​សមុទ្រ​តៃវ៉ាន់

ចិន​៖​រដ្ឋបាល​កោះ​តៃវ៉ាន់ នៅ​ថ្ងៃ​អង្គារ ទី​២០ ខែសីហា បានធ្វើ​តេស្ដ​បាញ់​មី​ស៊ី​ល​ចេញពី​ប្រព័ន្ធ​ខែល​ប្រឆាំង​មី​ស៊ី​ល នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន អំឡុង​ដំណើរ​ទស្សនកិច្ច ទៅកាន់​កន្លែង​ធ្វើតេស្ដ​មី​ស៊ី​ល​ដ៏​សំខាន់ ស្ថិតនៅ​តំបន់​ដាច់ស្រយាល​មួយ​នៃ​ឆ្នេរ​ភាគ​អាគ្នេយ៍​របស់​តៃវ៉ាន់​។ ទីភ្នាក់ងារសារព័ត៌មាន Reuters​បាន​ឲ្យ​ដឹងថា​៖​តៃវ៉ាន់ ដែល​ត្រូវបាន​ចិន​ចាត់ទុកថា​ជា​ខេត្ត​មួយ​របស់ខ្លួន បាន​តវ៉ា​ប្រឆាំងនឹង​ការបង្កើន​ការធ្វើសកម្មភាព​យោធា​របស់​ចិន ខណៈ​ប៉េកាំង​កំពុង​ព្យាយាម​អះអាង​ពី​អធិបតេយ្យ លើ​តៃវ៉ាន់ រីឯ​តៃប៉ិ​ក ព្យាយាម​ពង្រឹងសមត្ថភាព​យោធា​។អ្នកនាំពាក្យ​ក្រសួងការពារជាតិ​តៃវ៉ាន់ លោក Sun Li-fang…

លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហាញខ្លួននៅតុលាការឧក្រិដ្ឋកម្មថៃ

កាលពីថ្ងៃទី 19 ខែសីហា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហាញខ្លួននៅក្នុងសវនាការនៅតុលាការឧក្រិដ្ឋកម្មក្នុងទីក្រុងបាងកក ទាក់ទងនឹងករណីប្រមាថព្រះមហាក្សត្ររបស់គាត់ក្នុងឆ្នាំ 2015 ។យោងតាមកាសែតបាងកកប៉ុស្តិ៍ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហាញខ្លួននៅតុលាការឧក្រិដ្ឋកម្មក្នុងទីក្រុងបាងកកនៅម៉ោង ៨ និង ៥៣ នាទីព្រឹក ថ្ងៃទី ១៩…

ប្រធានាធិបតីបារាំងបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារសពតារាសម្ដែង Alain Delon

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានផ្ញើលិខិតរំលែកទុក្ខរបស់គាត់ទៅកាន់ក្រុមគ្រួសាររបស់តារាសម្តែង Delon ដោយបញ្ជាក់ថាគាត់មិនត្រឹមតែជាតារាសម្តែងរឿងព្រេងនិទានប៉ុណ្ណោះទេថែមទាំងជា “តំណាង” នៃវិស័យភាពយន្តរបស់ប្រទេសផងដែរ។កាលពីថ្ងៃទី១៨ ខែសីហា កូនរបស់តារាសម្ដែងបារាំង Alain Delon ដែលធ្វើឲ្យបេះដូងអ្នកគាំទ្ររាប់លាននាក់ ពុះកញ្ជ្រោល បាននិយាយថា គាត់បានទទួលមរណភាពក្នុងអាយុ ៨៨ឆ្នាំ។លោក Delon មិនមានសុខភាពល្អទេចាប់តាំងពីមានជំងឺដាច់សរសៃឈាមខួរក្បាលក្នុងឆ្នាំ ២០១៩…

សហរដ្ឋអាមេរិកកំពុងមើលឃើញរលកCovid-19 ផ្ទុះឡើងជាថ្មីនៅរដូវក្តៅមិនធ្លាប់មាន ក្នុងរយៈពេលពីរឆ្នាំ

សហរដ្ឋអាមេរិកកំពុងមើលឃើញរលកនៃ Covid-19 នៅរដូវក្តៅនេះជាមួយនឹងសកម្មភាពមេរោគ SARS-CoV-2 នៅក្នុងទឹកសំណល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែកក្កដាឆ្នាំ 2022 មក ។យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានបញ្ជាក់ថា សកម្មភាពមេរោគ SARS-CoV-2 នៅក្នុងទឹកសំណល់បានកើនឡើងពី 1.36 មុនខែឧសភា ដល់ 8.82 នៅដើមខែ ដែលស្ថិតនៅក្រោមកម្រិតកំពូលនៃ 9.56…

លោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីទី ៣១ ជានាយករដ្ឋមន្ត្រីជាស្ត្រីទី ២ និង ជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រប្រទេសថៃ

ទីក្រុងបាងកក ៖ លោកស្រី Paetongtarn Shinawatra ជួបជាមួយអ្នកគាំទ្រ និង អ្នកសារព័ត៌មាន នៅទីស្នាក់ការគណបក្សភឿថៃ បន្ទាប់ពីលោកស្រីត្រូវបានរដ្ឋសភាបោះឆ្នោតតែងតាំងជានាយករដ្ឋមន្ត្រីថៃទី ៣១ កាលពីថ្ងៃសុក្រ ១៦ ខែសីហា ឆ្នាំ២០២៤ រួចមក ។លោកស្រីជានាយករដ្ឋមន្ត្រីទី ៣១ ជានាយករដ្ឋមន្ត្រីជាស្ត្រី ទី…

អាមេរិកលក់មីស៊ីលវាយស្ទាក់ឱ្យអាល្លឺមង់ មានទឹកប្រាក់រហូតដល់៥ពាន់លានដុល្លារ

សារព័ត៌មាន Reuters បានផ្សាយថា មន្ទីរបញ្ចកោណ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា បាននិយាយថា ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ក្នុងទំហំទឹកប្រាក់ ៥ពាន់លានដុល្លារ ទៅឱ្យអាល្លឺម៉ង់ដែលជាសម្ព័ន្ធមិត្ត NATO។ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិនៃមន្ទីរបញ្ចកោណ ហៅកាត់ថា DSCA បានគូសបញ្ជាក់ថា ការលក់ប្រព័ន្ធខែលប្រឆាំងមីស៊ីល…

មាតិកាផ្សេងៗ