ព័ត៌មានថ្មីៗ

របាយការណ៍ស្ថិតិទេសចរណ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល០៣ថ្ងៃ ក្រសួងបរិស្ថាននិងដៃគូគាំទ្រការចូលរួមទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សភាតំណាងរាស្រ្តថៃ អនុម័តច្បាប់ស្តីពីអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ ការស្លាប់ដោយសារជំងឺគ្រុនឈាមនៅក្នុងប្រទេសប៉េរូបានកើនឡើង ដោយសារការប្រែប្រួលអាកាសធាតុ មូសខ្លាកើនឡើង សារលិខិតជូនពររបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មានគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

លោកស្នងការ ជួន ណារិន្ទ ហៅមន្រ្តីនគរបាលចរាចរណ៍១០នាក់ ប្រចាំនៅគោលដៅលើផ្លូវហាណូយ ក្បែរស្ពានអាកាសផ្សារដីហុយមកសួរនាំ ក្រោយទទួលការរិះគន់ខ្លាំងលើការផាកពិន័យពីប្រជាពលរដ្ឋ

ភ្នំពេញ ៖ បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ ស្នងការនគរបាលរាជធានីភ្នំពេញ ហៅមន្រ្តីនគរបាលចរាចរណ៍១០នាក់ ប្រចាំនៅគោលដៅលើផ្លូវហាណូយ ក្បែរស្ពានអាកាសផ្សារដីហុយមកសួរនាំ ក្រោយទទួលការរិះគន់ខ្លាំងលើការផាកពិន័យពីប្រជាពលរដ្ឋ។សូមបញ្ជាក់ថា ៖ បន្ទាប់ពីមានការបង្ហោះដោយសារពីអ្នកលេងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយរិៈគន់ ស្ថាបនាថា ៖ គោលដៅចរាចរណ៍លើផ្លូវហាន់ណូយ…

អុីស្រាអែល៖ សល់តែមួយជំហានទៀតប៉ុណ្ណោះនឹងឈ្នះក្នុងសង្រ្គាមនៅហ្កាហ្សា

សារព័ត៌មាន AFP នៅថ្ងៃទី ៨ ខែមេសា បានផ្សាយថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៉ីស្រាអែលនៅសល់តែមួយជំហានទៀតប៉ុណ្ណោះនឹងទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា ចំពោះមុខការរងសម្ពាធកាន់តែខ្លាំងពីអន្តរជាតិ និងការអំពាវនាវឱ្យមានបទឈប់បាញ់។លោក ណេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់បែបនេះអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា ចំពេលខួប៦ខែនៃសង្រ្គាមហ្កាហ្សា ចាប់តាំងពីក្រុមហាម៉ាស់…

សង្ក្រាន្តខ្មែរនៅកូរ៉េ” បានផ្តើមរៀបចំនៅតំបន់នានារៀងរាល់ចុងសប្តាហ៍ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សាធារណរដ្ឋកូរ៉េ ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រុមការងារ ESEA និងសមាគមខ្មែរក្នុងសាធារណរដ្ឋកូរ៉េ បានរៀបចំ“សង្ក្រាន្តខ្មែរនៅកូរ៉េ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅសាធារណរដ្ឋកូរ៉េ ចំនួន ៣ទីតាំង…

ជនសង្ស័យ២នាក់ក្នុងចំណោម៧នាក់សមត្ថកិច្ចឃាត់ខ្លួនករណីធ្វើសកម្មភាពបានយកកាំបិត​ផ្គាក់​កាប់ទៅលើជនរងគ្រោះ

ខេត្តស្វាយរៀង៖ សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ២នាក់ក្នុងចំណោម៧នាក់ ក្នុងករណី ធ្វើសកម្មភាព បានយកកាំបិត​ផ្គាក់​កាប់ទៅលើជនរងគ្រោះនៅស្រុកស្វាយទាប។យោងតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤បានអោយដឹងថាជនសង្ស័យមានឈ្មោះ ញឹម ករណា អាយុ១៥ឆ្នាំ មុខរបរកម្មកររោចក្រ រស់នៅភូមិច្រកស្គរ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ជាអ្នកបើកបរម៉ូតូ​ និងឈ្មោះ…

