សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល គិតគូរលើការងាររៀបចំផែនការមេអភិវឌ្ឍ កំពង់ផែនៅបណ្តាខេត្តតាមដងទនេ្លមេគង្គ និងទន្លេសាប ព្រមទាំងសមុទ្រទាំងអស់ ដើម្បីបង្កើនសក្តានុពលកម្ពុជាលើផ្នែកឡូជីស្ទិកប្រទាក់ក្រទ្បារវាងផ្លូវគោក និងផ្លូវទឹក និងរវាងខេត្តជាប់ទឹកសាប ជាមួយខេត្តជាប់មាត់សមុទ្រ

ខេត្ត​ព្រះសីហនុ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី ១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន ២ គ្រឿង របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ សំដៅឆ្លើយតបនឹងកំណើននៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ដូចដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន…

អគ្គមេបញ្ជាការអ៊ុយក្រែនប្រឆាំងនឹងការកៀរគរស្ត្រីឱ្យចូលបម្រើកងទ័ព

អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន Valery Zaluzhny មិនគាំទ្រការចល័តស្ត្រីឱ្យចូលរួមក្នុងកងទ័ពទេ។អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Valery Zaluzhny បាននិយាយថា លោកគាំទ្រសេចក្តីព្រាងច្បាប់ថ្មីស្តីពីការចល័តសេវាយោធាជាទូទៅ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា លោកមិនយល់ស្របនឹងបទប្បញ្ញត្តិមួយចំនួននៅក្នុងច្បាប់នេះ រួមទាំងការតម្រូវឱ្យស្ត្រីចូលរួមក្នុងការបម្រើយោធាផងដែរ។ .លោក Valery Zaluzhny បានអះអាងថា ការចុះឈ្មោះស្ត្រីសម្រាប់ការបម្រើយោធានឹងបង្កើនបន្ទុកការងាររបស់គណៈកម្មការយោធា ដូច្នេះនាយកដ្ឋានទាំងនេះនឹងត្រូវជ្រើសរើសបុគ្គលិកបន្ថែមទៀតក្នុងចំនួនដ៏ច្រើន។ លើសពីនេះ គំនិតផ្តួចផ្តើមនេះទំនងជានឹងជួបប្រទះនូវប្រតិកម្មអវិជ្ជមាននៅក្នុងសង្គមអ៊ុយក្រែន…

ចិនបានសាងសង់ផ្លូវហាយវ៉េថ្មីមួយរត់ត្រង់ទៅព្រំដែនឥណ្ឌា

ដើម្បីផ្លាស់ទីកងទ័ពឱ្យបានលឿននិងមានសុវត្ថិភាពជាងមុនទៅកាន់តំបន់ព្រំដែន ប្រទេសចិនបានសាងសង់ផ្លូវហាយវេថ្មីមួយទៅកាន់ព្រំដែនជាមួយប្រទេសឥណ្ឌា។បន្ទាប់ពីទទួលរងនូវការបាត់បង់ជីវិតនៅក្នុងការប៉ះទង្គិចគ្នានៅជ្រលងភ្នំ Galwan ជាមួយកងទ័ពឥណ្ឌាក្នុងឆ្នាំ 2020 ប្រទេសចិនបានពន្លឿនការសាងសង់ផ្លូវហាយវេ៉ថ្មីមួយនៅជិតព្រំដែនដ៏តានតឹងរបស់ខ្លួនជាមួយឥណ្ឌា។ ផ្លូវហាយវេ៉ថ្មី (G216) នឹងជួយចិនប្រមូលកម្លាំងបានយ៉ាងឆាប់រហ័សក្នុងស្ថានភាពប្រឈមមុខដូចជាការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០២០។ផ្លូវហាយវេ៉ថ្មីនេះត្រូវបានពិពណ៌នាដោយអ្នកជំនាញ EurAsian Times ថាជា “សុបិនចាស់របស់ចិន” ហើយត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងតំបន់ព្រំដែនជាមួយប្រទេសឥណ្ឌាចាប់តាំងពីឆ្នាំ1950។ ពីមុនប្រទេសចិនក៏បានសាងសង់ផ្លូវហាយវេ៉តែមួយគត់ (G219) នៅ Ladakh ប៉ុន្តែស្ថានភាពលំបាកបានរារាំងយ៉ាងខ្លាំងដល់ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះ។នៅក្នុងតំបន់ Ladakh…

សហរដ្ឋអាមេរិកបានប្រកាសផែនការបញ្ជូនអវកាសយានិកបរទេសទៅកាន់ឋានព្រះចន្ទ

អនុប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់ថា ផែនការបញ្ជូនអវកាសយានិកអន្តរជាតិទៅជាមួយ អវកាសយានិកអាមេរិកទៅកាន់ឋានព្រះចន្ទ បង្ហាញពីជំនឿរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះ “សារៈសំខាន់ពិសេសនៃភាពជាដៃគូអន្តរជាតិ”។នៅថ្ងៃទី 20 ខែធ្នូ អនុប្រធានាធិបតីអាមេរិក Kamala Harris បានប្រកាសថា ប្រទេសនេះគ្រោងនឹងបញ្ជូនអវកាសយានិកបរទេសទៅកាន់ផ្ទៃព្រះចន្ទនៅឆ្នាំ 2029 ។ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអវកាសជាតិក្នុងទីក្រុងវ៉ាស៊ីនតោន លោកស្រី Harris បានបញ្ជាក់ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe…

ករណីរថយន្តបុកបង្គោលស៊ីម៉ង់ត៍ក្រឡាប់បណ្តាលអោយមនុស្សម្នាក់ស្លាប់និងរងរបួស

កែប:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកែបបានឲ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:៥០ នាទី រសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍បើកបររថយន្តបុកបង្គោលស៊ីម៉ងត៍ក្រឡាប់បង្កគ្រោះថ្នាក់ដោយខ្លួនឯង លើផ្លូវជាតិលេខ ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤-២៥ ចំណុចទល់មុខស្ថានីយ៍ប្រេងឥន្ធន: ស្ថិតក្នុងភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បង្កដោយរថយន្តម៉ាកហ្វត(Ford) ពណ៌ស ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខ…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖​ ប្រកាសគាំទ្រឱ្យបង្កើតក្រុមប្រឹក្សាក្រមសីលធម៌ ដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន

ភ្នំពេញ​៖​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសថា លោកគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឱ្យមានការបង្កើតនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដោយលោករដ្ឋមន្រ្តី​ បានចាត់ទុកថា ជាចំណែកមួយនៃការចូលរួមពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ក៏ដូចជាការពង្រឹងវិស័យព័ត៌មានរបស់កម្ពុជា។​ ការថ្លែងបែបនេះ​របស់​លោករដ្ឋមន្ត្រី​ នាឱកាស​វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ៖ «ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន»។រដ្ឋមន្ត្រីក្រសួងព័ត៌មាន…

ក្រុមហ៊ុន Hyundai លក់រោងចក្រយក្សនៅរុស្ស៊ីក្នុងតម្លៃ… ៧៧ ដុល្លារ

ក្រុមហ៊ុន Hyundai បានប្រកាសដកខ្លួនចេញពីទីផ្សាររុស្ស៊ី ហើយបានលក់រោងចក្រដ៏ធំរបស់ខ្លួននៅក្នុងប្រទេសនេះក្នុងតម្លៃពិសេសត្រឹមតែ 77 ដុល្លារប៉ុណ្ណោះ។ក្រុមហ៊ុនរថយន្តធំរបស់កូរ៉េ Hyundai បានប្រកាសពីការលក់រោងចក្ររបស់ខ្លួនក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីបញ្ចប់ការដកខ្លួនចេញពីទីផ្សារប្រទេសនេះ។ រោងចក្រនេះត្រូវបានលក់ក្នុងតម្លៃបន្ទាប់បន្សំ 7,000 rubles ស្មើនឹង 77 USD។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Hyundai នៅថ្ងៃទី 19 ខែធ្នូ ក្រុមហ៊ុនផលិតរថយន្តកំពុងអនុវត្តនីតិវិធីចុងក្រោយជាមួយក្រុមហ៊ុនរុស្ស៊ី…

ឆ្នាំ២០២៤ អ៊ុយក្រែនកំណត់គោលដៅផលិតយន្តហោះដ្រូនឱ្យបាន ១លានគ្រឿង សម្រាប់សង្គ្រាមជាមួយរុស្ស៊ី

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣បបានផ្សាយថា រដ្ឋមន្រ្តីកិច្ចការយុទ្ធសាស្រ្តឧស្សាហកម្មអ៊ុយក្រែន លោក Oleksandr Kamyshin បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងកៀវគ្រោងផលិត យន្តហោះដ្រូន FPV (first-person-view) ចំនួន ១លានគ្រឿងដែលកំពុងមានតម្រូវការខ្ពស់សម្រាប់សមរភូមិជួរមុខ និងយន្តហោះដ្រូនវាយប្រហាររយៈចម្ងាយមធ្យម និងចម្ងាយឆ្ងាយច្រើនជាង ១១,០០០គ្រឿងនៅឆ្នាំ២០២៤។យន្ដហោះដ្រូន…

សិស្សកំព្រារៀននៅសាលាអង្គការទទួលគ្រឿងឧបភោគ បរិភោគ និងថវិកាពីសប្បុរសជននៅ ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ កុមារកំព្រាសិក្សានៅសាលាស្ត្រីមានវិបត្តិចំនួនជាង២០នាក់នៅព្រឹកថ្ងៃថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះទទួលបានគ្រឿងឧបភោគ បរិភោគពី លោក ចាន់ ដារ៉ា ជាអាជីវករក្រុងប៉ោយប៉ែត។លោកបញ្ជាក់ថាៈ លោកបាននាំយកអំណោយរបស់សប្បុរសជនមានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៅចែកជូនដល់សិស្សកុមារកំព្រារៀននៅសាលាអង្គការស្ត្រីមានវិបត្តិមួយកន្លែងស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។អំណោយយកចែកជូនសិស្សកុមារកំព្រាមានដូចខាងក្រោម ៖១/អង្ករ ១០០ គីឡូ២/ខ្លាញ់មួយកេស៣/ទឹកស៊ីអុីវមួយកេស៤/ទឹកដោះគោមួយកេស៥/មាននំស្ករគ្រាប់និងម្ហូូបផ្សេងៗ។ល។៦/និងថវិកា ៦.០០០បាត ។សូមបញ្ជាក់ថវិកាទិញអំណោយចែកជូនសិស្សកុមារកំព្រាសរុបអស់ចំនួន13.000B…

ក្រសួងមហាផ្ទៃបណ្ដេញនគរបាលប្រឆាំងគ្រឿងញៀនថ្នាក់វរសេនីយ៍មួយរូបចេញពីក្របខ័ណ្ឌ

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា បានសម្រេចអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ អត្តលេខ ៧៨២១៧ ដោយដកហូតមុខតំណែង ឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរនបាលជាតិ។ នេះបើតាមសេចក្ដីសម្រេចដែលប្រមុខក្រសួងមហាផ្ទៃចុះហត្ថលេខា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។លោកវរសេនីយ៍ត្រី សួន…