Author: admin

សមត្ថកិច្ចចុះបង្ក្រាបករណីលេងល្បែងស៊ីសង…

បាត់ដំបង:ប្រភពយោងតាមផេកការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់បានឲ្យដឹងថា ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នគរបាលស្រុកថ្មគោល ដឹកនាំដោយលោ​កវរ​សេនីយ៍ទោ សេង លុច ​អធិការនគរបាលស្រុកថ្មគោល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរស៊ីគូរទឹក) ០១លើក នៅចំណុចភូមិបន្សាយត្រី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីប្រើប្រាស់នូវសារធាតុញៀន…

បាត់ដំបង:កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២​០​២៣ វេលាម៉ោង ១២និង​២៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី​១១ខែ​វិច្ឆិកា​ឆ្នាំ២០២៣​ នៅចំណុចភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ និងលោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​លោកវរសេនីយ៍​ទោ​ ប៉ាន​ ចាន់រិទ្ធ​ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន…

នាយឧត្តមសេនីយ៍ ស ថេត ណែនាំកងកម្លាំងនគរបាលទាំងអស់ ត្រូវបន្ដរួមសហការគ្នាបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងលុបបំបាត់ភាពអសកម្មដែលប៉ះពាល់ដល់កិត្តិយសកងកម្លាំង

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងនគរបាលទាំងអស់ ត្រូវតែបន្ដរួមសហការគ្នា ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ សំដៅបន្ដធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ក្រោមម្លប់នៃសន្ដិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។ក្នុងឱកាសអញ្ជើញជាតំណាង លោកអភិសន្ដិបណ្ឌិត ស សុខា…

Update ៖ ដឹងហើយ ! ករណី​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ អនុប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​បក្សពួក​ ៤​ នាក់​ ទៀត​ មិនមាន​ពាក់​ព័ន្ធ​ បទល្មើស​គ្រឿងញៀន​ទេ​ ប៉ុន្តែ​ អាច​ពាក់ព័ន្ធ​ បទល្មើស​ កំហែង​យក​

ភ្នំពេញ ៖ លោកនាយឧត្ដមសេនីយ៍​ ម៉ក់​ ជីតូ​ អគ្គស្នងការ​រង​នគរបាលជាតិ​ ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ បានអោយដឹងថា​ ករណី​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ អនុប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​បក្សពួក​ ៤​ នាក់​ ទៀត​ មិនមាន​ពាក់​ព័ន្ធ​ បទល្មើស​គ្រឿងញៀន​ទេ​ ប៉ុន្តែ​ អាច​ពាក់ព័ន្ធ​…

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០%

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជាក់អោយដឹងថា ៖ កម្ពុជាទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយគ្នានោះខ្យល់មូសុងឦសានបង្កើនកម្លាំងបក់ជាបន្តបន្ទាប់ពីមធ្យមទៅខ្លាំង។ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ២០២៣ ៖១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី…