នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនជនសង្ស័យ០២នាក់ និងថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ១៨ថង់ធំ ទៅសាលាដំបូង
ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ០៣គោលដៅដោយឡែកពីគ្នា នៅក្រុងប៉ោយប៉ែត និងក្រុសងសិរីសោភ័ណ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមទាំងវត្ថុតាងថ្នាំញៀន១៨ថង់ធំ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ។ លោកឧត្តមសេនីយ៍ត្រីធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា៖ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងមានការសម្របសម្រួលផ្ទាល់ដោយ លោក សោ វុទ្ធី…