នាឡិកាឆ្លាតអាចប្តូរសំបកបាន Huawei Watch GT Cyber បង្ហាញខ្លួននៅពិព័រណ៍ MWC ២០២៣
ប្រែសម្រួល : កញ្ញាដាលីស (gsmarena) ៖ គ្រាដ៏ច្របូកច្របល់នៅក្រុមហ៊ុន Huawei បាននាំឱ្យមានការផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្មទំនិញប្រើប្រាស់ ហើយក្រុមហ៊ុនបានវិនិយោគយ៉ាងច្រើនលើឧបករណ៍ពាក់នឹងដៃក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។ យើងបានឃើញស្មាតហ្វូនធ្វើពីសេរ៉ាមិចសុទ្ធពីក្រុមហ៊ុន យើងក៏កំពុងសាកល្បងនាឡិកាឆ្លាតវៃដែលមានកាសស្តាប់ត្រចៀកនៅខាងក្នុង ហើយឥឡូវនេះនៅឯពិព័រណ៍ MWC នៅទីក្រុងបាសេឡូណា យើងក៏នឹងពាក់នាឡិកាឆ្លាត GT Cyber ដែលមានសំបកអាចជំនួសបាន រួមមានទាំងតួ និង ខ្សែ ផងដែរ។ នាឡិកា Watch GT Cyber មានអេក្រង់ AMOLED រាងជារង្វង់ទំហំ ១,៣២…