រូបិយប័ណ្ណអន្តរជាតិថ្មី អាចជំនួសតំណែង ប្រាក់ដុល្លារអាមេរិកនាពេលអនាគត

មន្ត្រីការទូតរបស់រុស្ស៊ីបាននិយាយអំពីការបង្កើតរូបិយប័ណ្ណរួមនៃប្រទេស សមាជិក BRICS ដែលមាន(ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងខាងត្បូង) ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Tass អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Alexander Pankin បាននិយាយថាដំណើរការនៃការបង្កើតរូបិយប័ណ្ណរួមនៃប្រទេស BRICS គឺពិបាកទោះបីមានដំណោះស្រាយជំនួសក៏ដោយ។ លោក Pankin បានសង្កត់ធ្ងន់ថាលោកប្រធានាធិបតីប្រេស៊ីល Luiz Inconio Laula Da Silva ថ្មីៗនេះបានលើកឡើងពីការបង្កើតក្របខ័ណ្ឌរួមក្នុងក្របខ័ណ្ឌរបស់អង្គការនឹងត្រូវបានប្រើនៅក្នុងតំបន់ទូទៅ។ មុននេះនៅឯកិច្ចប្រជុំកំពូល BRICS នៅខែមិថុនាឆ្នាំ 2022…

កាំជ្រួចរបស់រុស្ស៊ីបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅភាគកណ្តាលអ៊ុយក្រែន

រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថា កាំជ្រួចមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងខេត្ត Poltava ភាគកណ្តាល មិនយូរប៉ុន្មានបន្ទាប់ពីមានព័ត៌មានថា Crimea រងការវាយប្រហារពីអ៊ុយក្រែន។ លោក Dmytro Lunin ប្រមុខរដ្ឋាភិបាលយោធានៃខេត្ត Poltava បាននិយាយកាលពីយប់ថ្ងៃទី ១ ខែមីនា (ម៉ោងក្នុងស្រុក) ថា “សត្រូវបានធ្វើការវាយប្រហារដោយមីស៊ីលទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងស្រុក Kremenchuk” ។ “ព័ត៌មានអំពីការខូចខាតកំពុងត្រូវបានធ្វើបច្ចុប្បន្នភាព” ។ មុននេះនៅល្ងាចថ្ងៃទី១ មីនា អាជ្ញាធរអ៊ុយក្រែនបានចេញការព្រមានវាយប្រហារតាមអាកាសក្នុងតំបន់ជាច្រើន។ នៅ Poltava ការព្រមានអំពីការវាយឆ្មក់តាមអាកាសត្រូវបានបង្កឡើងពីរដង ប្រហែលកន្លះម៉ោងរៀងរាល់លើក។ យោងតាមសារព័ត៌មាន…

នាឡិកា​ឆ្លាត​អាច​ប្តូរ​សំបក​បាន Huawei Watch GT Cyber បង្ហាញ​ខ្លួន​នៅ​ពិព័រណ៍ MWC ២០២៣

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (gsmarena) ៖ គ្រា​ដ៏​ច្របូកច្របល់​នៅ​ក្រុមហ៊ុន Huawei បាន​នាំឱ្យ​មាន​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​អាជីវកម្ម​ទំនិញ​ប្រើប្រាស់ ហើយ​ក្រុមហ៊ុន​បាន​វិនិយោគ​យ៉ាង​ច្រើន​លើ​ឧបករណ៍​ពាក់​នឹង​ដៃ​ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លងមកនេះ​។​ ​យើង​បានឃើញ​ស្មា​ត​ហ្វូន​ធ្វើ​ពី​សេរ៉ា​មិច​សុទ្ធពី​ក្រុមហ៊ុន យើង​ក៏​កំពុង​សាកល្បង​នាឡិកា​ឆ្លាត​វៃ​ដែល​មាន​កាស​ស្តាប់​ត្រចៀក​នៅ​ខាងក្នុង ហើយ​ឥឡូវនេះ​នៅឯ​ពិព័រណ៍ MWC នៅ​ទីក្រុង​បា​សេ​ឡូ​ណា យើង​ក៏​នឹង​ពាក់​នាឡិកា​ឆ្លាត GT Cyber ដែល​មាន​សំបក​អាច​ជំនួស​បាន រួមមាន​ទាំង​តួ និង ខ្សែ ផងដែរ​។​ ​នាឡិកា Watch GT Cyber មាន​អេក្រង់ AMOLED រាង​ជា​រង្វង់​ទំហំ ១,៣២…

សិស្ស​នៅវិទ្យាល័យបន្ទាយ​ឆ្មារ​ ១៥​ ដែលមានអាការះថប់និងវិលមុខ​ ឥលូវបានធូរស្បេីយហេីយ​!

