Author: admin

អនិច្ចា!! ជិះម៉ូតូដឹកប្រពន្ធនិងកូនប្រុសត្រឡប់ពីវាស់ដីបានបុកគោរត់ឆ្លងផ្លូវ បណ្តាលឱ្យដួលម៉ូតូត្រូវរថយន្តធុនធំបើកស្របទិសកិនស្លាប់២នាក់ ចំណែកកូនប្រុសរងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ៖ ប្ដីប្រពន្ធបានស្លាប់ចំណែកកូនប្រុសរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូដឹកគ្នាមកពីវាស់ដីហើយបានបុកគោដែលរត់ឆ្លងផ្លូវធ្វើឱ្យដួលម៉ូតូត្រូវរថយន្តធុនធំដែលបើកស្របទិសកិនកាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នៅតាមបណ្តោយផ្លូវជាតិលេខ៦ ខាងលិចភូមិឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។ មន្ត្រីចរាចរណ៍ជើងគោកនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះបានប្រាប់ថាជនរងគ្រោះស្លាប់២នាក់មាន៖ ១-ឈ្មោះ សុខ ណាង ភេទប្រុសអាយុ៣៥ឆ្នាំ ត្រូវជាប្តី ២-ឈ្មោះ វី ឈៀប អាយុ៣៧ឆ្នាំត្រូវជាប្រពន្ធ។ រីឯកូនប្រុសរបួសធ្ងន់ឈ្មោះ សុខ សីហា អាយុ៧ឆ្នាំ រស់នៅភូមិសួនអំពៅ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះបានជិះម៉ូតូហុងដាឌ្រីមពាក់ផ្លាកលេខបាត់ដំបងAO-6766បានឌុបប្រពន្ធនិងកូនប្រុសម្នាក់ត្រឡប់មកពីវាស់ដីនៅខេត្តព្រះវិហារគោលបំណងត្រឡប់ទៅស្រុកវិញ ក្នុងចំណោមម៉ូតូ៣គ្រឿងមានម៉ូតូប្អូនប្រុសនិងកូនប្រសាផងដែរ។នៅពេលបើកបរម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុមានគោ១ក្បាលរត់ឆ្លងផ្លូវត្រូវបានជនរងគ្រោះជិះម៉ូតូបុកពេញទំហឹងបណ្តាលដួលលើដងផ្លូវត្រូវបានរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខភ្នំពេញ3C.1460និងមានសណ្តោងរ៉ឺម៉កពីក្រោយពាក់ផ្លាកលេខព្រះសីហនុ4A.3008ដែលបើកបរស្របទិសគ្នាបុកហើយកិនបណ្តាលឱ្យស្លាប់ភ្លាមៗ២នាក់ប្តីនិងប្រពន្ធនិងកូនប្រុសពៅរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់។ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា៖…

បុរសម្នាក់បានស្លាប់​ ដោយសាររថយន្តបុក​ នៅសង្កាត់និមិត្ត​ !

បន្ទាយមានជ័យ៖ កាលពីម៉ោងជិត៤ ល្ងាចថ្ងៃទី០៤ខែ​មីនាឆ្នាំ២០២៣ មុននេះមានរថយន្ត​បើកបរដោយជនជាតិចិនបង្កម​គ្រោះថ្នាក់ចរាចរណ៍មួយដោយបានបុកម៉ូតូពេញទំហឹង ហើយ​ជ្រុល​ទៅបុកចូលផ្ទះនៅក្បែរកន្លែងកើតហេតុថែមទៀត។ ប្រភពពីកើតហេតុឱ្យដឹងថា គ្រោះថ្នាក់នេះ​បណ្ដាលឱ្យ​បុរសអ្នកបើកបរ​ម៉ូតូ​បានស្លាប់ភ្លាមៗនៅផ្លូវជាតិលេខ៥ មុខដុងអារញ្ញស្ថិតនៅក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចនឹងអ្នកពាក់ព័ន្ធបាននឹងកំពុងតាមចាប់ជនជាតិដែលបង្កគ្រោះថ្នាក់នោះ ។ ឯរថយន្តនិងម៉ូតូត្រូវបាននាំទៅរក្សាទុកនៅនគរបាលជំនាញ​ចរាចរណ៍ក្រុងប៉ោយប៉ែត ៕សរន / N

អ្នកឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២២ ត្រូវបាន

ម្ចាស់លាភីពានរង្វាន់ណូបែលសន្តិភាព លោក Ales Bialiatski ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ បន្ទាប់ពីអាជ្ញាធរបេឡារុស្សបានផ្តន្ទាទោសគាត់ពីបទឧបត្ថម្ភការធ្វើបាតុកម្មនៅក្នុងប្រទេស។ លោក Bialiatski អាយុ 60 ឆ្នាំបានទទួលរង្វាន់ណូបែលកាលពីខែតុលាឆ្នាំមុន។ គាត់គឺជាសហស្ថាបនិកនៃអង្គការសិទ្ធិមនុស្ស Viasna ហើយត្រូវបានចាប់ខ្លួននៅឆ្នាំ 2021 រួមជាមួយនឹងបក្ខពួកបីនាក់ដែលត្រូវបានចោទប្រកាន់ពីបទធ្វើបាតុកម្មផ្តល់មូលនិធិនិងរត់ពន្ធលុយ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Belta របស់ប្រទេសបេឡារុស បានបញ្ជាក់ថា តុលាការបានកាត់ទោសដាក់ពន្ធនាគាររយៈពេលវែងដល់ជនសង្ស័យទាំងអស់ ។ Bialiatski បានបដិសេធការចោទប្រកាន់លើរូបលោកដោយនិយាយថា ពួកគេមានហេតុផលនយោបាយ។ មេបក្សប្រឆាំងនិរទេសខ្លួនលោក Sviatlana Tsikhanouskaya បាននិយាយថា លោក…

ស្លាប់និងរបួសជិត៧០នាក់ ដោយសារឆេះដេប៉ូស្តុកប្រេងនៅប្រទេសឥណ្ឌូណេស៉ី

សារព័ត៌មាន AFP នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះបានផ្សាយថា មានមនុស្សយ៉ាងហោចណាស់ចំនួន១៧នាក់ស្លាប់និងជាង៥០នាក់ទៀតបានទទួលរងរបួសក្នុងគ្រោះអគ្គិភ័យដ៏ធំមួយនៅដេប៉ូស្តុកឥន្ធនៈមួយកន្លែងក្នុងរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៉ី។ អាជ្ញាធរឥណ្ឌូណេស៉ីបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើក៏បានឆាបឆេះផ្ទះសម្បែងអស់ប៉ុន្មានខ្នងផងដែរ ហើយបង្កឱ្យមនុស្សម្នារត់ភៀសខ្លួនយ៉ាងភ័យស្លន់ស្លោ និងបង្ខំឱ្យមានការជម្លៀសប្រជាជនចេញពីលំនៅឋានក្បែរដេប៉ូនោះ ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនថាមពលរបស់រដ្ឋ ឈ្មោះ Pertamina និងមានទីតាំងស្ថិតនៅនៅភាគខាងជើងទីក្រុងហ្សាការតា។ ហេតុការណ៍គ្រោះអគ្គិភ័យនោះបានកើតឡើងបន្ទាប់ពីម៉ោង៨យប់ថ្ងៃសុក្រសប្តាហ៍នេះ ហើយត្រូវបានពន្លត់ឱ្យរលត់ទៅវិញនៅប៉ុន្មានម៉ោងក្រោយ។ ក្រៅពីមនុស្ស១៧នាក់ដែលបានស្លាប់ មានពីក្រោយការកើតគ្រោះអគ្គីភ័យនេះ៕ ដោយ៖ ធីរីណា

ស្ងាត់​ៗ! វៀតណាម​គ្រោង​ដាក់​លក់​រថយន្ត​ហោះ​លើក​​​ដំបូង​នៅ​ឆ្នាំ​២០២៤

វៀតណាម ៖ ក្រុមហ៊ុន​វៀតណាម Airlios ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហាណូយ បាន​បង្ហាញ​រថយន្ត​អគ្គិសនី​អាច​ហោះហើរ​បាន ដែល​ខ្លួន​គ្រោង​ដាក់​លក់​ជា​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​ក្នុង​ឆ្នាំ​២០២៤ ខាង​មុខ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២​។ក្រុមហ៊ុន​បាន​លើក​ឡើង​នៅ​ឯការ​តាំងពិព័រណ៍​នា​ពេល​ថ្មី​ៗ​នេះ​ថា The Single Seater (​កៅអី​ទោល​) ឬ​ហៅ​ថា Airlios អាច​ហោះហើរ​នៅ​កម្ពស់​១០​ម៉ែត្រ ក្នុង​រយៈពេល ១០​វិនាទី នៅ​ក្នុង​ល្បឿន ១០០​គីឡូ​ម៉ែត្រ​​ក្នុង​មួយ​ម៉ោង​។ជាមួយ​គ្នា​នោះ ក្រុមហ៊ុន​បន្ថែម​ថា Airlios មាន​សមត្ថភាព​អាច​ហោះហើរ​នៅ​កម្ពស់ ១២០​ម៉ែត្រ ដែល​មាន​កម្ពស់​ដូចនឹង​អគារ​៤៤​ជាន់​។ Airlios…