គ្រោះទឹកជំនន់បង្ខំឱ្យពលរដ្ឋប្រមាណ 44០០ នាក់ចេញពីផ្ទះនៅក្រុង Orsk ប្រទេសរុស្សុី

សារព័ត៌មាន Reuters នៅថ្ងៃ ទី៧ ខែមេសា ឆ្នាំ ២០២៤ បានផ្សាយថា រុស្ស៉ីបានជម្លៀសមនុស្សប្រហែល 44០០នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងទីក្រុង Orsk នៃប្រទេសរុស្ស៉ី មួយថ្ងៃបន្ទាប់ពីទឹកជំនន់ពីទន្លេ Ural បានជន់លិចភូមិដែលនៅតាមមាត់ទន្លេ និងបណ្តាលឱ្យបាក់ទំនប់។អភិបាលតំបន់និយាយថា ប្រជាជនត្រូវបានជម្លៀសចេញពីទីក្រុងដែលមានមនុស្សរស់នៅចំនួន ២៣០,០០០នាក់ ស្ថិតនៅជិតព្រំដែនរុស្ស៉ីជាមួយកាហ្សាក់ស្ថាន…

រុស្ស៊ីបានចេញការព្រមានអំពី «គ្រោះមហន្តរាយ» ប្រសិនបើបារាំងបញ្ជូនទ័ពទៅអ៊ុយក្រែន

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាននិយាយថា ការដាក់ពង្រាយទាហានទៅកាន់សមរភូមិអ៊ុយក្រែននឹងបង្កបញ្ហាជាច្រើនសម្រាប់ប្រទេសបារាំង។រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu បានប្រាប់សមភាគីបារាំងលោក Sebastien Lecornu ថា ការដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន នឹងក្លាយជាគ្រោះមហន្តរាយសម្រាប់ប្រទេសបារាំង។ ការព្រមានត្រូវបានផ្តល់ឱ្យនៅក្នុងការហៅទូរស័ព្ទដែលមានរយៈពេលប្រហែលមួយម៉ោង។ នេះជាការសន្ទនាលើកដំបូងរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ចាប់តាំងពីខែតុលា ឆ្នាំ២០២២មក។យោងតាមព័ត៌មានដែលផ្តល់ដោយក្រសួងការពារជាតិរុស្ស៊ី លោក Shoigu បានព្រមានថា ប្រទេសបារាំង “នឹងបង្កើតបញ្ហាសម្រាប់ខ្លួន”…

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពី សង្ក្រាន្តខ្មែរនៅជប៉ុន បានរៀបចំឡើងដោយភ្ជាប់ជាមួយនឹងពិធីសាសនា និងលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយ

ប្រទេសជប៉ុន ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង បានរៀបចំកម្មវិធី “សង្ក្រាន្តខ្មែរនៅជប៉ុន”…

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី០៧ មេសា កើតឡើងចំនួន ០៤លើក បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ស្រាល ០៤នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៤លើក (យប់ ០២លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០២នាក់ (ស្រី ០០នាក់), រងរបួសសរុប ០៤នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៣នាក់…

ក្រសួងសុខាភិបាលណែនាំ ឱ្យមានការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ស្ថានភាពនៃការប្រែប្រួល អាកាសធាតុ បណ្តាលឱ្យមានអាកាសធាតុក្តៅខ្លាំង ទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសជា ច្រើន។ បុគ្គលគ្រប់រូប អាចធ្លាក់ខ្លួនឈឺដោយសារកម្ដៅ ជាពិសេសបុគ្គលដែលមានហានិភ័យខ្ពស់គឺ មនុស្ស ចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការងារនៅលម្អខាងក្រៅ អត្តពលិក អ្នកដែលមានប្រព័ន្ធការពារ…

ទឹកជំនន់នៅភាគខាងកើតប្រទេសអូស្ត្រាលី មនុស្សជាង 150 នាក់ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព

ថ្ងៃទី 6 ខែមេសា មន្ត្រីអូស្ត្រាលីបាននិយាយថា បានជួយសង្គ្រោះមនុស្សចំនួន 152 នាក់នៅតំបន់ទឹកជំនន់នៅភាគខាងកើតនៃរដ្ឋ New South Wales ។ កន្លងមក រដ្ឋាភិបាលត្រូវចេញការព្រមានដល់ប្រជាពលរដ្ឋឲ្យរើទៅកាន់តំបន់ខ្ពស់ៗ ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់។ សារព័ត៌មាន Reuters បានផ្សាយថា តាមអាជ្ញាធរអូស្ត្រាលី ក្នុងចំណោមមនុស្សទាំង១៥២នាក់ខាងលើ មាន៧២នាក់…