Update ៖ ករណីចោរលួចបើកសុីម metfone ដកលុយពី ABA របស់ម្ចាស់គណនី ឈ្មោះ Rany Beauty អស់ ១០មុឺនដុល្លារ នោះ អាចមានពន្លឺវិញហើយ ខណៈសមត្ថកិច្ចជំនាញកំពុងដំណើរការនីតិវិធី
ភ្នំពេញ ៖ ពិតជាបានជ្រាបគ្រប់ៗគ្នាហើយ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ពាក់ព័ន្ធទៅនឹងម្ចាស់គណនី facebook មួយមានឈ្មោះថា ( Chhuy Bunleng ) បានបង្ហោះរៀបរាប់ ប្រាប់អំពី ចោរបានលួចទៅបើកស៊ីម metfone ជាលេខរបស់គាត់ ហើយភរិយារបស់គាត់ ជាអ្នកប្រើ និងភ្ជាប់ជាមួយកុង ABA ឈានដល់លួចបើកប្រាក់អស់ចំនួន ១០មុឺនដុល្លារចេញពីកុង ។ បច្ចុប្បន្នមានពន្លឺខ្លះៗហើយ បន្ទាប់ពីសាមីខ្លួន បានសហការជាមួយ ធនាគារ ABA…