ដំណឹង​ល្អ! កម្ពុជា-ថៃ គ្រោងអនុញ្ញាតឱ្យភ្ញៀវទេសចរ ប្រទេសទាំងពីរ អាចបើកបរដោយខ្លួនឯង ឆ្លងទៅឆ្លងមក

ដោយៈសុផល / ភ្នំពេញ៖ កម្ពុជា–ថៃ នឹងពិនិត្យឡើងវិញ នូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯង ឆ្លងកាត់ទៅវិញទៅមក រវាងប្រទេសទាំងពីរ ដើម្បីជំរុញ កំណើនភ្ញៀវទេសចរ ទៅវិញទៅមក។ ការបង្ហើបអំពីផែនការជំរុញវិស័យទេសចរណ៍នេះ បានធ្វើឡើងកាលពីពាក់កណ្តាល សប្តាហ៍នេះ ក្នុងឱកាសដែលលោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណកម្មាធិការរៀបចំកីឡាស៊ីហ្គេមនៅកម្ពុជា អនុញ្ញាតឱ្យលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ចូលជួប និងពិភាក្សាការងារ។ លោក…

គម្រោងដករុស្ស៊ីចេញពី G20 របស់អាមេរិក នឹងបរាជ័យ

: តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) សម្រាប់គោលនយោបាយការបរទេស និងសន្តិសុខ លោក Josep Borrell បានរំលឹកថា ទម្រង់ G20 គឺជាវេទិកាមួយសម្រាប់ “ស្តាប់អ្នកដទៃ និងនិយាយការពិត”។ យោងតាមលោក Borrell ការដករុស្ស៊ីចេញពីក្រុមប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ និងរីកចម្រើនឈានមុខគេលើពិភពលោកទាំង២០ប្រទេស (G20) នឹងផ្ទុយទៅនឹងគោលការណ៍នៃកិច្ចសហប្រតិបត្តិការពហុភាគី។ សារព័ត៌មានRBC បានដកស្រង់សម្តីលោក Borrell បាននិយាយនៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី 3 ខែមីនាថា “អ្នកមិនអាចនិយាយថាអ្នកចង់លើកកម្ពស់គោលការណ៍នៃកិច្ចសហប្រតិបត្តិការពហុភាគីហើយបន្ទាប់មកសុំឱ្យរុស្ស៊ីចាកចេញពី G20 វាផ្ទុយស្រលះមែនទេ?” អ្នកនយោបាយជាន់ខ្ពស់របស់សហភាពអឺរ៉ុបក៏បានរំលឹកឡើងវិញពីតម្រូវការ…

នាវាឆ្មាំសមុទ្រឥណ្ឌា១គ្រឿ​ងគ្រោងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

នាវាឆ្មាំសមុទ្រឥណ្ឌា១គ្រឿ​ងឈ្មោះ ICGS SAMUDRA PAHREDAR នឹងចូលចតនៅកំពង់ ផែ ស្វយ័ត ក្រុងព្រះសីហនុ រយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៣ ដើម្បីដើម្បីចូលរួមសកម្មភាព អំពីការឆ្លើយតបទៅនឹងការបំពុល និងចូលរួមសកម្មភាពជាមួយ នគរបាលការពារព្រំដែនទឹក។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ក្រៅពីនេះ ការចូលចតនាគ្រានេះ…

ក្រសួងការបរទេសបានជួយសង្គ្រោះពលរដ្ឋជិត ៨ពាន់នាក់ពីអំពើជួញដូរក្នុងឆ្នាំ២០២២

ក្នុងពិធីបើកសន្និបាតប្រចាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទីពុធនេះ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំក្រសួងការបរទេស បានថ្លែងឲ្យដឹងថា ក្នុងរយៈពេលនៃឆ្នាំ២០២២ កន្លងទៅ ក្រសួងបានជួយសង្គ្រោះ និងសម្របសម្រួលដល់ពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរមនុស្សចំនួនជិត ៨ពាន់នាក់។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត បើតាមរបាយការណ៍ដែលអានដោយលោក អ៊ុច បូររិទ្ធ បានឲ្យដឹងដូច្នេះថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តល់ការគាំពារ ជួយសង្គ្រោះ និងសម្របសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ដល់ពលរដ្ឋកម្ពុជាដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាព និងអំពើជួញដូរមនុស្សចំនួន៧ ៩៥៣នាក់ពីប្រទេសចំនួន៨…

ទាហាន​អាម៉េរិក​​៦.០០០​នាក់​កំពុង​ចូលរួម​សមយុទ្ធ​យោធា​នៅ​ថៃ​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ទាហាន​អាម៉េរិក​រាប់ពាន់​នាក់​កំពុងចូលរួម​ជាមួយ​ទាហាន​ថៃ​និង​កូរ៉េខាងត្បូង​នៅលើ​ឆ្នេរ​ថៃ​មួយ​កាលពី​ថ្ងៃ​សុក្រទី៣មីនា​សំរាប់​ការធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ទ្រង់ទ្រាយ​ធំ​បំផុត​​មួយ​នៅ​អាស៊ី​។​ ​ឥឡូវ​ចូល​ដល់​ឆ្នាំ​ទី​៤២​ហើយ ដែល​សមយុទ្ធ​”​ពស់វែក​មាស​»​បាន​នាំ​កងកម្លាំង​រាប់ពាន់​នាក់​មក​ពី​អាម៉េរិក ថៃ និង​ប្រទេស​ដ​ទៃ​ទៀត​មក​ធ្វើ​ការហ្វឹកហាត់​រួមគ្នា​នៅពេល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​​ព្យាយាម​ពង្រឹង​សម្ពន្ធភាព​យោធា​នៅក្នុង​តំបន់​ក្នុងពេល​ប្រឈម​មុខ​ជាមួយ​ចិន​។​ ​ទាហាន​អាម៉េរិក ថៃ​និង​កូរ៉េខាងត្បូង​ធ្វើ​ប្រតិបត្តិការ​វាយ​ឡើងគោក​រួមគ្នា​នៅក្បែរ​មូលដ្ឋានទ័ព​មួយ​នៅ​ខាងកើត​ប្រទេស​ថៃ ដោយ​យន្តហោះ​ប្រយុទ្ធ​ហោះ​ពីលើ​និង​រថក្រោះ​បញ្ចេញ​សម្លេង​រោទិ៍​លើដី​។​ទាហាន​​ទៅ​ពី​សិង្ហ​បុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូរ៉េ​ខាងត្បូង​និង​ជប៉ុន ក៏​ចូលរួម​ក្នុង​លំ​ហាត់​យោធា​ដែល​ពង្រីក​ដល់​សមយុទ្ធ​ទ័ព​អាកាស ជើងគោក និង​សមុទ្រ ព្រមទាំង​របៀប​រស់នៅ​ក្នុងព្រៃ​។​ ​ទាហាន​អាម៉េរិក​ប្រមាណ​៦.០០០​នាក់ ស្មើ​នឹង​ចំនួន​ទាហាន​អាម៉េរិក​ចូលរួម​ក្នុង​សមុទ្រ​ពស់វែក​មាស​ឆ្នាំ​២០២២​ពីរដង កំពុង​ចូលរួម​។​ ​កាលពី​ខែ​មុន សហរដ្ឋ​អាម៉េរិក​និង​ហ្វីលីពីន បាន​យល់ព្រម​បន្ត​ការ​ល្បាត​រួមគ្នា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​និង​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​អនុញ្ញាត​អោយ​ទាហាន​អាម៉េរិក​ចូល​ប្រើ​មូលដ្ឋាន​យោធា​​របស់​ខ្លួន​ចំនួន​បួន​ទៀត​នៅ​ហ្វីលីពីន​។​ ​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​និង​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​នេះ​ក៏​ប្រកាស​បន្ត​ការធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រួមគ្នា ក្រោយ​កូរ៉េខាងជើង​ធ្វើ​ការសាកល្បង​កាំជ្រួច​ក្នុង​ចំនួន​ច្រើន​បំផុត​នៅ​ពេល​មួយ​ឆ្នាំ​មក​​នេះ​និង​គំរាម​ប្រើប្រាស់​សព្វាវុធ​នុយគ្លេអ៊េរ​លើ​កូរ៉េខាងត្បូ​ង​និង​អាម៉េរិ​ក​។​ ​វរសេនីយ៍ឯក​ទ័ព​ម៉ា​រី​ន​អាម៉េរិក​លោក ចូ​ណា​ថាន់ ខូ​រ៉ូ​ណែ​ល​(Jonathan Coronel)​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​នៅពេល​យើង​និយាយ​ភាសា​ផ្សេងគ្នា យើង​មក​រួម​គ្នា​ក្នុង​ផលប្រយោជន៍​រួម​គឺ​​បន្ត​ស្វែងរកនិងរក្សា​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ…

You missed