សម្ព័ន្ធអារ៉ាប់និងមេដឹកនាំមូស្លីមបានស្នើឱ្យ ICC ស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមរបស់អុីស្រាអែល
កិច្ចប្រជុំកំពូលវិសាមញ្ញលើកដំបូងរវាងមេដឹកនាំអារ៉ាប់នឹងមេដឹកនាំមូស្លីមបានធ្វើឡើងនៅថ្ងៃទី 11 ខែវិច្ឆិកា នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកមធ្យោបាយដើម្បីបញ្ចប់ការវាយប្រហារដោយយោធាអុីស្រាអែល ការឈ្លានពានរបស់យោធាអុីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប។មេដឹកនាំអារ៉ាប់និងមូស្លីមដែលចូលរួមសន្និសីទបានអំពាវនាវឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ធ្វើការស៊ើបអង្កេតលើសកម្មភាពឧក្រិដ្ឋកម្មរបស់យោធាអុីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប។ សេចក្តីថ្លែងការណ៍រួមបានបញ្ចប់សន្និសីទនេះ ហើយបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើអន្តរាគមន៍ភ្លាមៗដើម្បីបញ្ចប់យុទ្ធនាការវាយប្រហារមិនរើសមុខរបស់កងទ័ពអុីស្រាអែល និងបង្កើតលក្ខខណ្ឌសម្រាប់ជំនួយមនុស្សធម៌អន្តរជាតិក្នុងការចូលទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។ក្រុមអ្នកវិភាគបាននិយាយថា អារ៉ាប៊ីសាអូ៊ឌីតព្រួយបារម្ភអំពីការអូសទាញចូលទៅក្នុងជម្លោះដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ក៏ដូចជាការណ៍ពិតដែលថាប្រទេសនេះកំពុងស្វែងរកការធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយអុីស្រាអែលមុនពេលជម្លោះផ្ទុះឡើង។ជំនួយការអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Hossam Zaki បានប្រកាសថា សម្ព័ន្ធអារ៉ាប់នឹងធ្វើសកម្មភាពក្នុងឆាកអន្តរជាតិ ដើម្បីគាំទ្រប៉ាឡេស្ទីននិងប្រជាជននៅតំបន់ហ្គាហ្សា…