កូរ៉េខាងជើងបន្តពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយចិន បន្ទាប់ពីវិលត្រឡប់មកពីប្រទេសរុស្ស៊ី

ក្នុងដំណើរទស្សនកិច្ចរយៈវែងទៅកាន់ប្រទេសរុស្ស៊ី ភាគីទាំងពីរបានបើកចំហពីទំនាក់ទំនងទ្វេភាគី លើគ្រប់វិស័យ ។ ក្នុងពេលនេះដែរក៏កូរ៉េខាងជើងមិនបំភ្លេចប្រទេសចិននោះដែរ ដោយប្រកាសពង្រឹងទំនាក់ទំនងបន្ថែមទៀត។ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា ប្រមុខដឹកនាំកំពូលនៃកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាថា នឹងបង្កើនទំនាក់ទំនងប្រកបដោយកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនបន្ថែមទៀត ក្នុងសារលិខិតមួយផ្ញើទៅកាន់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក្នុងសប្តាហ៍នេះ។ ដំណឹងនៃការផ្ញើលិខិតខាងលើ ត្រូវបានរាយការណ៍នៅថ្ងៃអាទិត្យនេះ ដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ បើតាម…

ករណីបុរសម្នាក់ជិះម៉ូតូបុកដើមឈើបណ្តាលអោយស្លាប់

ព្រះវិហារ:នៅថ្ងៃទី22ខែកញ្ញាឆ្នាំ2023វេលាម៉ោង9:15នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក បង្ក គ្រោះថ្នាក់ ដោយខ្លួនឯង បណ្ដាលឱ្យស្លាប់នៅចំណុច វ័រគុយ ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារជនរងគ្រោះ ឈ្មោះអេង ថាភេទប្រុសអាយុ 47 ឆ្នាំមុខរបរនគរបាលព្រំដែន វីរ: 795 រស់នៅភូមិធម្មជាតិឃុំស្រអែមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជនរងគ្រោះ ជិះម៉ូតូម៉ាក វ៉េវស៊េរី 010 ពណ៌ខ្មៅអត់ផ្លាកលេខ ចេញមកពីទិសខាងជើង ទៅទិសខាងត្បូង ដល់ចំណុចវ័រគុយ បានបុកដើមឈើ បណ្ដាល ឲ្យបាក់ក ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ…

ទំនាស់រឿងស្នេហាត្រីកោណកាប់ជនរងគ្រោះមិនបាន កាប់ផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បន្ទាយមានជ័យ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ្ឌបានឲ្យដឹងថា ករណីដេញកាប់មនុស្សមិនបាន​ កាប់ផ្ទះ​(ធ្វើឲ្យខូចខាតដោយចេតនា) នៅថ្ងៃទី ២០ខែ កញ្ញាឆ្នាំ២០២៣ម៉១០:០០នាទី មានក្មេងទំនេីងមួយក្រុមមានគ្នា​៤​ នាក់បានធ្វេីសកម្មភាពវាយប្រហារទៅលេីក្មេងមួយក្រុមទៀត​ តែមិនបានសម្រេច​ ហេីយបន្តទៅកាប់ទ្វារផ្ទះ​ ដែលស្ថិត​ភូមិទឹកថ្លា​ សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាមានជ័យ​ ជនភាគីជាម្ចាស់បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាន​ ក្រោយពីបានទទួលពាក្យបណ្តឹង​ កម្លាំងជំនាញបានធ្វេីការស្រាវជ្រាវ​ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ៤នាក់​ ភស្តុតាង​មាន(កាំបិត​វែង ចំនួន ២ដេីម)​ ។ កម្លាំងជំនាញបានរៀបចំនិតីវិធីបញ្ចូនទៅតុលាការ​ (មូលហេតុមកពីទំនាស់រឿងស្នេហាត្រីកោណ)​ ។

កងទ័ពកម្ពុជានិងកងទ័ពមកពីទ្វីបចំនួន៤ បិទបញ្ចប់លំហាត់ហ្វឹកហ្វឺនពហុជាតិសកម្មភាពមីនមនុស្សធម៌ នៅកម្ពុជា

ភ្នំពេញ៖ កងទ័ពកម្ពុជា រួមជាមួយសិក្ខាកាមកងទ័ពមកពីប្រទេសចំនួន ១៣ ក្នុងទ្វីបចំនួន៤ បានចូលរួមបិទលំហាត់ហ្វឹកហ្វឺនពហុ ជាតិ សកម្មភាពមីនមនុស្សធម៌ ក្នុងក្របខណ្ឌក្រុមជំនាញការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM-Plus EWG On HMA) ក្រោមប្រធានបទ«មាតុភូមិដ៏បវរ ឆ្នាំ២០២៣»។ ពិធីបិទលំហាត់ហ្វឹកហ្វឺននេះធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២៣ នេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិឧត្តមសេ នីយ៍ទោ CHEN Liang មេបញ្ជាការរង កងទ័ពជើងគោក…

ក្រសួងព័ត៌មានកម្ពុជា​-វៀតណាម​ និងគមនាគមន៍វៀតណាម ប្តេជ្ញារួមសហការគ្នា ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ពង្រីកលើកិច្ចសហប្រតិបត្តិការព័ត៌មាន និងការផ្សព្វផ្សាយ

ភ្នំពេញ​៖​ យោងតាម​ប្រព័ន្ធ​តេឡេ​ក្រាម​ផ្លូវការ​របស់​លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ នៅព្រឹក​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម ប្តេជ្ញារួមគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាន និងការផ្សព្វផ្សាយ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅក្នុងតំបន់អាស៊ាន និងផ្តល់ព័ត៌មានពិត ប្រកបដោយគុណភាព ព្រមទាំងលុបបំបាត់នូវព័ត៌មានក្លែងក្លាយ។ ជាក់ស្ដែង​ការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើង ក្នុងអំឡុងនៃជំនួបទ្វេភាគី រវាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងលោក ង្វៀន ម៉ាញ់ហុង​ (Nguyen…

យុវតីម្នាក់ជិះម៉ូតូព្រហើនតាមដងផ្លូវ ត្រូវនគរបាលស្រុកកំពង់ត្របែក នាំខ្លួនមកអប់រំ ធ្វើកិច្ចសន្យា…

ព្រៃវែង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានឲ្យដឹងថា យុវតីម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក នាំខ្លួនមកអប់រំណែនាំ ធ្វើកិច្ចសន្យា ក្រោយនគរបាលប្រទះឃើញវីដេអូយុវតីខាងលើជិះម៉ូតូព្រហើនតាមបណ្ដោយផ្លូវជាតិលេខ១ ហើយត្រូវបានបង្ហោះ និងចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុក ។ គួរបញ្ជាក់ថា នគរបាលស្រុកកំពង់ត្របែកបានប្រទះឃើញវីដេអូនេះលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយក្មេងស្រីខាងលើ បានជិះម៉ូតូព្រហើនរេចុះរេឡើងពេញផ្លូវ តាមបណ្ដោយផ្លូវជាតិលេខ១ ។ ភ្លាមៗនោះ កម្លាំងនគរបាល ក៏បានចុះស្រាវជ្រាវរហូតរកឃើញយុវតីខាងលើ រួចក៏ហៅមកធ្វើការសួរនាំ ។ បច្ចុប្បន្ន យុវតីខាងលើ ត្រូវបានកម្លាំងនគរបាល នាំខ្លួនមកអប់រំណែនាំ និងធ្វើកិច្ចសន្យា នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក…

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា​ និងម៉ាស៊ូត(​ឡើងថ្លៃ)សាំង ត្រូវ​លក់តម្លៃ​៤,៧៥០រៀល ខណៈ​ម៉ាស៊ូតលក់៤,៨៥០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី២១-៣០ ខែ​កញ្ញានេះ!

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា​​​ ឆ្នាំ២០២៣នេះ​ ​សាំង​(​ឡើងថ្លៃ១៥០រៀល) ខណៈ​ប្រេងម៉ាស៊ូត (ឡើងថ្លៃ១០០រៀល​)​។ ដូច្នេះ​ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៧៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៨៥០រៀលក្នុង១លីត្រ។ ​ជាក់ស្ដែង​នៅក្នុង​​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់បន្ថែមថា​ ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ​២០២៣ នឹងត្រូវ​លក់ ៥.០១៧រៀល ក្នុង​១​លីត្រ…

ករណីរវាងម៉ូតូនិងរថយន្តបណ្តាលអោយមនុស្ស២នាក់ស្លាប់

កោះកុង:នៅវេលាម៉ោង២៤:៣៥នាទី រំលងអាធ្រាត ចូលថ្ងៃទី២១ខែ កញ្ញាឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរាណ៍០១លើករវាងម៉ូតូនិងរថយន្តកុងតាន័ នៅចំណុចគិរីវន្តផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៤៧-១៤៨ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ដែលបណ្ដាលឲ្យអ្នកបើកបរម៉ូតូជិះគ្នា០២នាក់ស្លាប់ ស្រី០១នាក់នៅហ្នឹងកន្លែង ពុំទាន់ស្គាល់អត្តសញ្ញាណជនជនរងគ្រោះ រីឯអ្នកបើរបរឡានកុងតាន័ររត់គេចខ្លួនបាត់ ។ ចំពោះសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នផ្នែកជំនាញកំពុងស្រាវជ្រាវ រកអ្នកបើករថយន្ត ដែលគេចខ្លន។ ចំពោះរថយន្តត្រូវបានកម្លាំងផ្នែកជំនាញយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងអនុត្តតាមនីតិវិធី៕

បំណុលជាតិរបស់សហរដ្ឋអាមេរិកបានឈានដល់ 33.000 ពាន់លានដុល្លារជាលើកដំបូង

បំណុលជាតិរបស់សហរដ្ឋអាមេរិកបានឈានដល់ដំណាក់កាលជាប្រវត្តិសាស្ត្រនៅពេលដែលវាលើសពី ៣៣ពាន់ ពាន់លានដុល្លារជាលើកដំបូង តិចជាងពីរសប្តាហ៍មុនពេលដែលរដ្ឋាភិបាលសហព័ន្ធប្រឈមមុខនឹងលទ្ធភាពនៃការបិទដោយសារតែខ្វះធនធានហិរញ្ញវត្ថុដើម្បីគ្របដណ្តប់ប្រតិបត្តិការ។ យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិក បំណុលនេះស្មើនឹងចំនួនប្រាក់ដែលរដ្ឋាភិបាលសហព័ន្ធខ្ចីដើម្បីគ្របដណ្តប់លើការចំណាយប្រតិបត្តិការបានឈានដល់ 33.040 ពាន់លានដុល្លាររហូតមកដល់បច្ចុប្បន្ន។ នាយកដ្ឋានបាននិយាយថា ការកើនឡើងប្រហែល 50% នៃការចំណាយរបស់សហព័ន្ធចាប់ពីឆ្នាំសារពើពន្ធ 2019 ដល់ឆ្នាំសារពើពន្ធ 2021 បានរួមចំណែកដល់បំណុលដែលឈានដល់ 33 ពាន់ពាន់លានដុល្លារ។ ការកាត់បន្ថយពន្ធ កម្មវិធីជំរុញទឹកចិត្ត និងការធ្លាក់ចុះនៃប្រាក់ចំណូលពន្ធ ដោយសារភាពអត់ការងារធ្វើដែលកំពុងរីករាលដាលក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 គឺជាកត្តាដែលបានជំរុញឱ្យមានការខ្ចីប្រាក់ពីរដ្ឋាភិបាលដល់កម្រិតថ្មី។ បញ្ហាបំណុលកំពុងចាប់ផ្តើមដំណាក់កាលកណ្តាលនៅក្នុងសភាលើវិក្កយប័ត្រចំណាយដែលមានគោលបំណងរក្សារដ្ឋាភិបាលឱ្យដំណើរការ ។ យោងតាមសាកលវិទ្យាល័យ Pennsylvania សមាជិកសភាមកពីគណបក្សសាធារណរដ្ឋកំពុងជំរុញឱ្យកាត់បន្ថយការចំណាយ ខណៈដែលគណបក្សប្រជាធិបតេយ្យគាំទ្រកម្មវិធីរបស់ប្រធានាធិបតី…

ស្លាប់ម្តាយនិងកូនប្រុសរបួសធ្ងន់ ដោយសាររថយន្តធុនធំសណ្តោងរុឺម៉កបែកកង់មុខរេចង្កូតទៅបុកអ្នកជិះម៉ូតូ

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់បានស្លាប់ រីឯកូនម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តធុនធំសណ្តោងរុឺម៉កដឹកថៃលឿបែកកង់មុខហើយរេចង្កូតទៅបុកជនរងគ្រោះកំពុងជិះម៉ូតូបណ្តាលឱ្យស្លាប់ម្តាយ និងរបួសកូនប្រុសធ្ងន់នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣តាមផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ។ សមត្ថកិច្ចប្រាប់ថា៖ នៅមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បានជិះម៉ូតូហុងដាឌ្រីមពាក់ផ្លាកលេខបន្ទាយមានជ័យ1Z-6300 ឌុបកូនប្រុសនិងវ៉ាលិស១ក្នុងទិសដៅពីលិចទៅកើតហើយពេលនោះមានរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយក្បាលពាក់ផ្លាកលេខAT22.32019 សណ្តោងរុឺម៉កសម្រាប់ដឹកថៃលឿពាក់ផ្លាកលេខកណ្តាល4A.0322 បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតទៅលិច ពេលបើកមកដល់កន្លែងកើតហេតុបានបែកកង់មុខរេចង្កូតមកខាងឆ្វេងបុកស្រ្តីរងគ្រោះកំពុងជិះម៉ូតូម្តាយនិងកូនប្រុសបណ្តាលឱ្យស្លាប់ម្តាយនៅនឹងកន្លែងកើតហេតុ ចំណែកកូនប្រុសរបួសធ្ងន់ត្រូវបានសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅបានមកសម្រួលចរាចរណ៍និងធ្វើការវាស់វែង ហើយបានបញ្ជាក់ថាមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តធុនធំបើកបរលឿនបែកកង់មុខខាងឆ្វេងធ្វើឱ្យរេចង្កូតទៅបុកអ្នកជិះម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់ជាស្ត្រីនិងកូនប្រុសរបួសធ្ងន់ដែលមានវ៉ាលិស១មានខោអាវនិងកាបូបតូចមួយក្នុងនោះមានលុយបាត៥ដុំស្មើជិត៥០ម៉ឺនបាតនិងខ្សែកមាស២ខ្សែរួមទាំងសម្ភារមួយចំនួនទៀតត្រូវបានរក្សាទុកនៅកន្លែងសមត្ថកិច្ចដើម្បីទុកជូនសាច់ញាតិមកទទួលយកសាកសព ចំណែករថយន្តនិងម៉ូតូត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីចាត់ការតាមច្បាប់៕