ព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យ ស្តីពី ការកែសម្រួលព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញ ព្រះរាជក្រឹត្យ ស្តីពី ការកែសម្រួលព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ មាត្រា១០ថ្មីនៃព្រះរាជក្រឹត្យលេខ នស/រកត/១១២១/៧៩៤ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពី ការកែសម្រួលមាត្រា២ថ្មីនៃព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៤១៣…

ព្រះសង្ឃ​១​អង្គដុត​សំរាម​ធ្វើឱ្យឆេះ​រាល​​ប៉ះ​​គ្រា​ប់ផ្ទុះក្ឌាំងបណ្ដាលឱ្យរងរបួស

ខេត្តបន្ទាយមានជ័យ៖ ព្រះសង្ឃ​១​អង្គ​បាន​រង​របួស​ដោយសារ​ភ្លើង​ដែលលោកដុតបានឆេះរាល​ដាលប៉ះ​ចំ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះនៅ​វេលា​ម៉ោង​៥និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៤ ស្ថិត​នៅ​វត្ត​បរម​សាល​ព្រឹក (​ហៅ​វត្ត​ភ្នំ​ស្វាយ​) នៅ​លើ​ភ្នំ​ស្វាយ។   លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​បានឱ្យ​ដឹង​ថា ព្រះសង្ឃ​រង​គ្រោះ​ព្រះ​នាម ញឹ​ម សុ​ណា​ង ព្រះ​ជន​១៧​ឆ្នាំ គង់នៅ​វត្ត​បរម​សាល​ព្រឹក (​ហៅ​វត្ត​ភ្នំ​ស្វាយ​) នៅ​លើ​ភ្នំ​ស្វាយ ក្នុងភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ។…

មានការបាញ់ប្រហារមួយទៀតនៅអាមេរិក យ៉ាងហោចណាស់ប៉ូលិស៣នាក់ស្លាប់

មន្ត្រីប៉ូលិសពីរនាក់និងអ្នកពន្លត់អគ្គិភ័យម្នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារដែលបានកើតឡើងនៅជាយក្រុង Minneapolis សហរដ្ឋអាមេរិកកាលពីថ្ងៃទី 18 ខែកុម្ភៈ (ម៉ោងក្នុងតំបន់)។ អភិបាលរដ្ឋ Minnesota លោក Tim Walz នៅក្នុងការបង្ហោះ Facebook កាលពីថ្ងៃទី 18 ខែកុម្ភៈ (ម៉ោងក្នុងតំបន់) បានបញ្ជាក់ថា “ព័ត៌មានដ៏គួរឱ្យភ័យខ្លាចពី Burnsville…

ប្រធានាធិបតីរុស្សីអំពាវនាវឱ្យគ្រប់គ្រួសារមានកូនយ៉ាងតិចពីរនាក់

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអំពាវនាវដល់គ្រប់គ្រួសាររុស្ស៊ីទាំងអស់ត្រូវតែមានកូនយ៉ាងតិចពីរនាក់ ដើម្បីភាពរស់រានរបស់ប្រទេសជាតិ និងមានកូនចាប់ពី ៣ នាក់ឡើងទៅ ប្រសិនបើពួកគេចង់អភិវឌ្ឍនិងរីកចម្រើន។ក្នុងអំឡុងពេលជួបជាមួយនិយោជិតនៅរោងចក្រផលិតធុងមួយក្នុងតំបន់ Urals លោកប្រធានាធិបតីពូទីនបានមានប្រសាសន៍ថា “ប្រសិនបើយើងចង់រស់រានមានជីវិតជាប្រជាជនឬក្រុមជនជាតិភាគតិចដែលរស់នៅក្នុងប្រទេសរុស្ស៊ីនោះ គ្រួសារនីមួយៗត្រូវតែមានកូនយ៉ាងហោចណាស់ពីរនាក់ដើម្បីពង្រីកនិងអភិវឌ្ឍ គ្រួសារនីមួយៗត្រូវការកូនយ៉ាងតិច ៣នាក់”។ លោកបានសង្កត់ធ្ងន់ថា ចំនួនប្រជាជនរុស្ស៊ីនឹងធ្លាក់ចុះ…

ប្រទេសសហភាពអឺរ៉ុបចាប់ផ្តើមរឹបអូសរថយន្តដែលមានស្លាកលេខរុស្ស៊ីដើម្បីផ្ទេរទៅអោយអ៊ុយក្រែន

ក្រសួងដឹកជញ្ជូនរបស់ប្រទេសឡាតវីបាននិយាយថា រថយន្តដែលមានស្លាកលេខរុស្ស៊ីដែលរឹបអូសនឹងត្រូវប្រគល់ឱ្យអ៊ុយក្រែន។យោងតាមទីភ្នាក់ងារសារព័ត៌មាន RT កាលបរិច្ឆេទកំណត់របស់រដ្ឋាភិបាលឡាតវីដែលតម្រូវឱ្យម្ចាស់រថយន្តដែលមានស្លាកលេខរុស្ស៊ីចុះឈ្មោះពួកគេក្នុងស្រុកឬយកវាចេញពីប្រទេសឡាតវីបានផុតកំណត់នៅថ្ងៃទី14 ខែកុម្ភៈ។ យោងតាមច្បាប់ថ្មីដែលចូលជាធរមាន អាជ្ញាធរឡាតវីនឹងរឹបអូសរថយន្តដែលមានស្លាកលេខរុស្ស៊ី ហើយផ្ទេរទៅឱ្យអ៊ុយក្រែន។ក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសឡាតវីបាននិយាយថា “ចាប់ពីថ្ងៃនេះតទៅ ប្រសិនបើរថយន្តដែលបានចុះបញ្ជីក្នុងប្រទេសរុស្ស៊ីត្រូវបានរកឃើញនៅលើដងផ្លូវក្នុងប្រទេសឡាតវី វាអាចត្រូវបានរឹបអូសនិងប្រគល់ជូនដោយមិនគិតថ្លៃដើម្បីគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ី” ។យោងតាមបទប្បញ្ញត្តិថ្មី អ្នកល្មើសនឹងមិនត្រឹមតែរឹបអូសយានយន្តរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រូវពិន័យជាប្រាក់ពី 750 – 2,000 អឺរ៉ូ (808 –…

