ព័ត៌មានថ្មីៗ

Update >ចាប់ខ្លួន​បានហើយ​! ចោរឆក់កាបូបស្រ្តីម្នាក់​ ធ្លាក់ពីលើ​ឡំប្រឺតា​ (Pass App) គេចខ្លួនបាន១០ថ្ងៃ លោករដ្ឋមន្ត្រីខៀវ កាញារីទ្ធ​ ចុះពិនិត្យការរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាលសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងចូលរួមព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការ ដែលរៀបចំដោយ លោកស្រី ដ្រៅផាឌី មូរមូ (Droupadi Murmu) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា ជប៉ុន ហ្វីលីពីននិងអាមេរិកនឹងធ្វើសមយុទ្ធរួមគ្នាជាលើកដំបូងនៅតំបន់សមុទ្រចិនខាងត្បូង អង្គការសហប្រជាជាតិព្រមានពីគ្រោះទុរ្ភិក្សនៅហៃទី តំបន់ Sahel និងស៊ូដង់

អ្នក​ជំងឺ​អេដស៍​ទី​បី​​នៅ​ក្នុង​ពិភព​លោក​​ជា​សះ​ស្បើយ​ដោយ​វិធី​ផ្សាំ​ខួ.រ​ឆ្អឹង​ខ្នង​​​

យូរ​ៗ​ម្ដង​ ​គ្រូ​ពេទ្យ​អាច​ព្យាបាល​អ្នក​មាន​ជំងឺ​អេដស៍/មេរោគ​អេដស៍​​​ឱ្យ​ជា​សះ​ស្បើយ​ទាំង​ស្រុង​។​ បាន​សេចក្ដី​ថា​​អ្នក​ជំងឺ​អស់​មេរោគ​អេដស៍​រលីង​ពី​ក្នុង​ខ្លួន​ ដោយ​មិន​ត្រូវ​ការ​ប្រើ​ប្រាស់​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ ​ឬ​ការ​ព្យាបាល​អ្វី​បន្ថែម​ទៀត​ទេ​។​ ជាក់​ស្ដែង​ ថ្មី​ៗ​​នេះ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ប្រទេស​បារាំង​​ប្រកាសថា​​អ្នក​​មាន​មេរោគ​អេដស៍​/​ជំងឺ​អេដស៍​ម្នាក់​បាន​​ជា​សះ​ស្បើយ​​ដោយ​ប្រើ​ប្រាស់​វិធី​ផ្សាំ​ខួ.រ​ឆ្អឹង​ខ្នង​។ Picture គ្រូ​ពេទ្យ​ប្រាប់​ថា​​​អ្នក​ជំងឺ​រូប​នោះ​ចូល​សម្រាក​ព្យាបាល​​ជំងឺ​មហារីក​គ្រាប់​ឈា.ម​​។​ គ្រូ​ពេទ្យ​ក៏​ប្រើ​ប្រាស់​វិធី​ព្យាបាល​ដោយ​ផ្សាំ​ខួ.រ​ឆ្អឹង​ខ្នង​របស់​អ្នក​ជំងឺ និង​ខួ.រ​ឆ្អឹង​ខ្នង​របស់​អ្នក​បរិច្ចាគ​ម្នាក់​​​​​។ ក្រោយ​មក​ ​​​​រាង​កាយ​​របស់​គាត់​​បង្កើត​​ប្រព័ន្ធ​​​ប្រឆាំង​​​នឹង​មេរោគ​អេដស៍​​​។​ ​​​​ប្រព័ន្ធ​នេះ​ជួយ​​​​ជួស​ជុល​កោសិកា​ដែល​ប្រុង​ខូច​ដោយ​សារ​មេរោគ​អេដស៍​​ឱ្យ​បាន​ស្អាត​ល្អ​ឡើង​វិញ​​។​

ត្រពាំងទឹកនៅដែនជម្រកសត្វព្រៃលំផាត់ដើម្បីឱ្យសត្វព្រៃបានប្រើប្រាស់ត្រូវបានស្តារជាថ្មី

ដោយ៖ដេប៉ូ/ភ្នំពេញ៖ត្រពាំងគឺជាប្រភពទឹក និងជាទីជម្រកដ៏សំខាន់បំផុតសម្រាប់សត្វត្រយងដែលជិតផុតពូជបំផុតទាំងពីរប្រភេទ (ត្រយងយក្ស និង ត្រយងចង្កំកស) និងសត្វព្រៃជាច្រើន ប្រភេទទៀត នៅក្នុងព្រៃរបោះ ជាពិសេសនៅក្នុងរដូវប្រាំង។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ០១ខែមីនាថា៖ ត្រពាំងតាមតំបន់ធម្មជាតិមួយចំនួនកំពុងទទួលរងបាត់បង់តួនាទីក្នុងការគាំទ្រដល់សត្វព្រៃដោយសារគោករាក់ និង មានរុក្ខជាតិក្រាស់គ្របដណ្តប់ ។ ប្រភពខាងលើនេះបានបញ្ជាក់ដែរថា៖គោលបំណងស្តារទីជម្រក អង្គការជីវិតធម្មជាតិនៅកម្ពុជាបានធ្វើការស្តារត្រពាំងចំនួន១០នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ដើម្បីរក្សាមុខងាររបស់ត្រពាំងសំរាប់សត្វត្រយងដែលជិតផុតពូជ។ យោងទៅលើពិធីសារស្តារ និង តាមដានត្រពាំងក្រុមការងារទីវាលយើងបានធ្វើការត្រួតពិនិត្យនិងតាមដានត្រពាំងជាទៀងទាត់ ។កាមេរ៉ាស្វ័យប្រវត្តិត្រូវបានប្រើប្រាស់ដើម្បីតាមដានពីវត្តមានរបស់សត្វព្រៃនៅតាមត្រពាំងដែលបានស្តារ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានបង្ហាញឱ្យដឹងដែរថា៖សម្រាប់លទ្ធផលបឋមនៃការអង្គេតតាមដាន បានបង្ហាញថាសត្វព្រៃដែលកំពុងរងគ្រោះ និង ជិតផុតពូជមួយចំនួនដូចជាសត្វត្រយងយក្ស សត្វត្រយងចង្កំកស ត្រដក់តូច កុកពាក់អំបោះជាដើមបានប្រើប្រាស់ត្រពាំងដែលបានស្តារ។ កត្តាប្រឈមមួយចំនួនត្រូវបានកត់ត្រាផងដែរដូចជា ការលួចកាមេរ៉ាស្វ័យប្រវត្តិ…

អ្នកជំនាញ​រកឃើញ​មូលហេតុ​ដែល​ការផឹក​កាហ្វេ​ល្អ​សម្រាប់​លោក​អ្នក​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាហ្វេ​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​អាច​គ្រប់គ្រាន់​ដើម្បី​ឱ្យ​អ្នក​នៅ​ឆ្ងាយ​ពី​គ្រូពេទ្យ​។​នោះ​គឺ​ព្រោះតែ​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ចូលចិត្ត​កាហ្វេ​មាន​សម្ពាធ​ឈាម​​ទាប​ជាង​និង​បេះដូង​មាន​សុខភាព​ល្អ​ជាង​។​ ​ហើយ​ពួកគេ​អះអាងថា អត្ថប្រយោជន៍​អាច​ទទួលបាន​ដោយ​ការផឹក​កាហ្វេ​តែ​មួយ​ពែង​រៀងរាល់​ព្រឹក​។​ ​ក្រុម​អ្នកជំនាញ​អ៊ីតាលី​បាន​ពណ៌នា​អំពី​ឥទ្ធិពល​វិជ្ជមាន​របស់​កាហ្វេ​ថា “​មើលឃើញ​ច្បាស់​នឹង​ភ្នែក​”​។​ ​លទ្ធផល​រក​ឃើញ​ពី​ការសិក្សា​លើ​មនុស្ស​ជាង ១.៥០០ នាក់​នេះ​បាន​បន្ថែម​ទៅលើ​ភស្តុតាង​ច្រើនឡើង​ដែល​បញ្ជាក់​អំពី​អត្ថប្រយោជន៍​សុខភាព​របស់​កាហ្វេ​។​ ​ការស្រាវជ្រាវ​មួយ​ចំនួន​បាន​ផ្សារភ្ជាប់​កាហ្វេ​ទៅនឹង​ការកាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ជំងឺខ្សោយបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ខណៈ​ការសិក្សា​ផ្សេង​ទៀត​រាយការណ៍​ថា​កាហ្វេ​ជួយ​ពន្យារ​​អាយុជីវិត​។​ ​ប៉ុន្តែ​គ្រូពេទ្យ​នៅតែ​ខ្វែងគំនិត​គ្នា ដោយ​ព្រមាន​ថា បរិមាណ​កាហ្វេ​ច្រើន​ហួសប្រមាណ ដែល​ផ្ទុក​ទៅ​ដោយ​ជាតិ​កាហ្វេ​អ៊ី​ន ពិតជា​អាច​បំផ្លាញ​បេះដូង​បាន​។​ ​ទីភ្នាក់ងារ​សុខភាព​ជាតិ​អង់គ្លេស​និយាយថា កាហ្វេ​លើសពី​បួន​កែវ​ក្នុង​មួយថ្ងៃ​អាច​បង្កើន​សម្ពាធ​ឈាម​។ ​ប៉ុន្តែ​ទោះ​យ៉ាងណាក្តី ការសិក្សា​ថ្មី​នៅក្នុង​ទស្សនា​វ​ដ្តី Nutrients បាន​រកឃើញថា មនុស្ស​ដែល​ផឹក​កាហ្វេ​ក្នុង​បរិមាណ​ច្រើន​បែប​នេះ​មាន​សម្ពាធ​ឈាម​ទាប​ជាង​អ្នក​មិន​ផឹក​កាហ្វេ​សោះ​៕

មានផ្ទៃពោះមួយសប្តាហ៍គួរតែប្រយ័ត្នពីអ្វី ?

ដោយៈ health.com.kh នៅពេលដែលអ្នកទើបតែមានផ្ទៃពោះមួយសប្តាហ៍អ្នកគួរតែប្រយ័ត្នពីចំនុចមួយចំនួនទើបកូនអាចមានសុវត្ថិភាពក្នុងពោះអ្នក។ តើមានអ្វីខ្លះទៅ? នៅពេលដែលអ្នកទើបតែមានផ្ទៃពោះអ្នកអាចមានអារម្មណ៍ឆាប់មួរម៉ៅបាន ដូចនេះអ្នកអាចប្រាប់ស្វាមីអ្នកជាមុនដើម្បីកុំឲ្យកើតរឿងឈ្លោះគ្នា។ ម្យ៉ាងទៀតអ្នកមិនត្រូវ ហាត់ប្រាណដោយធ្វើចលនាធ្ងន់ៗនោះទេ ព្រោះវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ជាងនេះទៅទៀតអ្នកគួរតែផ្អាក កុំញ៉ាំហិរ និង អាហារបំពង ភេសជ្ជៈដែលត្រជាក់ក៏មិនត្រូវញ៉ាំច្រើនដែរ។ ចុងក្រោយអ្នកគួរតែសម្រាកឲ្យបាន ច្រើនដោយកុំធ្វើការងារធ្ងន់ៗច្រើនឲ្យសោះ៕/PC

ផឹកទឹកច្រើនអាចសម្រកទម្ងន់

ដោយៈ health.com.kh ជឿឫមិនជឿស្រេចតែអ្នកគិតចុះ។ ប៉ុន្តែការស្រាវជ្រាវបង្ហាញថាការផឹកទឹកអាចសម្រកទម្ងន់បាន។ ការស្រាវជ្រាវបាន បង្ហាញថា ផឹកទឹកច្រើនមិនត្រឹមតែធ្វើអោយ យើងមានអារម្មណ៍តឹងពោះទេប៉ុន្តវាក៏ធ្វើអោយ យើងមិនមានអារម្មណ៍ឃ្លាន អាហារផងដែរ។ សាស្រ្តាចារ្យរងប្រេនដាដេវី(Brenda Davy) នៅសហរដ្ឋអាមេរិកបានធ្វើការសិក្សាស្រាវជ្រាវមួយ ជាមួយនឹងជនជាតិ អាមេរិកវ័យកណ្តាល និងវ័យចំណាស់ដែលធាត់លើសទម្ងន់។ អ្នកទាំងនោះត្រូវបានអោយបរិភោគអាហារដែលមាន កាឡូរីទាបនិងមាន ជាតិខ្លាញ់ទាបដូចគ្នា។ ប៉ុន្តែអ្វីដែលខុសគ្នានោះ គឺមានមួយក្រុមនោះគាត់អោយផឹកទឹក ពីរកែវមុនពេលអាហារនីមួយៗ។ រយះពេល១២សប្តាហ៍ ក្រោយមកក្រុមដែលផឹកទឹកនោះ បានសម្រកទម្ងន់ជាមធ្យម៨គីឡូក្រាម ដោយ ឡែកក្រុមផ្សេងទៀត ស្រកតែជាង៥គីឡូក្រាមប៉ុណ្ណោះ។ ដូច្នេះវាមានការខុសប្លែកគ្នាក្នុងការ សម្រកទម្ងន់ដល់ទៅក្នុងរង្វង់៣០ភាគរយ៕/PC

ប្រជាពលរដ្ឋស្រុកកំពង់ស្វាយ ទទួលបានការកែលម្អផ្លូវកៅស៊ូ១ជាន់ប្រវែង ២.៦០០ម៉ែត្រនៅឃុំសាន់គ

ដោយៈ ភ្នំសន្ទុក/កំពង់ធំ៖ ដោយឃើញពីទុក្ខលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីចរាចរណ៍ដឹកកសិផលផ្សេងៗប្រកបដោយសុវត្ថិភាព លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ និងក្រុមការងារថ្នាក់ស្រុកបានបើកការដ្ឋាន កែលម្អផ្លូវកៅស៊ូ១ជាន់ប្រវែង២.៦០០ម៉ែត្រ នៅឃុំសាន់គ ក្រោមការឧបត្ថម្ភគាំទ្រពីក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ ទន្លេសាបជំហាន២ TSSD-AF ស្ថិតនៅភូមិជ័យ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣។ លោក អ៊ុត វណ្ណរ៉ា បានលើកឡើងថា សមិទ្ធផលថ្មីៗ និងហេដ្ឋារចនានា ដែលកើតមានឡើងសព្វថ្ងៃអាស្រ័យដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញបរិបូរណ៍ ហើយ…

តោះម​កមើល​របៀប​ការពារ iPhone របស់​អ្នក​ពី​ពួកឧក្រិដ្ឋជន​អ៊ីនធឺណិត​កុំឱ្យ​លួច​ចូល​មើល​រូបភាព​និង​សារ​របស់​អ្នក​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកជំនាញ​ផ្នែក​ឯកជន​ភាព​បាន​រក​ឃើញ​មេរោគ Bug​របស់ Apple ពីរ​បន្ថែមទៀត គឺ​តិចជាង ១០ ថ្ងៃ​ចាប់តាំងពី​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​នេះ​បាន​បង្ហាញ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 16 យ៉ាប់យ៉ឺន​មួយទៀត​។​ ​មេរោគ​រកឃើញ​ចុងក្រោយ​បំផុត​នេះ​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋជន​តាម​អ៊ីនធឺណិត​ឆ្លងកាត់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព និង​ដំណើរកា​រកូដ​ព្យាបាទ ដើម្បី​ចូល​ប្រើ​រូបភាព និង​សារ​របស់​អ្នកប្រើប្រាស់ រួមជាមួយ​នឹង​សៀវភៅ​អាសយដ្ឋាន​និង​ប្រក្រតិទិន​។​ ​មាន​វិធី​ជាច្រើន​ដើម្បី​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ពី​ពួក Hacker ដែល​លាក់​ខ្លួន​ពី​ក្រោយ​ស្រមោល​ខ្មៅ ដូច​ជា​ការ​ប្រើ​តែ​កម្មវិធី​ដែល​ជឿ​ទុកចិត្ត​នៅក្នុង App Store និង​មិន​បើក​សារ​ពី​អ្នកប្រើប្រាស់​មិន​ស្គាល់​មុខ​។​ ​ថ្មីៗ​នេះ Apple បាន​បន្ថែម​ភាព​ងាយ​រងគ្រោះ​ថ្មី​ទៅក្នុង​ទំព័រ​អាប់​ដេត​សុវត្ថិភាព​ផលិតផល​របស់ខ្លួន…

Lenovo បង្ហាញ​កុំព្យូទ័រ​យួរដៃ​ថ្មី មាន​អេក្រង់​អាច​ពង្រីក​ថែម​បាន​៣​អ៊ី​ញ​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មិន​ថា​វា​ជា​ពេល​ដែល​អ្នក​កំពុង​ធ្វើការ​ពី​ផ្ទះ​ឬ​ពិនិត្យ​មើល​អ៊ីមែល​របស់​អ្នក​នៅ​លើ​រថភ្លើង​នោះ​ទេ​វា​តែងតែ​មាន​ពេលខ្លះ​យើង​ចង់ឱ្យ​អេក្រង់​កុំព្យូទ័រ​យួរដៃ​របស់​យើង​​មាន​ផ្ទៃ​ធំ​ជាង​មុន​។​ ​ប៉ុន្តែ​ថ្ងៃ​នៃ​ការ​អស់សង្ឃឹម​ជុំវិញ​ការខ្វះ​អេក្រង់​ទី​ពីរ​អាច​នឹង​ក្លាយជា​រឿង​អតីតកាល​ឆាប់ៗ​នេះ ដោយសារ​តែ​ការបង្កើត​ថ្មី​បំផុត​របស់​ក្រុមហ៊ុន Lenovo​។​ ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​មួយ​នេះ​បានបង្ហាញ​កុំព្យូទ័រ​យួរដៃ​ដែលមាន​អេក្រង់​អាច​ពង្រីក​បាន​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទូរស័ព្ទ​ពិភពលោក (MWC) ឆ្នាំ​២០២៣​។​ ​ជាមួយនឹង​ការ​ចុច​ប៊ូ​តុង​តែមួយ អេក្រង់ ១២,៧ អ៊ី​ញ​នឹង​ចំណាយ​ពេល​ត្រឹមតែ ១០ វិនាទី​ដើម្បី​ក្លាយ​ជា​អេក្រង់​ទំហំ ១៥,៣ អ៊ី​ញ​។​ ​ខណៈ​ឧបករណ៍​អនាគត​នេះ​កំពុង​ដាក់​តាំង​បង្ហាញ​នៅ MWC ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា វា​គ្រាន់តែ​ជា​គំរូ​ដំបូង​បំផុត​ប៉ុណ្ណោះ ហើយ​ទំនងជា​មិនទាន់​ដាក់លក់​ជា​សាធារណៈ​ក្នុងពេល​ឆាប់ៗ​នោះឡើយ​។​ MWC ដែល​ជា​ពិព័រណ៍​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ពិភពលោក​សម្រាប់​ឧស្សាហកម្ម​ទូរគមនាគមន៍ បាន​ត្រឡប់​មក​ទីក្រុង​បា​សេ​ឡូ​ណា​ក្នុង​សប្តាហ៍​នេះ ដើម្បី​បង្ហាញ​នូវ​បច្ចេកវិជ្ជា​ចុងក្រោយ​បំផុត​នៅក្នុង​ស្មា​ត​ហ្វូន​។ ​អ្នកចូលរួម​រាប់ម៉ឺន​នាក់​បាន​មកដល់​ថ្ងៃ​ដំបូង​ដើម្បី​មើល​ថា​តើ​ម៉ាក​យីហោ​ធំៗ​មាន​អ្វី​មក​បង្ហាញ​សម្រាប់​ពេលអនាគត…

ក្រុមហ៊ុន Lenovo បង្ហាញ​ស្មា​ត​ហ្វូន​មាន​អេក្រង់​រមូល​ចូលគ្នា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ទន្ទឹម​នឹង​កុំព្យូទ័រ​យួរ​ដៃ ក្រុមហ៊ុន Lenovo បាន​បង្អួត​នូវ​ស្មា​ត​ហ្វូន Moto អេក្រង់ OLED រមូល​ចូលគ្នា​ផងដែរ​។ ដោយ​ដាក់​ឈ្មោះ Rizr stencilled នៅ​ផ្នែក​ខាងក្រោយ​នៃ​អេក្រង់​ពង្រីក (​នេះ​ប្រហែល​មិនមែន​ជា​ឈ្មោះ​ចុងក្រោយ​របស់​វា​ទេ​) អេក្រង់​នៅលើ​ឧបករណ៍ Moto នេះ​រុំ​ជុំវិញ​ផ្នែក​ខាងក្រោម​នៃ​ទូរស័ព្ទ ហើយ​បែរមុខ​លយ​ចេញទៅ​ក្រៅ​។​ ​ដោយ​ទុក​ចោល​គ្មាន​អី​ការពារ​ដូច្នេះ គេ​ព្រួយបារម្ភ​អំពី​ស្នាម​ឆ្កូត ដោយសារ​អេក្រង់​ដែល​អាច​បត់បែន​បាន​អ៊ីចឹង​មិន​ពូកែ​ខាង​ភាព​ធន់​នោះទេ ប៉ុន្តែ​វា​ជាការ​រចនា​ដ៏​ឆ្លាត​វៃ​ពិតមែន​។ ដើម្បី​ពន្លា​អេក្រង់ គ្រាន់តែ​ចុច​ប៊ូ​តុង​ពីរ​ដង​នៅ​លើ​គែម​ខាងស្តាំ​។ ដើម្បីរ​មូល​ចូលក្នុង​វិញ​គឺ​ចុច​ប៊ូ​តុង​ដដែល​ពីរ​ដង​។​ ​ទូរស័ព្ទ​នេះ​ក៏​មាន​ល្បិច​ឡូយៗ​បន្ថែម​មួយចំនួន​ផងដែរ…

រថភ្លើង​បុក​គ្នា​នៅ​ក្រិច​សម្លាប់​មនុស្ស​២៦​នាក់ របួស​យ៉ាង​តិច​៨៥​នាក់​/

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​បាន​បុក​រថភ្លើង​ដឹក​ទំនិញ​មួយ​នៅ​ក្រិច​ភាគ​ខាងជើង​កាលពី​ដើម​ថ្ងៃ​ពុធ​ទី​១​មីនា ដោយ​បាន​សម្លាប់​មនុស្ស​២៦​នាក់​និង​បណ្តាល​អោយ​​របួស​មនុស្ស​យ៉ាង​តិច​៨៥​នាក់ នេះ​បើ​តាម​ការបញ្ជាក់​ពី​ផ្នែក​អគ្គិភ័យ​។​ ​ទូរ​រថ​ភ្លើង​ជាច្រើន​បាន​ធ្លាក់​ចេញពី​ផ្លូវ​ដែក​និង​យ៉ាងតិច​ទូរ​ចំនួន​បី​បាន​ផ្ទុះ​ឆេះ​ក្រោយ​ការបុក​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្បែរ​ទីក្រុង​តេ​មពី​(Tempe) ចម្ងាយ​ប្រមាណ​៣៨០​គីឡូម៉ែត្រ​ពី​ទីរដ្ឋធានី​អាថែន​។​មន្ត្រី​​មន្ទីរពេទ្យ​នៅក្នុង​ទីក្រុង​ឡា​រី​ស​សា​( Larissa )​ក្បែរ​កន្លែងកើតហេតុ​បាន​និយាយថា មនុស្ស​២៥​នាក់​រងរបួស​ធ្ងន់​។​ ក្នុងពេលជាមួយគ្នា ​អ្នកនាំពាក្យ​សេវា​អគ្គិភ័យ​បាន​និយាយថា «​ដំណើរ​ការជម្លៀស​មនុស្ស​កំពុង​ធ្វើ​ឡើង​ក្រោម​ស្ថានភាព​លំបាក​ណាស់ ដោយសារ​តែ​ការបុក​ទង្គិច​គ្នា​ខ្លាំង​រវាង​រថភ្លើង​​បើក​ក្នុង​ទិស​ផ្ទុយគ្នា​ទាំងពីរ​»​។​ ​សាល​ពេទ្យ​ជាច្រើន​កំពុង​ប្រើ​សំរាប់​ព្យាបាល​ជនរងគ្រោះ​ដោយសារ​រលាកភ្លើង​ហើយ​រថយន្ត​ពេទ្យ​ជាច្រើន​កំពុង​ចូលរួម​ការងារ​ជួយសង្គ្រោះ​។​ ​ពួក​អ្នក​ជួយ​សង្គ្រោះ​ដែល​ពាក់​ពិល​លើ​ក្បាល​បានធ្វើការ​ទាំង​យប់​ក្នុង​ផ្សែង​ដ៏​ក្រាស់​ហុយ​ចេញពី​ទូរ​រថភ្លើង ។​ពួក​គេ​ទាញ​ដែក​កំពិត​វៀច​ចេញ​និង​ស្វែងរក​ជនរងគ្រោះ​នៅពេល​អ្នកដំណើរ​រងរ​បួស​តិចតួច​ឬ​មិន​​រងរបួស​ត្រូវបាន​ដឹក​តាម​រថយន្ត​ទៅ​កាន់​ទីក្រុង​ក្បែរ​នោះ ហើយ​ប៉ូលីស​បានស្រង់​ឈ្មោះ​អ្នក​នៅ​មាន​ជីវិត​ដើម្បី​អោយ​ដឹង​អ្នក​បាត់​ខ្លួន​។​ ​មន្ត្រី​ផ្លូវដែក​ម្នាក់​បាន​អោយដឹង​ថា រថភ្លើង​ដឹក​អ្នកដំណើរ​ផ្ទុក​មនុស្ស​ប្រមាណ​៣៥០​នាក់​ពេល​វា​ជួប​ឧបទ្ទវហេតុ​៕

You missed