Category: អន្តរជាតិ

តំបន់ចាយប្រាក់អឺរ៉ូ ៖ ការកើនឡើងតម្លៃម្ហូបអាហារធ្វើឱ្យអតិផរណាទាបជាងការរំពឹងទុក

របាយការណ៍ Eurostat បានបង្ហាញថា តម្លៃថាមពលបានបន្តធ្លាក់ចុះក្នុងខែកុម្ភៈ ប៉ុន្តែតម្លៃអាហារ និងភេសជ្ជៈបានកើនឡើងដល់ទៅ 15% ដែលជាកំណត់ត្រាថ្មីខ្ពស់ និងលើសពី 14.1% ក្នុងខែមករា។ ការិយាល័យស្ថិតិនៃសហភាពអឺរ៉ុប (Eurostat) នៅថ្ងៃទី ២ ខែមីនាបានប្រកាសទិន្នន័យដែលបង្ហាញថា អតិផរណានៅក្នុងតំបន់ប្រាក់អឺរ៉ូ (Eurozone) ក្នុងខែកុម្ភៈ ឆ្នាំ 2023 បានថយចុះ ប៉ុន្តែក្នុងអត្រាយឺតជាងការរំពឹងទុក ដែលភាគច្រើនដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃតម្លៃម្ហូបអាហារ។ អតិផរណានៅក្នុងតំបន់អឺរ៉ូកាលពីខែមុនគឺ 8.5% ធ្លាក់ចុះបន្តិចពី 8.6% នៅក្នុងខែមករា 2023…

អូស្ត្រាលី ចំណាយប្រាក់ជាង ៤ពាន់លានដុល្លារអូស្ត្រាលី ទិញឧទ្ធម្ភាគចក្រទំនើប Apache ចំនួន ២៩ គ្រឿងពីអាមេរិក

ក្រសួងការពារជាតិអូស្ត្រាលីបានចុះហត្ថលេខាជាមួយអាមេរិកនូវកម្មវិធីទិញឧទ្ធម្ភាគចក្រប្រយុទ្ធ Apache ចំនួន ២៩ គ្រឿង ដែលមានតម្លៃ ៤,២ ពាន់លានដុល្លារអូស្ត្រាលី (AUD)។ កាលពី ថ្ងៃទី 1 ខែមីនា រដ្ឋមន្ត្រីឧស្សាហកម្មការពារជាតិអូស្ត្រាលី លោក Pat Conroy បានប្រកាសអំពីកម្មវិធី Apache ដែលមានទឹកប្រាក់ 4.2 ពាន់លាន AUD ក្នុងភាពជាដៃគូជាមួយក្រសួងការពារជាតិសហរដ្ឋអាមេរិក ដើម្បីផលិតឧទ្ធម្ភាគចក្រ AH-64E Apache ។ នេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃការប្តេជ្ញាចិត្តកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរវាងប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក…

យាន SpaceX បញ្ជូន​អវកាសយានិក​អាម៉េរិក រុស្ស៊ី និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ទៅ​ស្ថានីយ​អវកាស​អន្តរជាតិ​

Views: 20 ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន SpaceX បាន​បញ្ជូន​អវកាសយានិក​បួន​នាក់​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) សម្រាប់​អង្គការ​ណា​សា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២​មីនា រួម​ទាំង​មនុស្ស​ដំបូង​មក​ពី​ពិភព​អារ៉ាប់ ដែល​នឹង​ឡើង​ទៅ​ស្នាក់នៅ​ទីនោះ​រយៈពេល​យូរ​ខែ​។​ ​រ៉ុក្កែត Falcon បាន​ហោះ​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​កេ​ណ្ណី​ឌី​ភ្លាមៗ​បន្ទាប់​ពី​ពាក់កណ្តាល​អធ្រាត្រ ដោយ​បំភ្លឺ​ស្បៃ​រាត្រី​យ៉ាង​ចិញ្ច្រា​ច ខណៈ​វា​ហោះ​ឆ្ពោះទៅ​ឆ្នេរ​ខាងកើត​។​ ​ភ្ញៀវ​ជិត ៨០ នាក់​មកពី​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​បាន​ឈរ​មើល​ពី​កន្លែង​បាញ់​បង្ហោះ ខណៈ​អវកាសយានិក​ឈ្មោះ ស៊ុល​តង់ អាល់ ណេ​យ៉ាឌី (Sultan al-Neyadi) ជា​ជនជាតិ​អារ៉ាប់​រួម​ទី​ពីរ​ដែល​បាន​ហោះ​ទៅកាន់​លំហ​អាកាស ត្រូវបាន​បញ្ជូន​ទៅ​ធ្វើ​បេសកកម្ម​រយៈពេល​ប្រាំ​មួយខែ​។​…

ប្រទេសលោកខាងលិចបារម្ភខ្លាចចិនបំពាក់អាវុធឱ្យរុស្ស៊ី

ប្រសិនបើរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន លោកខាងលិចមិនមានអ្វីបារម្ភពេលចំណាយប្រាក់ជាច្រើនក្នុងការផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន ។ ប៉ុន្តែបើមានចិនជួយដល់រុស្ស៊ីនោះ សង្គ្រាមនឹងត្រូវផ្លាស់ប្តូរទម្រង់ អាចជាការប្រឈមមុខផ្ទាល់ជាមួយចិននិងរុស្ស៊ី។ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា បានផ្សាយថា អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃព្រហស្បតិ៍នេះ បានទទូចឱ្យប្រទេសចិនកុំបញ្ជូនអាវុធជួយសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន ហើយជំនួសមកវិញ លោកបានស្នើឱ្យទីក្រុងប៉េកាំងដាក់សម្ពាធលើទីក្រុងមូស្គូដើម្បីឱ្យដកទ័ពចេញពីអ៊ុយក្រែន។ ក្នុងសុន្ទរកថាថ្លែងទៅកាន់សភាអាល្លឺម៉ង់ លោក សូល បាននិយាយថា វាគឺជារឿងគួរឱ្យខកបំណងមួយ ដែលទីក្រុងប៉េកាំងនៅតែមិនព្រមចូលរួមថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ក៏ប៉ុន្តែរូបលោកស្វាគមន៍ចំពោះកិច្ចប្រឹងប្រែងរបស់ចិន ដែលសំដៅជួយបន្ធូរបន្ថយភាពតានតឹងអាវុធនុយក្លេអ៊ែរ។ លោក…

រុស្ស៊ីសិក្សាអាវុធប្រភេទថ្មីសម្រាប់ការពារជាតិទប់ទល់នឹងប្រទេសលោកខាងលិច

រុស្ស៊ីកំពុងសិក្សាអំពីប្រតិបត្តិការយោធាប្រភេទថ្មី ដោយប្រើអាវុធនុយក្លេអ៊ែរ ដើម្បីទប់ទល់នឹងការឈ្លានពានដែលអាចកើតមានពីអាមេរិក។ នេះជាខ្លឹមសារនៃអត្ថបទថ្មីមួយក្នុងទស្សនាវដ្ដី «គំនិតយោធា» របស់ក្រសួងការពារជាតិរុស្ស៊ី សម្រាប់មេដឹកនាំយោធា។ អត្ថបទបានកត់សម្គាល់ថា សហរដ្ឋអាមេរិកកំពុងបាត់បង់តំណែងនាំមុខគេនៅលើពិភពលោកបន្តិចម្តងៗ។ ដូច្នេះហើយភាពឆេវឆាវនៃវិធីសាស្រ្តនយោបាយ-យោធារបស់ពួកគេ ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ីកាន់តែកើនឡើង ពីព្រោះរុស្ស៊ីត្រូវបានចាត់ទុកថាជាពិរុទ្ធជនចម្បងដែលបណ្តាលឱ្យសហរដ្ឋអាមេរិកបាត់បង់តួនាទីដ៏មានឥទ្ធិពលរបស់ខ្លួននៅក្នុងពិភពលោក។ ទន្ទឹមនឹងនេះ អ្នកនិពន្ធបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការយ៉ាងច្បាស់លាស់ក្នុងការកម្ចាត់រុស្ស៊ីក្នុងទម្រង់នៃ “ប្រតិបត្តិការយុទ្ធសាស្ត្រពហុដែន (សកល)” ។ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ បានដកស្រង់អត្ថបទសារព័ត៌មានថ្មីចុងក្រោយបង្អស់ដែលបង្ហាញពីការកត់សម្គាល់ជាបន្តបន្ទាប់របស់អ្នកនយោបាយនិងអ្នកអត្ថាធិប្បាយរុស្ស៊ី ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបំផុសគំនិតឱ្យទីក្រុងមូស្គូរៀបចំដាក់ពង្រាយឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំរបស់ខ្លួន ប្រសិនបើចាំបាច់។…

សភាតំណាងរាស្រ្តអាមេរិកអនុម័តច្បាប់ហាមប្រាម TikTok

គណៈកម្មការកិច្ចការបរទេសរបស់សភាតំណាងរាស្រ្តអាមេរិកបានផ្តល់អំណាចដល់លោកប្រធានាធិបតី Joe Biden ដើម្បីហាមឃាត់ TikTok ដែលជាការរឹតត្បិតដ៏ធំបំផុតដែលសហរដ្ឋអាមេរិកមិនធ្លាប់មានលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ។ សមាជិកសភាបានបោះឆ្នោតដោយមានសំឡេងគាំទ្រ 24 ទល់នឹង 16 ដើម្បីអនុម័តវិធានការដែលនឹងផ្តល់ឱ្យរដ្ឋបាលនូវសមត្ថភាពក្នុងការហាមឃាត់កម្មវិធីដែលគ្រប់គ្រងដោយ ByteDance ក៏ដូចជាកម្មវិធីផ្សេងទៀតចាត់ទុកថាជាហានិភ័យសុវត្ថិភាព។ តំណាងលោក Michael McCaul ដែលជាប្រធានគណៈកម្មការសាធារណរដ្ឋដែលបានគាំទ្រសេចក្តីព្រាងច្បាប់នេះបាននិយាយ ថា “TikTok គឺជាការគំរាមកំហែងសន្តិសុខជាតិ… ដល់ពេលដែលត្រូវធ្វើសកម្មភាព” ។ លោកបានបញ្ជាក់ទៀតថា “នរណាម្នាក់ដែលមាន TikTok ដែលបានទាញយកនៅលើឧបករណ៍របស់ពួកគេបានផ្តល់ឱ្យប្រទេសចិននូវសិទ្ធិចូលប្រើព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេទាំងអស់” ។ អាមេរិកមិនបានបញ្ជាក់ច្បាស់អំពីរបៀបដែលវានឹងហាមឃាត់កម្មវិធីនោះទេ ប៉ុន្តែនឹងផ្តល់ឱ្យលោក Biden…

Tesla ប្រមូល​រថយន្ត​ជាង៨​ម៉ឺន​​គ្រឿង​ពី​ចិន​ចូល​រោងចក្រ​វិញ ​ដោយសារ​បញ្ហា​កម្មវិធី និង​ខ្សែ​ក្រ​វ៉ា​ត់

អាមេរិក ៖ ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla កំពុង​ប្រមូល​រថយន្ត​ជាង ៨០.០០០​គ្រឿង​ដែល​ផលិត​នៅ​ដើមឆ្នាំ ២០១៣​ពី​ប្រទេស​ចិន​វិញ​ដោយសារ​មាន​បញ្ហា​កម្មវិធី (Software) និង​ខ្សែ​ក្រ​វ៉ា​ត់​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​និយតករ​ទីផ្សារ​ចិន​នៅ​ថ្ងៃ​សុក្រ ទី ២៥ វិ​ច្ឆិកានេះ​។ Tesla បាន​ប្រមូល​រថយន្ត​ម៉ាក Model X និង Model S ចំនួន ៦៧.៦៩៨​គ្រឿង​ដែល​ត្រូវ​បាន​នាំ​ចូល​ទៅ​កាន់​ចិន​នៅ​ចន្លោះ​ថ្ងៃ​ទី ២៥ ខែកញ្ញា ឆ្នាំ ២០១៣ និង​ថ្ងៃ​ទី ២១ ខែ​វិ​ច្ឆិ​កា ឆ្នាំ​២០២០…

