ព័ត៌មានថ្មីៗ

អឺរ៉ុបគាំទ្រឱ្យយកទ្រព្យសម្បត្តិរបស់រុស្ស៉ីឱ្យទៅអ៊ុយក្រែន

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា សមាជិករបស់សហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាជាឯកច្ឆន្ទ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីរក្សាទុកទ្រព្យសម្បត្តិតម្លៃរាប់ពាន់លានអឺរ៉ូរបស់ធនាគារកណ្តាលរុស្ស៉ី ដែលត្រូវបានបង្កកនៅអឺរ៉ុប សម្រាប់គម្រោងជួយអ៊ុយក្រែនកសាងប្រទេសឡើងវិញ ក្រោយការឈ្លានពានរបស់រុស្ស៉ី។បែលហ្សិកដែលកាន់តំណែងជាប្រធានប្តូរវេន៦ខែនៃសហភាពអឺរ៉ុប បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកទាំង២៧របស់ EU បានយល់ព្រមជាគោលការណ៍ជំហានដំបូង នៅក្នុងជំនួបកាលពីថ្ងៃចន្ទសប្តាហ៍នេះ។…

ពលរដ្ឋអរគុណតុលាការក្រុងភ្នំពេញ ក្រោយចេញសាលក្រម កែតម្រូវអត្រានុកូលដ្ឋាន

ភ្នំពេញ : ប្រជាពលរដ្ឋគណនេយ្យហ្វេសប៊ុក ឈ្មោះ សំ សាវ៉េត បានបង្ហោះសារថ្លែងអំណរគុណ តុលាការក្រុងភ្នំពេញ ក្រោយចេញសាលក្រម កែតម្រូវអត្រានុកូលដ្ឋាន ។ គណនេយ្យដដែលបានសរសេរចំៗ និងថ្លែងអំណរគុណដល់ ប្រធានសាលាដំបូងរាជធានី ភ្នំពេញ លោក ហុក ពៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកប្រធានលេខាធិការដ្ឋាន…

ចិននិងថៃចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរួមគ្នា

កាលពីថ្ងៃទី 28 ខែមករា ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ប្រភពពីរដ្ឋមន្ត្រីការបរទេសថៃParnpreeBahiddha-nukara ដែលបាននិយាយថា ប្រទេសថៃ និងចិនបានព្រមព្រៀងគ្នាក្នុងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋរបស់គ្នាទៅវិញទៅមក ដើម្បីសម្រួលដល់ការធ្វើដំណើររវាងប្រទេសទាំងពីរ។រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងរដ្ឋមន្ត្រីការបរទេសថៃ Parnpree Bahiddha-nukara ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទូទៅនៅក្រសួងការបរទេសក្នុងទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃទី28 ឧសភា។រដ្ឋមន្ត្រីការបរទេស Parnpree Bahiddha-nukara និងសមភាគីចិនលោក…

រុស្ស៊ី និងអ៊ុយក្រែន ដោះដូរសាកសពទាហាន

សមាជិកសភារុស្ស៊ី Shamsail Saraliev បាននិយាយថា ទីក្រុងមូស្គូ និងគៀវបានផ្លាស់ប្តូរសាកសពទាហានដែលបានស្លាប់នៅក្នុងសមរភូមិ។ តាមនោះ អ៊ុយក្រែនបានផ្ទេរសាកសពចំនួន ៥៥ នាក់ទៅឲ្យរុស្ស៊ី ជាថ្នូរនឹងរុស្ស៊ីបានប្រគល់សាកសពទាហានដល់អ៊ុយក្រែន ៧៧ នាក់។យោងតាមក្រុមហ៊ុន Kiev Independent និង AviaPro ប្រទេសទាំងពីរបានចរចាលើបញ្ហានេះអស់រយៈពេលជាយូរមកហើយដោយមានការចូលរួមយ៉ាងសកម្មពីកាកបាទក្រហម។ ការផ្លាស់ប្តូរបែបនេះបានកើតឡើងពីមុនមក ប៉ុន្តែព័ត៌មានលម្អិតនៃការផ្លាស់ប្តូរចុងក្រោយបំផុតមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។…

ឃ្លាំងរំសេវចំនួន ៦ កន្លែងនៅ Kherson រថក្រោះរាប់សិបគ្រឿង យន្តហោះ UAVs ចំនួន ៣៦១ គ្រឿងត្រូវបានបំផ្លាញ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានបំផ្លាញឃ្លាំងគ្រាប់រំសេវចំនួន ៦ ក្នុងទិសដៅ Kherson បំផ្លាញរថក្រោះរាប់សិបគ្រឿង ត្រូវបានបាញ់ទម្លាក់ UAV អ៊ុយក្រែនចំនួន ៣៦១ គ្រឿងក្នុងសប្តាហ៍នេះ។ចន្លោះពីថ្ងៃទី 20 និង 26 ខែមករា កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ីបានធ្វើការវាយប្រហារជាក្រុមចំនួន 13 ជាមួយនឹងអាវុធច្បាស់លាស់រយៈចម្ងាយឆ្ងាយ និង UAVs…

ចិនត្រៀមលក្ខណៈ«ការធ្វើចំណាកស្រុកធំបំផុតរបស់ពិភពលោក» ក្នុងឱកាសបុណ្យចូលឆ្នាំ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបានព្យាករថា រដូវកាល “Spring Yun” ក្នុងឆ្នាំ 2024 នឹងមានការធ្វើដំណើរក្នុងស្រុកប្រហែល 9 ពាន់លានដង ដែលជាចំនួនកំណត់ត្រាក្នុងរយៈពេល 4 ឆ្នាំចុងក្រោយសម្រាប់ប្រទេសនេះ។“ជុន យុន” គឺជាពាក្យសម្រាប់ការធ្វើដំណើរដែលបានធ្វើឡើងនៅក្នុងប្រទេសចិនក្នុងរយៈពេល 40 ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី 26 ខែមករា ដល់ថ្ងៃទី…

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៣នាក់ លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ១៩ករណីទូទាំងប្រទេសនាថ្ងៃទី ២៧ មករា!

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥៣ នាក់ (ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ។ក្នុងចំណោមជនសង្ស័យចំនួន ៥៣នាក់ រួមមាន៖​ ដឹកជញ្ជូន រក្សាទុក ១៤ករណី…

រថយន្តឃ្លុបដឹកដែកបេីកបុកកិនកម្មការិនីរោងចក្រស្លាប់ទាំងព្រឹក

ភ្នំពេញ៖​ នារីជាកម្មការិនីរោងចក្រម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មខណៈជិះកង់ទៅធ្វេីការត្រូវរថយន្តឃ្លុបដឹកដែកបេីកបុកពីក្រោយហើយកិន​កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក​ថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០២៤​ នៅលេីកំណាត់ផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែន។ជនរងគ្រោះបេីយោងតាមកាតធ្វេីការមានឈ្មោះរេី​ ប៊ុនរ៉េត​ ធ្វេីការនៅរោងចក្រ​ វាយអេស​ មេនូហ្វេកឆឺរីង(ខេមបូឌា)។តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារីរងគ្រោះជិះកង់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជេីងបំណងទៅធ្វេីការរោងចក្រ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឃ្លុបដឹកដែក​ ពាក់ស្លាកលេខភ្នំពេញ3B-7729 ធ្វេីដំណេីរក្នុងល្បឿនលឿនមកពីក្រោយជ្រុលទៅបុកនិងកិនអូសជាង១០ម៉ែត្របណ្តាលឱ្យនារីរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម ហើយភ្លាមៗនោះប្រជាពលរដ្ឋបានឃាត់ខ្លួនតៃតុងរថយន្តបាន រួចប្រគល់ជូនសមត្ថកិច្ចដេីម្បីចាត់ការតាមនីតិវិធី។ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនាំខ្លួនតៃកុងរថយន្តទៅប៉ុស្តិ៍នគរបាលចោមចៅទី២បណ្តោះអាសន្នសិនរង់ចាំប្រគល់ជូនជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕

បុរសម្នាក់ជិះមូតូដេញគោទៅឃ្វាលលុះរថយន្តដឹកដីមកដល់គោផ្អើលរត់បុកម្ចាស់ដួលពីមុខរថយន្តបណ្តាលឱ្យកិនស្លាប់

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ជិះម៉ូតូដេញគោទៅឃ្វាល ពេលរថយន្តដឹកដីមកដល់ធ្វើឱ្យគោផ្អើលរត់បុកម្ចាស់ដួលនៅមុខរថយន្តបណ្តាលឱ្យរថយន្តកិនបែកក្បាលស្លាប់នៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដោយបុរសជាម្ចាស់គោម្នាក់បានស្លាប់ភ្លាមៗខណៈជិះម៉ូតូដេញគោទៅឃ្វាលត្រូវរថយន្តបែនដឹកដីជាន់បែកក្បាលស្លាប់ភ្លាមមួយរំពេចនៅលើផ្លូវលំស្ថិតក្នុងភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។នគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ជនរងគ្រោះដែលស្លាប់ឈ្មោះ សៃ បូរី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក ។នគរបាលបានបញ្ជាក់ថាៈ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូលើផ្លូវលំពីក្រោយហ្វូងគោដេញទៅឃ្វាលក្នុងទិសដៅពីកើតទៅលិច ពេលនោះហ្វូងគោបានផ្អើលរថយន្តហើយរត់មកប៉ះម៉ូតូ…

អង្គការមូលនិធិប្រាសាទពិភពលោកប្រគល់ការដ្ឋានអភិរក្ស និងជួសជុលចំនួន៣ ក្នុងរមណីយដ្ឋានជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ បន្ទាប់ពីជួសជុលរាល់

ខេត្តសៀមរាប៖ អង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund)របស់សហរដ្ឋអាមេរិក បានធ្វើពិធីរំលឹកខួបលើកទី៣៥ឆ្នាំ នៃបេសកកម្មរបស់ខ្លួនព្រមទាំងពិធីប្រគល់ និងទទួលជួសជុលការដ្ឋានប្រាសាទចំនួន៣ ក្នុងរមណីយដ្ឋានជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ កាលពីរសៀលថ្ងៃទី២៦ ខែមករាឆ្នាំ២០២៤។ ពិធីប្រគល់ការដ្ឋានជួសជុលចំនួន៣នោះ មាន ប្រាសាទ តាសោម ប្រាសាទព្រះខ័ន និងរោងទងនៃចម្លាក់សមុទ្រកូទឹកដោះរបស់ប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា…