លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអនុញ្ញាត ឲ្យគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ចូលជួបពិភាក្សាការងារធុរកិច្ច និងវិនិយោគ នៅសណ្ឋាគារ Hyatt Regency
ភ្នំពេញ ៖ ផេក#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះផ្លូវការ បញ្ជាក់អោយដឹងថា, នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអនុញ្ញាត ឲ្យគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដឹកនាំដោយលោក Michael Malacka ឯកអគ្គរដ្ឋទូត ជាអនុប្រធាន និងនាយកប្រតិបត្តិប្រចាំតំបន់ ចូលជួបពិភាក្សាការងារធុរកិច្ច និងវិនិយោគ នៅសណ្ឋាគារ Hyatt…
ព័ត៌មានបឋម ៖ ស្ត្រីវ័យក្មេងម្នាក់ សង្ស័យប្ដីកាប់សម្លាប់ហេីយគេចខ្លួន បណ្ដាលឱ្យជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម
ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ សង្ស័យប្ដីកាប់សម្លាប់ហេីយគេចខ្លួន បណ្ដាលឱ្យជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមគួរឱ្យអាណោចអាធ័ម បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចនៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ ស្ថិតក្នុងបុរីពិភពថ្មីគួរស្រូវទី៣ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងករណីខាងលេីនេះ កម្លាំងសមត្ថកិច្ចជំនាញគ្រប់ផ្នែកកំពុងចុះទៅដល់កន្លែងកេីតហេតុ ដេីម្បីធ្វេីការស្រាវជ្រាវរកមូលហេតុ និងតាមដានមុខសញ្ញាជនដៃដល់ជាឃាតក ចាប់យកមកផ្ដន្ទាទោសតាមច្បាប់ ។ ព័ត៌មានលម្អិតនិងជម្រាបជូននូវពេលក្រោយ ៕
ប្រទេសលោកខាងលិចបារម្ភខ្លាចចិនបំពាក់អាវុធឱ្យរុស្ស៊ី
ប្រសិនបើរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន លោកខាងលិចមិនមានអ្វីបារម្ភពេលចំណាយប្រាក់ជាច្រើនក្នុងការផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន ។ ប៉ុន្តែបើមានចិនជួយដល់រុស្ស៊ីនោះ សង្គ្រាមនឹងត្រូវផ្លាស់ប្តូរទម្រង់ អាចជាការប្រឈមមុខផ្ទាល់ជាមួយចិននិងរុស្ស៊ី។ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា បានផ្សាយថា អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃព្រហស្បតិ៍នេះ បានទទូចឱ្យប្រទេសចិនកុំបញ្ជូនអាវុធជួយសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន ហើយជំនួសមកវិញ លោកបានស្នើឱ្យទីក្រុងប៉េកាំងដាក់សម្ពាធលើទីក្រុងមូស្គូដើម្បីឱ្យដកទ័ពចេញពីអ៊ុយក្រែន។ ក្នុងសុន្ទរកថាថ្លែងទៅកាន់សភាអាល្លឺម៉ង់ លោក សូល បាននិយាយថា វាគឺជារឿងគួរឱ្យខកបំណងមួយ ដែលទីក្រុងប៉េកាំងនៅតែមិនព្រមចូលរួមថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ក៏ប៉ុន្តែរូបលោកស្វាគមន៍ចំពោះកិច្ចប្រឹងប្រែងរបស់ចិន ដែលសំដៅជួយបន្ធូរបន្ថយភាពតានតឹងអាវុធនុយក្លេអ៊ែរ។ លោក…
រុស្ស៊ីសិក្សាអាវុធប្រភេទថ្មីសម្រាប់ការពារជាតិទប់ទល់នឹងប្រទេសលោកខាងលិច
