ព័ត៌មានថ្មីៗ

អបអរសាទរ ទិវាសត្វព្រៃពិភពលោក ៣ មិនា៖ កម្ពុជាបាននិងកំពុងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សសត្វព្រៃកម្រ

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ទិវាសត្វព្រៃពិភពលោក ថ្ងៃទី ៣ មីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបង្ហាញពីការគ្រប់គ្រងធនធនធម្មជាតិ ជាពិសេសអភិរក្សសត្វព្រៃ នៅកម្ពុជា សំដៅលើកកម្ពស់ការយល់ដឹងរបស់មហាជនអំពីមរតកធម្មជាតិ ដ័មានតម្លៃសម្រាប់មនុស្សជាតិ។លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាយើងមានតំបន់ការពារធម្មជាតិចំនួន ៧៣កន្លែង មានផ្ទៃដីជាង៧លានហិចតាស្មើនឹង៤០%…

ជនសង្ស័យគ្រឿងញៀនជនជាតិថៃ២នាក់​ ត្រូវកម្លាំងអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​នៅរសៀលថ្ងៃចន្ទ ទី០៤​ ខែមីនា​​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕  សមត្ថកិច្ចប្រាប់ថាៈកាលពីវេលាម៉ោង០២និង៣០នាទី ថ្ងៃទី០៣​ ខែមីនា​ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

ម៉ាឡេស៉ីប្រកាសស្វែងរកយន្តហោះ MH370 ជាថ្មី ក្រោយការបាត់ខ្លួន១០ឆ្នាំកន្លងមក

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤បានផ្សាយថា រដ្ឋមន្ត្រីនៃក្រសួងដឹកជញ្ជូនរបស់ម៉ាឡេស៉ីលោក Anthony Loke បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា ម៉ាឡេស៉ីកំពុងជំរុញឱ្យមានការស្វែងរកសាជាថ្មីសម្រាប់ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ខណៈថ្ងៃខួប១០ឆ្នាំនៃការបាត់ខ្លួនជិតមកដល់។យន្តហោះ Boeing 777 នៃជើងហោះហើរ MH370 មានអ្នកដំណើរចំនួន…

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

ប្រទេសអូស្ត្រាលី ៖ ក្រុមហ៊ុន Enserv Holding Australia គឺជាក្រុមហ៊ុនឈានមុខ ក្នុងការបង្កើតថាមពលស្អាត ការកាត់បន្ថយការបំភាយឧស្ម័ន និងបម្រែបម្រួលអាកាសធាតុ ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺដើម្បីផ្តល់នូវ ដំណោះស្រាយថាមពលសម្រេច តាមរយៈការច្នៃប្រឌិត ថាមពលស្អាត និងការបង្កើតថាមពលស្អាត។ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ព្រឹកថ្ងៃចន្ទ ទី៤…

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ០២ មីនា កើតឡើងចំនួន៨លើក បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ១០នាក់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៨លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ២នាក់), រងរបួសសរុប ១០នាក់ (ស្រី ០នាក់), រងរបួសធ្ងន់…

ក្រុមហ៊ុន FreshStart Energy មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជាលេីការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប​ក្នុងការគ្រប់គ្រងថាមពលអគ្គិសនី

ទីក្រុង​ម៉ែលប៊ន៖​ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស…

មត្ថកិច្ចចម្រុះ​ បន្តចុះត្រួតពិនិត្យទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាប នៅកន្លែងនេសាទសហគមន៍

ខេត្ត​ពោធិ៍សាត់៖ កម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល និងកម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក លឹម សុក្រឹត នាយរងផ្នែក សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោក ឈឹម ស៊ីថា នាយរងការិយាល័យ និងកម្លាំងប្រតិបត្តិការសឹករងខេត្ត បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល កាលពីថ្ងៃសុក្រទី០១ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ​…

អាមេរិកស្នើឱ្យមានបទឈប់បាញ់ ដើម្បីទម្លាក់ស្បៀងអាហារនិងជំនួយផ្សេងៗឱ្យប្រជាជននៅតំបន់ហ្កាហ្សា

សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះនូវផែនការនាំយកស្បៀងអាហារ ក៏ដូចជាជំនួយផ្សេងៗទៀតទៅកាន់តំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ជាលើកដំបូងតាមរយៈការប្រើយន្តហោះទម្លាក់ពីលើអាកាស។លោក បៃដិន បានប្រាប់ថា ប្រតិបត្តិការខាងលើនឹងចាប់ផ្តើមក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែលោកមិនបានផ្តល់ខ្លឹមសារលម្អិតអ្វីទៀតឡើយ។…

ថ្ងៃទី​០១​ មីនានេះ​! មនុស្ស​ចំនួន​ ០៨នាក់បានស្លាប់​ និងរបួសធ្ងន់ស្រាល ១១នាក់​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​

ភ្នំពេញ៖ សូម​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ បានកើតឡើងចំនួន ១២លើក (យប់ ០៦លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០៨នាក់ (ស្រី ០១នាក់), រងរបួសសរុប ១៧នាក់ (ស្រី ០៨នាក់), រងរបួសធ្ងន់ ០៦នាក់…

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរនាពេលរាត្រី​ បើគ្មានជាតិស្រវឹងកុំសួរនាំរកឯកសារផ្សេងៗ, ហាមពិនិត្យជាតិអាល់កុលលើអ្នករួមដំណើរ​ និងរថយន្ដជិះលក្ខណៈគ្រួសារ មើលទៅមិនមានជាតិស្រវឹង កុំចាំបាច់ឱ្យផ្លុំ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាជាថ្មីម្ដងទៀត ដល់កងកម្លាំងប្រតិបត្តិច្បាប់ទាំងអស់ ដែលរឹតបន្ដឹងច្បាប់ចរាចរណ៍ ក្នុងរាជធានីភ្នំពេញ​ នៅពេលរាត្រី ក្រោយលោកទទួលបានសំណូមពរ និងមតិរិះគន់ក្នុងន័យស្ថាបនា ដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ ពិសេសអ្នកដែលមិនបានសេពគ្រឿងស្រវឹង។ជាក់ស្ដែងយោងតាមរយៈបទបញ្ជាជាសារសំឡេងផ្ញើជូនថ្នាក់ដឹកនាំនគរបាលរាជធានីភ្នំពេញ ដែលទេីបទទួលបាននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន…