Month: September 2023

សមត្ថកិច្ចចុះបង្ក្រាបករណីលេងល្បែងសុីសងដាក់លុយ

កំពង់ចាម:ដោយបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនិតិវិធីពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម ។ នៅវេលាម៉ោង ១៥.២០ នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡេង សុខា នាយការិយាល័យព្រហ្មទណ្ឌ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ ( លេងបៀភ្នាល់ដាក់ប្រាក់ ) នៅចំណុចភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម…

នគរបាលខណ្ឌដង្កោ​ចាប់ឃាត់ខ្លួនជនសង្ស័យ០៥នាក់​ដែលជាមុខសញ្ញាយ៉ាងសកម្ម​ពាក់ព័ន្ធ​ករណីធាក់និងកាប់ ប្លន់យកម៉ូតូ

ភ្នំពេញ​ ៖​ កម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានធ្វេីការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ០៥នាក់​ ពាក់ព័ន្ធ​ករណីប៉ុនប៉ងប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោសដោយការប្រើអំពើហិង្សា (ធាក់និងកាប់ប្លន់យកម៉ូតូ) កាលពីវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្ថានីយប្រេងតូតាល់ ភ្លើងស្តុបឫស្សីសាញ់ ផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចជំនាញបានបញ្ចាក់ថា​ ជនសង្ស័យចំនួន០៥នាក់ដែលឃាត់ខ្លួនបានរួមមាន​៖​ ទី១-ឈ្មោះ ញ៉ែម ពន្លក ហៅ រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបារគូ សង្កាត់ដង្កោ…

ទឹកហក់ឡើងជិតដល់កម្រិតប្រកាសអាសន្នហើយៗហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏ជន់លិចដែរ

ខេត្តក្រចេះ ៖ ឃុំចំនួន២ស្មើនឹង៧ភូមិបានរងការជន់លិចពីជំនន់ទឹកភ្លៀងខណៈដែលមេឃបន្តធ្លាក់ភ្លៀងជាបន្តបន្ទាប់បណ្តាលអោយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងផលប៉ះពាល់។ ប្រភពឱ្យដឹងថា ផ្លូវលំជាច្រើននិងដំណាំ រួមផ្សំ ផ្ទះសម្បែងប្រជាពលរដ្ឋស្ថិតនៅភូមិបុសលាវក្រោម ភូមិព្រែកកូវ ភូមិព្រែកតាឣាំ ភូមិតាលុស និងភូមិព្រះគន្លង ចំនួន៤៤គ្រួសាររងការជន់លិច ដោយសារទឹកជំនន់ហក់ឡើងកម្ពស់ទឹកលើផ្លូវលំប្រវែង៨០០ម៉ែត្រទំនប់ប្រកិះប្រវែង១០ម៉ែត្រច្រោះដាច់ លិចដំណាំស្រូវ១៨ហិកតា រីឯសត្វពាហនៈមួយចំនួនក៏បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពផងដែរ ។ របាយការណ៍បឋមរបស់មន្ទីរធនធានទឹក កម្ពស់ទឹកទន្លេមេគង្គនៅតែបន្តហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣កម្ពស់ទឹកហក់ឡើង២០,០៥ម៉ែត្រ ខណៈកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ ។ ដោយឡែកនៅឃុំដារ ក៏បានរងផលប៉ះពាល់ចំនួន២ភូមិផងដែរ ដោយមានលិចផ្លូវលំ ១១០០ ម៉ែត្រ ៕

គួរអោយអាសូរណាស់! រន្ទះមិនប្រណីប្រល័យជិវិតប្រពន្ធ ប្ដីរបួសធ្ងន់ខណៈកំពុងច្រូតស្មៅនៅឯវាលស្រែក្នុងស្រុករំដួល

ខេត្តស្វាយរៀង៖ មានករណីគ្រោះធម្មជាតិមួយបានកើតឡើង ខណៈដែល២នាក់ប្ដីប្រពន្ធកំពុងច្រូតស្មៅនៅឯវាលស្រែ ស្រាប់តែចៃដន្យអាក្រក់មានភ្លៀងនិងរន្ទះបាញ់ត្រូវមួយគ្រាប់បណ្ដាលអោយស្លាប់និងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានទាំងថ្ងៃត្រង់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៣ស្ថិតនៅភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល។ យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ស្ត្រីជាប្រពន្ធដែលស្លាប់មានឈ្មោះជូ សុវណ្ណដារា អាយុ ៣៥ឆ្នាំ មុខរបរកសិករ នៅភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល និងប្ដីរងរបួសធ្ងន់មានឈ្មោះពៀន រ៉ា អាយុ៣២ឆ្នាំ មុខរបរកសិករ។ តាមសាក្សីបានអោយដឹងថា មុនកើតហេតុគេឃើញ២នាក់ប្ដីប្រពន្ធបាននាំគ្នាជិះម៉ូតូទៅច្រូតស្មៅនៅឯវាលស្រែខាងក្រោយផ្ទះចម្ងាយ២០០ម៉ែត្រអោយគោស៊ី។ ក្រោយមកស្រាប់តែមេឃងងឹតនិងមានភ្លៀងរលឹមស្រិចៗ ខណៈនោះមានរន្ទះបាញ់មួយគ្រាប់ឮសូរផាំងធ្វើអោយអ្នកភូមិម្នាក់ៗរត់ចូលជ្រកក្រោមផ្ទះរៀងៗខ្លួន។ ប្រភពបន្តថា ក្រោយពីរាំងភ្លៀងស្រាប់តែមានការភ្ញាក់ផ្អើលដោយប្រទះឃើញ២នាក់ប្ដីប្រពន្ធដេកដួលលើវាលស្រែ ទើបអ្នកភូមិនាំគ្នាប្រញាប់ប្រញាល់ជួយសង្គ្រោះនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ប៉ុន្តែអកុសលស្ត្រីជាប្រពន្ធបានដាច់ខ្យល់ស្លាប់ចំណែកប្ដីត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ សពស្ត្រីជាប្រពន្ធត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

អបអរសាទរ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

ខេត្តព្រះវិហារ ៖ អបអរសាទរ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបានចុះបញ្ជីជាសម្បត្តិមនុស្សជាតិ-UNESCO។ ជារាជធានីរបស់ ព្រះបាទជ័យវម្មទេវទី៤ ដែលព្រះអង្គចាកចេញពីក្រុងអង្គរនាឆ្នាំ៩២១ជាតំបន់ មានបុរាណដ្ឋានប្រមាណ១៦៩ ក្នុងនោះមានប្រាសាទ ចំនួន៧៦ មានប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត រហាល ត្រពាំង និងទំនប់ជាដើមក្នុងវិសាលភាព ផ្ទៃដីទំហំជាង ៨,៧០០ហិកតា ស្ថិតនៅក្នុងស្រុកគូលែន ឃុំស្រយង់ ដោយគ្របដណ្តប់ភូមិ៣ គឺភូមិរំចេក ភូមិកោះកេរ និង ភូមិស្រយ៉ង់ជើង និងជាសិល្បៈអស្ចារ្យលើស្ថាបត្យកម្ម និងបដិមាធំៗ ដូចជាព្រះឥសូររាំ សិវលិង្គ ព្រះនារាយណ៍…

អ្នកស្លាប់ដោយគ្រោះទឹកជំនន់នៅលីប៊ី កើនឡើង ជាង ១១,៣០០នាក់

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ អង្គការកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមនៃប្រទេសលីប៊ី បានឱ្យដឹងថា តួលេខមនុស្សដែលបានបាត់បង់ជីវិត នៅទីក្រុងដឺណា (Derna) ដែលជាប់បណ្តោយឆ្នេរ បានកើនឡើងដល់១១,៣០០នាក់ ស្របពេលដែលកិច្ចប្រឹងប្រែងរុករកកំពុងតែបន្ត ក្រោយគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយ។ កន្លងមក អាជ្ញាធរសុខាភិបាលនៅលីប៊ី បាននិយាយថា តួលេខអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅទីក្រុង Derna គឺ៥,៥០០នាក់។ បើតាមអង្គការកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមលីប៊ី ក្រៅពីតួលេខថ្មីនៃអ្នកស្លាប់១១,៣០០នាក់ មនុស្សខ្ទង់១០,១០០នាក់ផ្សេងទៀត ក៏ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួនផងដែរនៅទីក្រុងជាប់សមុទ្រមេឌីទែរ៉ាណេមួយនេះ។ មិនតែប៉ុណ្ណោះ ព្យុះភ្លៀងដែលបានបង្កឱ្យមានមហន្តរាយទឹកជំនន់នោះ ក៏បានសម្លាប់មនុស្សប្រមាណ ១៧០នាក់…

មូលហេតុមកពីការរស់នៅមិនចុះសម្រុងគ្នានិងបញ្ហាទ្រព្យសម្បត្តិប្តីបើករថយន្តបុកកិនប្រពន្ធបណ្តាលអោយស្លាប់ត្រូវសមត្ថកិច្ចឃាត់…

ភ្នំពេញ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំឱពេញ លោកវរសេនីយ៍ឯក ម៉ៅ សឿង អធិការនគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវមន្រ្តីសមត្ថកិច្ចម្នាក់ ដែលបានបើករថយន្តមកបុកជនរងគ្រោះឲ្យធ្លាក់ពីលើម៉ូតូលើចិញ្ចើមផ្លូវ រួចជនសង្ស័យបើករថយន្តកិនជនរងគ្រោះចំក្បាលបណ្តាលឲ្យស្លា_ប់ នៅមុខវត្តឫស្សីស្រស់ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ព្រុំ អ៊ាង អាយុ៦៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកោះនរា…

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ករណីឃាតកម្មខ្ទប់ផ្លូវដង្ហើមបណ្តាលអោយជនរងគ្រោះស្លាប់…

ពោធិ៍សាត់:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦:២៥នាទី សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានសហការជាមួយកម្លាំងនគរបាលនៃស្នងការរាជធានីភ្នំពេញចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ ៤៥៩ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ចេញដោយឯកឧត្តមច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ នន ខង ភេទស្រី អាយុ៥១ឆ្នាំ ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវ។ ពីបទឃាតកម្ម (ខ្ទប់ផ្លូវដង្ហើមដោយសង្កត់ក្បាលខ្ទប់មុខនឹងខ្នើយ ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣…

នាយករដ្ឋមន្ត្រីកម្ពុជា​ ទទូចឱ្យអ្នកវិនិយោគចិន ចូលមករកស៊ីនៅកម្ពុជា

ប្រទេសចិន​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃសុក្រទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ​ នាឱកាសឆ្លៀតពេលពីដំណើរ​ទស្សនកិច្ច​ដ៏មមា​ញឹក​ចូល​រួម​ក្នុងវេទិកាសំណេះសំណាល និងពិសារអាហារជាមួយអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចចិន និងកម្ពុជា​ ក៏​បានទទូចឱ្យអ្នក​វិនិ​យោគចិន ចូលមកវិនិយោគនៅកម្ពុជា ជាមួយការលើកបង្ហាញទិដ្ឋភាពច្បាប់ និងគាំពារ​ជា​ច្រើន​របស់រាជរដ្ឋាភិបាលសម្រាប់អ្នកវិនិយោគ។​ ការទាក់ទាញអ្នកវិនិយោគគឺជារបៀបវារៈដ៏សំខាន់មួយនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីទៅកាន់ប្រទេស​ចិន។ ជាមួយគ្នានេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់អ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចកម្ពុជា និងចិន ដែលចូលរួមក្នុងពិធីនោះថា កម្ពុជាកំណត់យក​ឆ្នាំ​២០២៣ គឺជាឆ្នាំនៃការចាប់ផ្តើមជំរុញសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅសម្រេចគោលនយោបាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០៥០។ សម្តេចធិបតី បានថ្លែងថា ឈរលើស្មារតីរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចផ្ទាល់នោះ…

អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចំនួនប្រាំក្នុងប្រទេសជាសមាជិកអូតង់សម្រាប់ការជួយរុស្ស៊ីគេចពីទណ្ឌកម្ម

រដ្ឋបាលប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃទី 14 ខែកញ្ញា បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន 5 និងពលរដ្ឋទួរគី១រូប ដោយចោទប្រកាន់ក្រុមហ៊ុននិងបុគ្គលទាំងនេះថាបានជួយរុស្សីគេចពីការដាក់ទណ្ឌកម្ម។ យោងតាម Reuters ក្រុមហ៊ុនទួរគីដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកជាកម្មសិទ្ធិរបស់ផ្នែកដឹកជញ្ជូននិងពាណិជ្ជកម្ម។ ក្រុមហ៊ុនទាំងនេះត្រូវបានចោទប្រកាន់ពីបទផ្តល់ការផ្គត់ផ្គង់ឧបករណ៍ដើម្បីជួយជួសជុលកប៉ាល់ដែលទាក់ទងនឹងក្រសួងការពារជាតិរុស្ស៊ី។ នេះគឺជាផ្នែកមួយនៃសេចក្តីសម្រេចដាក់ទណ្ឌកម្មទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិកដែលកំណត់គោលដៅក្រុមហ៊ុនចំនួន ១៥០ ជុំវិញពិភពលោក។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងបរិបទនៃទំនាក់ទំនងអាមេរិក-ទួរគីក្នុងដំណាក់កាលដ៏សំខាន់មួយ នៅពេលដែលក្រុងវ៉ាស៊ីនតោនរំពឹងថា រដ្ឋសភាទួរគីនឹងអនុម័តជាផ្លូវការនូវសមាជិកភាពណាតូរបស់ប្រទេសស៊ុយអែត។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត រុស្ស៊ីបានបណ្ដេញអ្នកការទូតអាមេរិក២រូប ដោយចោទប្រកាន់ថាបានធ្វើការជាមួយជនជាតិរុស្ស៉ីម្នាក់ដែលកំពុងស្ថិតក្រោមការចោទប្រកាន់លួចសហការខុសច្បាប់ជាមួយបរទេស។ ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៉ី បានជូនដំណឹងទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងមូស្គូ លោកស្រី…