បន្ទាយមានជ័យៈ ករណីសិស្សស្រី ចំនួន ១៥ នាក់ នៅវិទ្យាល័យ បន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានអាការៈថប់ៗ វិលមុខ ឈឺក្បាលហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកថ្មពួក ឥឡូវនេះ ​បានធូរស្រាលវិញ ស្ទើរអស់ហើយ។ មកទល់ពេលនេះ មន្ត្រីជំនាញ និងគ្រូពេទ្យ ថាគេនៅមិនទាន់រកឃើញ មូលហេតុច្បាស់លាស់នៅឡើយ។ នៅឯសាលារៀនវិញ គណៈគ្រប់គ្រង និងគ្រូបង្រៀន សម្រេចប្តូរបន្ទប់រៀន ឱ្យសិស្សដែលមានបញ្ហាសុខភាពនោះហើយ ។ លោក ខ្លូត សម័យ…

នគរបាលស្រុកស្វាយជ្រំ ចុះអប់រំដល់សិស្សានុសិស្ស ដែលមិនចូលរៀនទៅប្រមូលផ្ដុំគ្នាអង្គុយលេងទូរស័ព្ទ នៅតាមផ្ទះ ដែលមានទីតាំងមានតារាងបាល់ទាត់

ស្វាយរៀង ៖ យផងតាមផេក ស្នងកាតដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០និង៤៥នាទី លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាសួស ចុះអប់រំដល់សិស្សានុសិស្ស ដែលមិនចូលរៀនគេចសាលា ទៅប្រមូលផ្ដុំគ្នាអង្គុយលេងទូរស័ព្ទ នៅតាមផ្ទះ ដែលមានទីតាំងមានតារាងបាល់ទាត់ ដែលមានសិស្សានុសិស្ស ចំនួនសរុប ២០នាក់ និងបានធ្វើការអប់រំណែនាំម្ចាស់ផ្ទះ។ ក្រោយពីសមត្ថកិច្ចអប់រំនៅកន្លែងទីតាំងបាល់ទាត់រួចបានឲ្យវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ៕

UAV ចំឡែកជាច្រើនបានលុកលុយទឹកដីរុស្ស៊ី លោកពូទីនបានបញ្ជាឱ្យត្រួតពិនិត្យពិសេសននៅតាមព្រំដែន

លោកប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀពូទីន បានបញ្ជាឱ្យភ្នាក់ងារសន្តិសុខសហព័ន្ធរបស់រុស្ស៊ីដើម្បីត្រួតពិនិត្យតំបន់ព្រំដែនពិសេសជាមួយអ៊ុយក្រែនបន្ទាប់ពីប្រទេសនេះបានរកឃើញយន្តហោះគ្មានមនុស្ស បើកជាច្រើន (UAVs) លុកលុយទឹកដីរុស្ស៊ី។ សារព័ត៌មាន Sputnik បានផ្សាយថា នៅឯកិច្ចប្រជុំបន្ថែមរបស់ FSB នៅទីក្រុងមូស្គូនៅថ្ងៃទី ២៨ ខែកុម្ភៈលោកពូទីន បានចោទប្រកាន់ប្រទេសលោកខាងលិចនិងអ៊ុយក្រែនដែលមិនដែលបោះបង់ចោលចេតនារបស់គាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ីដោយប្រើយន្តហោះគ្មានមនុស្សបើក។ លោកបានសង្កត់ធ្ងន់ថាកងកម្លាំងសន្តិសុខរបស់ប្រទេសនេះចាំបាច់ត្រូវគ្រប់គ្រងលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់របស់ប្រទេសដូចជាមជ្ឈមណ្ឌលដឹកជញ្ជូនទីតាំងសាធារណៈកន្លែងឧស្សាហកម្មគ្រឿងបរិក្ខារ ឧស្សាហកម្មការពារជាតិនិងក្រុមហ៊ុនថាមពល។ លោកពូទីនក៏បានស្នើដល់ FSB ដែរក្នុងការពង្រឹង “និងយកចិត្តទុកដាក់លើតំបន់អ៊ុយក្រែនថ្មីទាំងបួនដែលបានដាក់បញ្ចូលគ្នានៅក្នុងប្រទេសរុស្សីរួមមាន Donetsk, Zaperozhye និង Kherson ។ យោងតាម AP ទោះបីជាលោកប្រធានាធិបតីពូទីនមិនបាននិយាយពីការវាយប្រហារជាក់លាក់ណាមួយក៏ដោយសេចក្តីថ្លែងការណ៍របស់គាត់ត្រូវបានធ្វើឡើងអស់រយៈពេលជាច្រើនម៉ោងបន្ទាប់ពីអាជ្ញាធររុស្ស៊ីបានប្រកាសរូបរាងរបស់…

ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់​ពាក់ព័ន្ធ​ករណីរឹតកប្លន់យករថយន្ដព្រូស​មិនបានសម្រេច​ ត្រូវនគរបាលស្រាវជ្រាវបង្ក្រាបបានហេីយ

ភ្នំពេញ​ ៖​ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ ក្រសួងមហាផ្ទៃ​ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបាន២នាក់​ក្នុងចំណោមបក្ខពួក៣នាក់​ជាបន្តបន្ទាប់​នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធ​ករណីរឹតកប្លន់យករថយន្ដព្រូសអ្នកបើកតាក់ស៉ី នៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣​មិនបានសម្រេច​ ។ ​ ក្នុងប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ព្រមទាំងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ និងដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋានក្រសួងមហាផ្ទៃ​…

អង្គការ​WWF ស្វាគមន៍​បទបញ្ជារ សម្ដេច​តេ​ជោ រឿង​ការពារ​តំបន់​អភិរក្ស​សត្វ​ផ្សោត​តាម​ដង​ទន្លេមេគង្គ​ដើម្ពិទេសចរណ៍

ភ្នំពេញ​៖ អង្គការ WWF បាន​សម្តែង​ការស្វាគមន៍​យ៉ាងខ្លាំង​ចំពោះ​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ នៅក្នុង​ខេត្តក្រចេះ​អំពី​ភាពចាំបាច់​នៃ​ការពង្រឹង​ការការពារ​ដោយ​ពេញលេញ និង​តឹងរឹង​នូវ​តំបន់​អភិរក្ស​សត្វ​ផ្សោត​តាម​ដង​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា ដើម្បី​ធានាថា​សត្វ​ផ្សោត​ដែល​នៅ​សេសសល់ និង​ត្រី​មេ​ពូជ ត្រូវបាន​ការពារ​ពី​សកម្មភាព​នេសាទ​ខុសច្បាប់​។a fish psot1 ​លោក សេង ទៀក នាយក​អង្គការ WWF កម្ពុជា បាន​មានប្រសាសន៍ថា “​អង្គការ WWF សូម​អបអរសាទរ និង​គាំទ្រ​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ស្តីពី​ការបង្កើត​តំបន់​អភិរក្ស​ស្នូល​អចិន្ត្រៃយ៍ និង​តំបន់​អភិរក្ស​ស្នូល​តាម​រដូវ​កាល ក្នុង​តំបន់​ដែលមាន​ផ្ទៃក្រឡា​ប្រវែង ១៨០ គីឡូម៉ែត្រ…

បឹង​ដ៏​ធំ​ដែល​អ្នកស្រុក​ហៅ​តៗ​គ្នា​ថា «​ទន្លេ​ផែន​» នៅលើ​កំពូលភ្នំ​សំ​កុស មាន​សម្រស់​ដ៏​ស្រស់ស្អាត កំពុង​លាក់ខ្លួន​ក្នុងព្រៃ​ជ្រៅ​

ភ្នំពេញ ៖ ទន្លេ​ផែន​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស បឹង​ដ៏​ធំ​ដែល​អ្នកស្រុក​ហៅ​តៗ​គ្នា​ថា «​ទន្លេ​ផែន​» ស្ថិតនៅ​រយៈកម្ពស់​១៤០០​ម៉ែត្រ នៅលើ​កំពូលភ្នំ​សំ​កុស មាន​សម្រស់​ដ៏​ស្រស់ស្អាត កំពុង​លាក់ខ្លួន​ក្នុងព្រៃ​ជ្រៅ មាន​ដើមឈើ​ធំៗ​ខ្ពស់ៗ នៅ​ព័ន្ធ​ជុំវិញ​បឹង​ដែលមាន​ទឹកថ្លា​ឆ្វង់ និង​មាន​បណ្តោយ​ប្រវែង​ជាង​៤០០​ម៉ែត្រ និង​ទទឹង​ជាង​២០០​ម៉ែត្រ​។ នេះ​ជា​បញ្ជាក់​ពី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅលើ​ផេ​ក​ផ្លូវការ​របស់លោក​។​a lak somkos1 ​លោក​រដ្ឋមន្ត្រី​បាន​បន្តថា តាម​អ្នកភូមិ​បាន​បញ្ជាក់ថា ពីមុនមក កម្រ​មាន​នរណា​ទៅដល់​កន្លែង​បឹង​នេះ​ណាស់ មានតែ​អ្នកភូមិ​ចំនួន​៤​ទៅ​៥​នាក់ នៃ​ឃុំ​អូរ​ជាំ ស្រុក​សំឡូត…

នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនជនសង្ស័យ០២នាក់ និងថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ១៨ថង់ធំ ទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ០៣គោលដៅដោយឡែកពីគ្នា នៅក្រុងប៉ោយប៉ែត និងក្រុសងសិរីសោភ័ណ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមទាំងវត្ថុតាងថ្នាំញៀន១៨ថង់ធំ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ។ លោកឧត្តមសេនីយ៍ត្រីធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា៖ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងមានការសម្របសម្រួលផ្ទាល់ដោយ លោក សោ វុទ្ធី…