Category: ទេសចរណ៍

ភ្ញៀវទេសចរ កាន់តែងាយស្រួលដោយសារមានស្លាកសញ្ញាប្រាប់ទិស នៅតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ

ដោយៈសុផល/ខេត្តព្រះវិហារ៖ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋ រឹតតែងាយស្រួលក្នុងការធ្វើដំណើរកម្សាន្តនៅតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ ដោយសារតែមានការ​បំពាក់ស្លាកសញ្ញាប្រាប់ទិសតាមគោលដៅ និងផ្លូវឡើងទៅកំពូលភ្នំ។ វីតាល់ និងមូលនិធិ២៥រៀល បានផ្តួចផ្តើមឱ្យមានការរៀបចំបំពាក់ស្លាកសញ្ញាប្រាប់ទិស នៃសហគមន៍តំបន់ការពារធម្មជាតិតាំងយូរទៅតាមគោលដៅ កន្លែងកម្សាន្ត និងតម្រាយផ្លូវឡើងទៅកាន់កំពូលនៃតំបន់ការពារធម្មជាតិបេតិភណ្ឌភ្នំត្បែង ភូមិសេដ្ឋកិច្ចរុងរឿង ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយទទួល​បានការគាំទ្រពីក្រសួងបរិស្ថាន ក្រោមកម្មវិធី “ទិសដៅភ្នំត្បែងមានជ័យ”។ លោក…