ក្រុមហ៊ុន Meta ដើរ​តាម​គន្លង​ក្រុមហ៊ុន Twitter ដំណើរការ​សេវាកម្ម​ជាវ​ប្រចាំខែ

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Meta (Meta Platforms) កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ប្រកាស​ថា ខ្លួន​កំពុង​សាកល្បង​សេវាកម្ម​ជាវ​ប្រចាំខែ ដែល​មានឈ្មោះ​ថា «Meta Verified» ដែល​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​ផ្ទៀងផ្ទាត់​គណនី​ពួក​គេ ដោយ​ប្រើ​លេខ​សម្គាល់​រដ្ឋាភិបាល និង​ទទួល​បាន​សញ្ញា​ពណ៌​ខៀវ (Verified) ដើម្បី​ជួយ​អ្នក​ប្រើប្រាស់​បង្កើត​ភាព​រីក​ចម្រើន​នៃ​មាតិកា​របស់​ខ្លួន ព្រមទាំង​កសាង​ទំនាក់ទំនង​កាន់តែ​ធំ និង​ល្អ​ប្រសើរ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣​។កញ្ចប់​សេវាកម្ម​ជាវ​សម្រាប់​បណ្តាញ​សង្គម Instagram និង Facebook ដែល​នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ…

លោក Elon Musk ថា​នឹង​ឱ្យ​អ្នក​ប្រើប្រាស់ Twitter មួយ​ចំនួន​ដំណើរការ​វិញនៅ​​ស​ប្តា​ហ៍​ក្រោយ

អាមេរិក ៖ លោក Elon Musk បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៤ វិច្ឆិកា ម្សិលមិញ​នេះ​ថា​ ចាប់ពី​ស​ប្តា​ហ៍​ក្រោយ​ទៅ ក្រុមហ៊ុន Twitter នឹង​ផ្តល់​ការ​លើកលែងទោស​ទូទៅ​ទៅ​ដល់​គណនេយ្យ​ណា​ដែល​ត្រូវ​បាន​គេ​ផ្អាក​ដំណើរការ​។ ការ​លើក​ឡើង​របស់​លោក​កើតឡើង​បន្ទាប់​ពី​មានការ​បោះ​ឆ្នោត​ប្រជាមតិ​ដើម្បី​ឱ្យ​គណនេយ្យ​អ្នក​ប្រើប្រាស់​ណា​ដែល​មិន​បំពាន​ច្បាប់ ដំណើរការ​ឡើង​វិញ​។ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រជាមតិ​ត​កាលពី​ថ្ងៃ​ពុធ ៧២,៤​ភាគរយ​នៃ​អ្នក​ប្រើប្រាស់​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត បាន​គាំទ្រ​ដល់​ការ​ឱ្យ​គណនេយ្យ​ទាំងនោះ​ដំណើរការ​ឡើង​វិញ​នៅ​លើ​វេទិការ​។ សូម​បញ្ជាក់​ថា កាលពី​ស​ប្តា​ហ៍​មុន មហាសេដ្ឋី​លេខ​មួយ​ពិភពលោក​រូប​នេះ បានឱ្យ​គណនេយ្យ​មួយ​ចំនួន​ដំណើរការ​ឡើង​វិញ រួម​មាន​គណនេយ្យ​របស់​អតីត​ប្រ​ធានា​ធិ​ប​តេ​យ្យ​អា​មេ​រិ​ក Donald Trump គេហទំព័រ Babylon Bee និង​តារា​កំប្លែង Kathy…

រូបិយប័ណ្ណអន្តរជាតិថ្មី អាចជំនួសតំណែង ប្រាក់ដុល្លារអាមេរិកនាពេលអនាគត

មន្ត្រីការទូតរបស់រុស្ស៊ីបាននិយាយអំពីការបង្កើតរូបិយប័ណ្ណរួមនៃប្រទេស សមាជិក BRICS ដែលមាន(ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងខាងត្បូង) ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Tass អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Alexander Pankin បាននិយាយថាដំណើរការនៃការបង្កើតរូបិយប័ណ្ណរួមនៃប្រទេស BRICS គឺពិបាកទោះបីមានដំណោះស្រាយជំនួសក៏ដោយ។ លោក Pankin បានសង្កត់ធ្ងន់ថាលោកប្រធានាធិបតីប្រេស៊ីល Luiz Inconio Laula Da Silva ថ្មីៗនេះបានលើកឡើងពីការបង្កើតក្របខ័ណ្ឌរួមក្នុងក្របខ័ណ្ឌរបស់អង្គការនឹងត្រូវបានប្រើនៅក្នុងតំបន់ទូទៅ។ មុននេះនៅឯកិច្ចប្រជុំកំពូល BRICS នៅខែមិថុនាឆ្នាំ 2022…