ជាប់គាំងទាំងអ្នកលក់ទាំងអ្នកទិញ ករណីធ្វើប្លង់ដី ដោយសារដកមន្រ្តីទាំចង្កោមអត់ទាន់តែងតាំងថ្មី !

បន្ទាយមានជ័យ៖បន្ទាប់ពីក្រសួងបានដកមន្រ្តី នៃមន្ទីររៀចំដែនដីខេត្តបន្ទាយមានជ័យទាំងមេទាំងរងចំនួន៨រូប ឃើញថារហូតមកដល់ពាលនេះ អត់ទាន់មានពន្លឺ ថានឹងដាក់អ្នកថ្មីមកពេលណានោះទេ។ ទាំងពលរដ្ឋ ទាំងអ្នករកសុីលក់ដី កំពុងមានការរអ៊ូរទាំជាខ្លាំង ព្រោះតែភាពជាប់គាំង រឿងធ្វើប្លង់មិនបាន។ ពលរដ្ឋបានសុំសំនោមពរដល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ មេត្តាជួយពន្លឿនរៀបចំ ដាក់រចនាសម្ព័ន្ធ អ្នកគ្រប់គ្រងថ្មីនៅមន្ទីររៀបចំដែន ខេត្តបន្ទាយមានជ័យ ឲ្យបានលឿនផង ។ ពួកគាត់បាននិយាយថាតួនាទី នៃការគោរពកាតព្វកិច្ចចំពោះពលរដ្ឋក្នុងការបង់ពន្ធជូនរដ្ឋ មិនមានការចង្តៀតចង្អល់ព្រងើយកន្តើយឡើយ៕

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីត្រួតពិនិត្យកន្លែងផលិតកាំជ្រួចមីស៊ីលទំនើប

សព្វាវុធទាំងនេះបានបង្ហាញពីឧត្តមភាពរបស់ខ្លួនខណៈពេលដែលត្រូវបានប្រើក្នុងសមរភូមិជាមួយអ៊ុយក្រែន។ យោងតាមទីភ្នាក់ងារព័ត៌មាន TASS ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់នាយកដ្ឋានរចនាមេកានិក (ត្រូវបានគេស្គាល់ថាជានាយកដ្ឋានរចនានិងផលិតម៉ាស៊ីន) ដែលមានទីស្នាក់ការនៅទីក្រុង Kolomna (ប្រទេសរុស្ស៊ី) កាលពីថ្ងៃទី 14 ខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានទៅត្រួតពិនិត្យការផលិត ស៊េរីអាវុធទំនើបថ្មីៗ រួមទាំងប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Khrizantema-S កាំជ្រួច Khrizantema-M…

សេចក្តីប្រកាសព័ត៌មានស្តីពី ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ខេត្តព្រះសីហនុ ៖ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្ត ព្រះសីហនុ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តដោយឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន(តៃវ៉ាន់) និងឈ្មោះ…

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសថ្នាំញៀនជិត ១គីឡូក្រាម

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសថ្នាំញៀនជិត ១គីឡូក្រាម។ នេះបេីយោង​តាមប្រភពព័ត៍មានពី​មន្ទីរប្រឆាំងគ្រឿងញៀន​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៤។ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន…

ប្រជាពលរដ្ឋកោតសរសើរនិងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការរថយន្តទៅវិញទៅមកពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប ដោយឥគិតថ្លៃ

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋបានចាប់ផ្តើមមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនេះ ជាបន្តបន្ទាប់ និងបង្ហាញពីការពេញចិត្ត និងអរគុណដល់ប្រមុខដឹកនាំរបស់រាជដ្ឋាភិបាលកម្ពុជា ដែលបានគិតគូដល់សុខទុក្ខពួកគាត់គ្រប់ពេល។អ្នកស្រី ម៉ៃ ម៉ែណាស់ អ្នករស់នៅក្នុងក្រុងរុនតាឯកតេជោសែន បានលើកឡើងថា អ្នកស្រីពិតជាមានសប្បាយចិត្តជាខ្លាំងដែលបានប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ព្រោះវាចំណេញពេលវេលា កាត់បន្ថយការចំណាយថវិកា និងការធ្វើដំណើរតាមផ្លូវក៏មានសុវត្ថិភាពទៀត ហើយថ្ងៃនេះទី១៦ ខែកុម្ភ: ឆ្នាំ២០២៤ អ្នកស្រីជិះបានបួនជើងហើយ។ អ្នកស្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល…