Update :រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿន ផ្ទុះកង់ រ៉េចង្កូតទៅបុករះម៉ូតូ០២គ្រឿង បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់”
បន្ទាយមានជ័យ÷ រថយន្តព្រុស មួយគ្រឿងបើកបរក្នុងល្បឿនលឿន បានផ្ទុះកង់ រ៉េចង្កូត ទៅបុករះម៉ូតូ០២គ្រឿង បណ្ដាលឲ្យយោធា ពីរនាក់ស្លាប់ រីឯសិស្សសាលាពីរនាក់ទៀត រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីពេទ្យ ។ ហេតុការណ៍គួរឲ្យរន្ធត់មួយនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី០១ ខែមិនា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាៈករណី គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង រវាងរថយន្តព្រុស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ -2AG-5701បើកបរក្នុងល្បឿនលឿន បានផ្ទុះកង់រ៉េចង្កូតទៅបុកជាមួយម៉ូតូ ពីគ្រឿង…
កូរ៉េខាងត្បូង ៖ កិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក និងប្រទេសជប៉ុន ក្នុងពេលនេះកាន់តែមានសារៈសំខាន់
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ បានដកស្រង់សំដី ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Sukyeol នៅថ្ងៃ១ខែមករាបាននិយាយថា កិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក និងប្រទេសជប៉ុន ក្នុងពេលនេះកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដើម្បីយកឈ្នះលើការគំរាមកំហែងដោយបរមាណូ កំពុងកើនឡើងរបស់កូរ៉េខាងជើង និងវិបត្តិផ្សេងៗទៀត។ ថ្លែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយដើម្បីរំលឹកដល់ចលនាឯករាជ្យថ្ងៃទី១មីនា ប្រឆាំងនឹងការកាន់កាប់របស់ប្រទេសជប៉ុនពីឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥ លើប្រទេសកូរ៉េ លោក យូន បានគូសបញ្ជាក់ថា «ប្រទេសជប៉ុនបានប្រែក្លាយពីអ្នកឈ្លានពានខាងយោធានិយមកាលពីអតីតកាល ទៅជាដៃគូដែលចែករំលែកតម្លៃសកលដូចគ្នាជាមួយប្រទេសរបស់យើង។ ថ្ងៃនេះ កូរ៉េ និងជប៉ុន កំពុងសហការគ្នាលើបញ្ហាសន្តិសុខ…
ទួរគីនឹងសាងសង់អគារចំនួន ១,៥ លាននៅពេលប្រឈមមុខនឹងហានិភ័យនៃការរញ្ជួយដី
ប្រទេសទួរគីបានគ្រោងនឹងសាងសង់អគារថ្មីដើម្បីជំនួសអគារប្រហែល ១,៥ លាន ដែលមានសមត្ថភាព ប្រឆាំងនឹងហានិភ័យនៃការរញ្ជួយដីខ្លាំងនាពេលអនាគត។ រដ្ឋមន្ត្រីក្រសួងនគរូបនីយកម្មទួរគី លោក Murat Kurum បាននិយាយកាលពីថ្ងៃទី ២៨ ខែកុម្ភៈថា អគារប្រហែល 1.5 លាននឹងត្រូវផ្លាស់ប្តូរនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីជៀសវាងហានិភ័យនៃការរញ្ជួយដី។ ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃគម្រោងផ្លាស់ប្តូរទីក្រុងដែលផ្តួចផ្តើមដោយរដ្ឋាភិបាលតួកគីនៅក្នុងតំបន់ Marmara ដែលងាយនឹងមានការរញ្ជួយដីជាញឹកញាប់។ តាមនោះ រដ្ឋាភិបាលក៏នឹងកាត់បន្ថយដង់ស៊ីតេសំណង់ និងពង្រឹងតំបន់ឧស្សាហកម្ម ដើម្បីទប់ទល់នឹងការរញ្ជួយដីផងដែរ។ មុននោះ មនុស្សជាង 44.000 នាក់បានស្លាប់ អគារជាង 12.000ខ្នង ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការរញ្ជួយដីដ៏សាហាវកាលពីថ្ងៃទី…
លោក សេង ទៀង ៖ សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ១០លានរៀល ជូនម្ចាស់ក្ងោក បន្ទាប់ពីសមត្ថកិច្ចប្រគល់ឱ្យម្ចាស់វិញ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានការគិតគូរខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់រូប ផ្តល់ភាព កក់ក្តៅ យុត្តិធម៌ ប្រកបដោយព្រហ្មវិហារធម៌ ដែលប្រជាពលរដ្ឋ គោរព ស្រឡាញ់ បំផុត។ សូមបញ្ជាក់ថា, លោក សេង ទៀង នាយករងខុទ្ទកាល័យប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឺងថា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឧបត្ថម្ភថវិកា ចំនួន ១០ លានរៀល ទៅម្ចាស់ក្ងោក…
Update ៖ ស្លាប់កើនឡើងជិត៣០ នាក់ និងរបួសជិត១០០នាក់ដោយសារគ្រោះថ្នាក់រថភ្លើងពីរគ្រឿងបានបុកគ្នាពេញទំហឹងក្នុងប្រទេសក្រិក
សារព័ត៌មានរ៉យទ័របានផ្សាយថា យ៉ាងហោចណាស់មនុស្ស ២៩នាក់បានស្លាប់ និងជាង ៩០ នាក់បានរងរបួស បន្ទាប់ពីរថភ្លើងពីរគ្រឿងបានបុកគ្នាពេញទំហឹងនៅប្រទេសក្រិកកាលពីយប់ថ្ងៃទី ២៨ខែកុម្ភៈ (ម៉ោងក្នុងតំបន់) ។ យោងតាមមន្ត្រីក្រិក គ្រោះថ្នាក់ផ្លូវរថភ្លើងនេះគឺធ្ងន់ធ្ងរបំផុត ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាង១០០នាក់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គ្រោះថ្នាក់នេះបានកើតឡើងនៅយប់ថ្ងៃទី 28 ខែកុម្ភៈ នៅពេលដែលរថភ្លើងដឹកអ្នកដំណើរពីទីក្រុង Athens ទៅ Thessaloniki បានបុកគ្នាជាមួយរថភ្លើងដឹកទំនិញនៅជាយក្រុង Larissa កណ្តាលប្រទេសក្រិក។ លោក Angelos Tsiamouras អ្នកដំណើរនៅលើរថភ្លើងបានពណ៌នាពីពេលនៃឧបទ្ទវហេតុដូចរញ្ជួយដី។ បន្ទាប់ពីនោះ រថភ្លើងបានបាត់បង់ថាមពល…
រយៈពេល ៥ខែ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រមូលចំណូលបានសរុប ជិត ១១ លានដុល្លារសហរដ្ឋអាមេរិក
ដោយៈ សុផល / ភ្នំពេញ៖ ចាប់តាំងពីបើកឱ្យដំណើរការ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត ១,៩ លាន ក្នុងនោះ មានប្រមាណជាង ១,៤ លាន ដែលគិតកម្រៃសេវា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបានសរុប ជិត ១១ លានដុល្លារសហរដ្ឋអាមេរិក។…
ផ្លូវបេតុងអាមេមួយខ្សែ ស្ថិតក្នុងសង្កាត់បាវិតកំពុងស្ថាបនា គ្រោងនឹងសម្ពោធ នាពេលឆាប់ៗ ខាងមុខនេះ
ដោយៈ វ៉ៃកូ / ស្វាយរៀង៖ ផ្លូវបេតុងអាមេ មួយខ្សែ ប្រវែងជិត ៨០០ ម៉ែត្រ តភ្ជាប់ពី ផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់រមណីយដ្ឋាន ទួលយាយដូន និងតំបន់បន្ទាត់ព្រំដែន ដែលអាចជួយបញ្ចៀសការកកស្ទះចរាចរណ៍ បានមួយចំណែកផងនោះ កំពុងត្រូវបាន ស្ថាបនាលេចចេញជារូបរាងបណ្តើរៗហើយ ក្រោមការដឹកនាំស្ថាបនាពីសំណាក់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីនានា ក្រោមឱវាទ។ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី១ ខែមីនា…
ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចការសាងសង់ បានប្រមាណ ៩០% គ្រោងបញ្ចប់ ការសាងសង់ នៅខែឧសភា ឆ្នាំ២០២៣នេះ
ដោយៈ សុផល / ភ្នំពេញ៖ ក្នុងពេលដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាព នៃការសាងផ្លូវក្រវាត់ក្រុងខ្សែទី៣ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឱ្យដឹងថាៈ គិតមកដល់ពេលនេះ ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ដំណើរការសាងសង់ សម្រេចបានប្រមាណជិត ៩០% ហើយគ្រោងនឹងបញ្ចប់ នៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ មុនផែនការកំណត់។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថាៈ សម្រាប់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ដែលមានប្រវែងជាង…
បក្សកុម្មុយនិស្តវៀតណាមជ្រើសតាំងលោក Vo Van Thuong ជាប្រធានាធិបតីថ្មីនៃប្រទេសវៀតណាម
វៀតណាម៖ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣បានឱ្យដឹងថា គណបក្សកុម្មុយនិស្តវៀតណាមបានសម្រេចជ្រើសតាំង លោក វ៉ូ វ៉ាន់ធួង (Vo Van Thuong) ជាប្រធានាធិបតីថ្មីរបស់ប្រទេសវៀតណាម ក្រោយការលាលែងពីតំណែងរបស់ប្រធានាធិបតីមុនលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) កាលពីខែមករាកន្លងទៅ ចំពោះមុខយុទ្ធនាការបោសសំអាតអំពើពុករលួយ(ដែលដឹកនាំបញ្ជាដោយលោកង្វៀងភូទ្រុង)។a presiden vn1 នៅថ្ងៃពុធនេះ រដ្ឋាភិបាលនិងគណបក្សកុម្មុយនិស្តវៀតណាម បានប្រកាសថា គណៈកម្មាធិការមជ្ឈិមរបស់បក្ស បានឯកភាពគ្នាលើការជ្រើសតាំងប្រធានាធិបតីថ្មី ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះឡើយ។…
រថយន្ត ព្រុសរ៉េចង្កូត ទៅទៅបុកម៉ូតូ២គ្រឿង និងរថយន្តធំ១គ្រឿងទៀតបណ្តាលស្លា..ប់មន្ត្រីយោធា២នាក់ និងរងរបួសសិស្សសាលាចំនួន១នាក់…
នបឋម) ករណី រថយន្តព្រុសរ៉េចង្កូតទៅម៉ូតូ២គ្រឿងនិងរថយន្តធំ១គ្រឿងទៀតបណ្តាលស្លា .ប់មន្ត្រីយោធា២នាក់និងរងរបួសសិស្សសាលាចំនួន១នាក់ នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មន្ត្រីនគរបាលចរាចរណ៍ជើងគោកក្រុងប៉ោយប៉ែតបានចុះទៅទីតាំងខាងលើធ្វើការវាស់វែង ចំណែកសាកសពប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