រុស្ស៊ីកំពុងសិក្សាអំពីប្រតិបត្តិការយោធាប្រភេទថ្មី ដោយប្រើអាវុធនុយក្លេអ៊ែរ ដើម្បីទប់ទល់នឹងការឈ្លានពានដែលអាចកើតមានពីអាមេរិក។ នេះជាខ្លឹមសារនៃអត្ថបទថ្មីមួយក្នុងទស្សនាវដ្ដី «គំនិតយោធា» របស់ក្រសួងការពារជាតិរុស្ស៊ី សម្រាប់មេដឹកនាំយោធា។ អត្ថបទបានកត់សម្គាល់ថា សហរដ្ឋអាមេរិកកំពុងបាត់បង់តំណែងនាំមុខគេនៅលើពិភពលោកបន្តិចម្តងៗ។ ដូច្នេះហើយភាពឆេវឆាវនៃវិធីសាស្រ្តនយោបាយ-យោធារបស់ពួកគេ ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ីកាន់តែកើនឡើង ពីព្រោះរុស្ស៊ីត្រូវបានចាត់ទុកថាជាពិរុទ្ធជនចម្បងដែលបណ្តាលឱ្យសហរដ្ឋអាមេរិកបាត់បង់តួនាទីដ៏មានឥទ្ធិពលរបស់ខ្លួននៅក្នុងពិភពលោក។ ទន្ទឹមនឹងនេះ អ្នកនិពន្ធបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការយ៉ាងច្បាស់លាស់ក្នុងការកម្ចាត់រុស្ស៊ីក្នុងទម្រង់នៃ “ប្រតិបត្តិការយុទ្ធសាស្ត្រពហុដែន (សកល)” ។ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ បានដកស្រង់អត្ថបទសារព័ត៌មានថ្មីចុងក្រោយបង្អស់ដែលបង្ហាញពីការកត់សម្គាល់ជាបន្តបន្ទាប់របស់អ្នកនយោបាយនិងអ្នកអត្ថាធិប្បាយរុស្ស៊ី ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបំផុសគំនិតឱ្យទីក្រុងមូស្គូរៀបចំដាក់ពង្រាយឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំរបស់ខ្លួន ប្រសិនបើចាំបាច់។…
សភាតំណាងរាស្រ្តអាមេរិកអនុម័តច្បាប់ហាមប្រាម TikTok
គណៈកម្មការកិច្ចការបរទេសរបស់សភាតំណាងរាស្រ្តអាមេរិកបានផ្តល់អំណាចដល់លោកប្រធានាធិបតី Joe Biden ដើម្បីហាមឃាត់ TikTok ដែលជាការរឹតត្បិតដ៏ធំបំផុតដែលសហរដ្ឋអាមេរិកមិនធ្លាប់មានលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ។ សមាជិកសភាបានបោះឆ្នោតដោយមានសំឡេងគាំទ្រ 24 ទល់នឹង 16 ដើម្បីអនុម័តវិធានការដែលនឹងផ្តល់ឱ្យរដ្ឋបាលនូវសមត្ថភាពក្នុងការហាមឃាត់កម្មវិធីដែលគ្រប់គ្រងដោយ ByteDance ក៏ដូចជាកម្មវិធីផ្សេងទៀតចាត់ទុកថាជាហានិភ័យសុវត្ថិភាព។ តំណាងលោក Michael McCaul ដែលជាប្រធានគណៈកម្មការសាធារណរដ្ឋដែលបានគាំទ្រសេចក្តីព្រាងច្បាប់នេះបាននិយាយ ថា “TikTok គឺជាការគំរាមកំហែងសន្តិសុខជាតិ… ដល់ពេលដែលត្រូវធ្វើសកម្មភាព” ។ លោកបានបញ្ជាក់ទៀតថា “នរណាម្នាក់ដែលមាន TikTok ដែលបានទាញយកនៅលើឧបករណ៍របស់ពួកគេបានផ្តល់ឱ្យប្រទេសចិននូវសិទ្ធិចូលប្រើព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេទាំងអស់” ។ អាមេរិកមិនបានបញ្ជាក់ច្បាស់អំពីរបៀបដែលវានឹងហាមឃាត់កម្មវិធីនោះទេ ប៉ុន្តែនឹងផ្តល់ឱ្យលោក Biden…
Tesla ប្រមូលរថយន្តជាង៨ម៉ឺនគ្រឿងពីចិនចូលរោងចក្រវិញ ដោយសារបញ្ហាកម្មវិធី និងខ្សែក្រវ៉ាត់
អាមេរិក ៖ ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla កំពុងប្រមូលរថយន្តជាង ៨០.០០០គ្រឿងដែលផលិតនៅដើមឆ្នាំ ២០១៣ពីប្រទេសចិនវិញដោយសារមានបញ្ហាកម្មវិធី (Software) និងខ្សែក្រវ៉ាត់។ នេះបើយោងតាមសេចក្តីប្រកាសរបស់និយតករទីផ្សារចិននៅថ្ងៃសុក្រ ទី ២៥ វិច្ឆិកានេះ។ Tesla បានប្រមូលរថយន្តម៉ាក Model X និង Model S ចំនួន ៦៧.៦៩៨គ្រឿងដែលត្រូវបាននាំចូលទៅកាន់ចិននៅចន្លោះថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៣ និងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០…
ក្រុមហ៊ុន Meta ដើរតាមគន្លងក្រុមហ៊ុន Twitter ដំណើរការសេវាកម្មជាវប្រចាំខែ
សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Meta (Meta Platforms) កាលពីថ្ងៃទី១៩ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ បានប្រកាសថា ខ្លួនកំពុងសាកល្បងសេវាកម្មជាវប្រចាំខែ ដែលមានឈ្មោះថា «Meta Verified» ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់ផ្ទៀងផ្ទាត់គណនីពួកគេ ដោយប្រើលេខសម្គាល់រដ្ឋាភិបាល និងទទួលបានសញ្ញាពណ៌ខៀវ (Verified) ដើម្បីជួយអ្នកប្រើប្រាស់បង្កើតភាពរីកចម្រើននៃមាតិការបស់ខ្លួន ព្រមទាំងកសាងទំនាក់ទំនងកាន់តែធំ និងល្អប្រសើរ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។កញ្ចប់សេវាកម្មជាវសម្រាប់បណ្តាញសង្គម Instagram និង Facebook ដែលនឹងត្រូវដាក់ឱ្យដំណើរការនៅក្នុងសប្តាហ៍នេះ…
លោក Elon Musk ថានឹងឱ្យអ្នកប្រើប្រាស់ Twitter មួយចំនួនដំណើរការវិញនៅសប្តាហ៍ក្រោយ
អាមេរិក ៖ លោក Elon Musk បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ វិច្ឆិកា ម្សិលមិញនេះថា ចាប់ពីសប្តាហ៍ក្រោយទៅ ក្រុមហ៊ុន Twitter នឹងផ្តល់ការលើកលែងទោសទូទៅទៅដល់គណនេយ្យណាដែលត្រូវបានគេផ្អាកដំណើរការ។ ការលើកឡើងរបស់លោកកើតឡើងបន្ទាប់ពីមានការបោះឆ្នោតប្រជាមតិដើម្បីឱ្យគណនេយ្យអ្នកប្រើប្រាស់ណាដែលមិនបំពានច្បាប់ ដំណើរការឡើងវិញ។ នៅក្នុងការបោះឆ្នោតប្រជាមតិតកាលពីថ្ងៃពុធ ៧២,៤ភាគរយនៃអ្នកប្រើប្រាស់ដែលបានចូលរួមក្នុងការបោះឆ្នោត បានគាំទ្រដល់ការឱ្យគណនេយ្យទាំងនោះដំណើរការឡើងវិញនៅលើវេទិការ។ សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន មហាសេដ្ឋីលេខមួយពិភពលោករូបនេះ បានឱ្យគណនេយ្យមួយចំនួនដំណើរការឡើងវិញ រួមមានគណនេយ្យរបស់អតីតប្រធានាធិបតេយ្យអាមេរិក Donald Trump គេហទំព័រ Babylon Bee និងតារាកំប្លែង Kathy…
កម្មកររោងចក្រម្នាក់ ត្រូវឃាតករចាក់សម្លាប់ខាងមុខរោចក្រ «តំបន់សេដ្ឋកិច្ចពិសេសចេជាង» ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ព្រះសីហនុ : នារិវ័យក្មេងម្នាក់ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតនៅក្នុងថ្លុកឈាម ខាងមុខរោចក្រ តំបន់សេដ្ឋកិច្ចពិសេសចេជាង ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។តាមប្រភពព័ត៌មាន កម្មការនីរោងចក្រម្នាក់ ត្រូវឃាតករចាក់សម្លាប់ កាលពីម៉ោងប្រហែលជា១០យប់ ថ្ងៃទី១ មីនា ២០២៣ ខាងមុខរោចក្រ តំបន់សេដ្ឋកិច្ចពិសេសចេជាង ស្ថិតក្នុងស្រុកព្រៃនប់ ខណៈនាងចេញពីធ្វើការថែមម៉ោង។ ប្រភពថា ក្រោយកើតហេតុ បុរសជនដៃដល់បានរត់គេចខ្លួនបាត់ រហូតមកទល់ពេលនេះមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ ខណៈសមត្ថកិច្ចមិនទាន់ទម្លាយព័ត៌មានពីមុខសញ្ញាជនសង្ស័យ ៕
នៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញអបអរសាទរទិវាវប្បធម៌ជាតិ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីជាង៤ពាន់នាក់
ភ្នំពេញ ៖ នៅល្ងាច ថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីប្រមាណជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ទិវាវប្បធម៌ជាតិឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ »ដូចឆ្នាំមុនៗ ដែរដើម្បីជំរុញឱ្យយុវជមចូលរួមយ៉ាងសកម្មថែមទៀតលើការងារថែរក្សាវប្បធម៌ជាតិ។ទិវានេះរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញា និងអាយុជីវិតក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូន…