សំបូរម្លេះ! សមត្ថកិច្ចបង្ក្រាបករណីក្មេងទំនើងប្រមូលផ្តុំគ្នាមានកាំបិតផ្កាក់ដាក់តាមខ្លួន…
ពោធិ៍សាត់:យោងតាមផេកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ដោយអនុវត្តតាមមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ខូយ រីដា អភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់ រួមទាំងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការនគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០១ និង ២០ នាទី រំលងអាធ្រាត្រ កម្លាំងអន្តរាគមន៍នៃអធិការដ្នាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំនិងបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ឯក កែវ សារិ អធិការ នៃអធិការរដ្ឋាននគរបាលក្រុងពោធិ៍សាត់…
ករណីឃាតកម្ម! កូនប្រុសសុំលុយម្តាយមិនបាន ចាក់សម្លាប់ម្តាយជាច្រេីនកាំបិត បណ្តាលឲ្យស្លាប់!
ភ្នំពេញ:ស្តីពីករណីឃាតកម្ម(កូនចាក់សម្លាប់ម្តាយបង្កើត)នៅវេលាម៉ោង 20និង30 នាទី ថ្ងៃទី31/03/2023ស្ថិតនៅចំនុចបន្ទប់លេខ06 ផ្លូវលំ ភូមិ23សង្កាត់បឹងកក់ទី2 ខណ្ឌទួលគោកភ្នំពេញ មានករណីកូនប្រុសយកកាំបិតចុងស្រួចចាក់សម្លាប់ម្តាយបង្កើត -ជនរងគ្រោះ ឈ្មោះ តយ លឿ ភេទស្រី អាយុ57ឆ្នាំមុខរបរអនាម័យ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ -ជនសង្ស័យ ឈ្មោះ ឈៀប ឆែ ភេទប្រុសអាយុ35ឆ្នាំ(មានជំងឺសសៃប្រសាទតាំងពីអាយុ10ឆ្នាំ)ស្នាក់នៅជាមួយម្តាយបន្ទប់កើតហេតុ។ ដំណើររឿងហេតុ :ជនសង្ស័យបានសុំលុយម្តាយ ដើម្បីយកទៅសងគេ តែដោយសុំម្តាយពុំព្រមឲ ជនសង្ស័យក៏យកកាំបិតចុងស្រួចចាក់ជាច្រើនកាំបិតបណ្តាលឲជនរងគ្រោះដេកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ក្រោយកើតហេតុជនសង្ស័យត្រូវបានកម្លាំងអធិការនគរបាលខណ្ឌទួលគោកឃាត់ខ្លួនដើម្បីយកទៅសាកសួរ។ -ចំណែកសពរងគ្រោះក្រុមគ្រួសារដឹកយកទៅតម្កល់នៅវត្តទឹកថ្លាក្នុងខណ្ឌសែនសុខ។
លឿនពេកមិនប្រយ័ត្ន បណ្ដាលឲ្យស្លាប់តៃកុងនិងស្រ្តីម្នាក់ នៅកន្លែងកេីតហេតុ!
មណ្ឌលគិរី ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរពាលជាតិ នៅថ្ងៃសុក្រ ១០កើត ខែចេត្រឆ្នាំខាល ចត្វាស័ក.ព.ស ២៥៦៦.ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នាវេលាម៉ោង១៥និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៧៦Aនៅត្រង់ ចំណុចទល់មុខស្នាក់ការសន្តិសុខ៧៦២ ស្ថិតនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ករណីគ្រោះថ្នាក់ចរាចរណ៍មូលហេតុដោយសារអ្នកបើកបររថយន្តដែលជាជនរងគ្រោះបើកបររថយន្តក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នម៉្យាងទៀតផ្លូវកោងផងទើបបណ្តាលឲ្យរេចង្កូតរថយន្តក្រឡាប់ដោយខ្លួនឯង ហើយស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។ រថយន្តម៉ាក(V1)សន្តោងរឺម៉កក្បាលពណ៌ឈាមជ្រូក រឺម៉កពណ៌ស ពាក់ស្លាកលេខក្បាលខាងមុខភ្នំពេញ 3B.9826 រឺម៉កក្រោយពាក់ស្លាកលេខព្រះសីហនុ 4A2634 (រថយន្តដឹកជី(អាចម៌គោ)។ ជនរងគ្រោះដែលជាអ្នកបេីកបររថយន្តមានឈ្មោះ សយ…
ឈាមអ្នកនយោបាយ មានផ្ទៃពោះ៨ខែហើយនៅតែសកម្មក្នុងការឃោសនាបោះឆ្នោតមិនចេះនឿយហត់
នៅមុនថ្ងៃបោះឆ្នោតជាតិថៃនៅថ្ងៃទី ១៤ ឧសភា អ្នកស្រី Paetongtarn Shinawatra ដែលជាកូនស្រីពៅអាយុ ៣៦ ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងចូលរួមយ៉ាងសកម្មក្នុងការឃោសនាបោះឆ្នោតនៅតាមតំបន់ជនបទនៃប្រទេសនេះ ទោះបីជានាងមានផ្ទៃពោះ ៨ ខែហើយក៏ដោយ។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានផ្សាយថា ថ្មីៗនេះ លោកស្រី Paetongtarn Shinawatra បានធ្វើយុទ្ធនាការបោះឆ្នោតមួយនៅក្នុងតំបន់ភាគឦសាននៃប្រទេសថៃ ដែលមានសហគមន៍កសិកម្មនៅជនបទ។ តំបន់នេះត្រូវបានគេចាត់ទុកជាកន្លែងឈរជើងនយោបាយរបស់ត្រកូលស៊ីណាវ៉ាត្រាជាយូរមកហើយ។ មនុស្សរាប់ពាន់នាក់ពាក់អាវក្រហមគាំទ្រគណបក្សភឿថៃបានស្វាគមន៍នាងដោយផ្កាជាច្រើន។ នៅចំពោះមុខហ្វូងមហាជន លោកស្រី Paetongtarn Shinawatra បានរៀបរាប់ពីឪពុករបស់នាង…
អាមេរិក៖ អតីតប្រធានាធិបតី Donald Trump រងការចោទប្រកាន់បទល្មើសជាង៣០ករណីផ្សេងគ្នា
ទូរទស្សន៍ CNN នៅថ្ងៃទី៣១ ខែមីនា បានដកស្រង់ប្រភពព័ត៌មានដែលបាននិយាយថា អតីតប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានចោទប្រកាន់ពីបទល្មើសជាង 30 ករណីពាក់ព័ន្ធនឹងការក្លែងបន្លំហិរញ្ញវត្ថុក្នុងការបង់ប្រាក់ដើម្បីបំបិទមាត់។ តារាភាពយន្តអាសអាភាស Stormy Daniels និងលោក Trump នឹងធ្វើដំណើរទៅទីក្រុង New York នៅថ្ងៃទី ៣ ខែមេសា ដើម្បីទទួលការចោទប្រកាន់ជាផ្លូវការ។ ថ្លែងតាមទូរទស្សន៍ NBC News លោក Joe Tacopina មេធាវីរបស់លោក…
ជនជាតិម៉ាឡេស៊ី ម្នាក់បម្រើការងារឱ្យ អង្គការ WWF (សត្វដំរី)ត្រូវដំរីព្រៃបោលបុកពីក្រោយដោយប្រើភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខរបួសធ្ងន់
ខេត្តមណ្ឌលគីរី ៖ យោងតាមប្រភពពីលោកវរសេនីយ៍ ឯក យ៉ម ហ៊ុនអេង អធិការនគរបាលស្រុកកោះញែក បានឱ្យដឹងថា៖ នៅវេលាម៉ោង៨ និង ១៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ មានករណីដំរីព្រៃបុកជនជាតិបរទេសម្នាក់ នៅចំណុចត្រពាំងមេតយ ស្ថិតក្នុងទឹកដីឃុំពូជ្រៃ ស្រុកពេជ្រដា ជនរងគ្រោះមានឈ្មោះ រ៉ូ ផាន់ ភេទប្រុស អាយុ ប្រហែល ៣០ ឆ្នាំជាង ជនជាតិម៉ាឡេស៊ី បម្រើការងារឱ្យ អង្កការWWF (សត្វដំរី)…
អាមេរិកចង់ដករុស្ស៊ីចេញពី «សមាជិកអចិន្រ្តៃយ៍» នៃក្រុមប្រឹក្សាសន្តិសុខ UN ប៉ុន្តែធម្មនុញ្ញមិនអនុញ្ញាត
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានផ្សាយថា ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី លីនដា ថូម៉ាស់-គ្រីនហ្វៀល(LindaThomas-Greenfield) បាននិយាយថា រុស្ស៉ីពុំគួរមានឋានៈជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UN នោះទេ។ លោកស្រី ថូម៉ាស់-គ្រីនហ្វៀល បានលើកឡើងយ៉ាងដូច្នេះថា «រុស្ស៉ីគឺជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UN។ រុស្ស៉ីមិនគួរមានឋានៈនេះឡើយ ដោយសារតែអ្វីដែលខ្លួនកំពុងធ្វើនៅអ៊ុយក្រែន»។ យ៉ាងណាក្តី លោកស្រីឯកអគ្គរដ្ឋទូតអាមេរិកបានបន្តថា ធម្មនុញ្ញរបស់ UN មិនអនុញ្ញាតឱ្យមានការផ្លាស់ប្តូរឋានៈជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៉ីនោះឡើយ។ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិគឺជាស្ថាប័នអន្តរជាតិកំពូលមួយដែលទទួលបន្ទុករក្សាសន្តិភាពនៅលើពិភពលោក។ ក្រុមប្រឹក្សាសន្តិសុខ…
ឧទ្ធម្ភាគចក្រយោធាពីរគ្រឿងបុកគ្នា ទាហាន៩នាក់ស្លាប់ នៅអាមេរិក
ឧទ្ធម្ភាគចក្រពីរគ្រឿងប្រភេទ HH-60 Blackhawk មកពីកងពលទាហានអាកាសលេខ១០១ បានបុកគ្នាពេលកំពុងហោះហើរហ្វឹកហាត់បណ្តាលឱ្យទាហាន៩នាក់ស្លាប់ នៅតំបន់ Trigg រដ្ឋ Kentucky។ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣បានផ្សាយថា កងទ័ពអាមេរិកបាននិយាយនៅថ្ងៃទី៣១ខែមីនាថា ទាហានចំនួន៩នាក់បានស្លាប់ពេលហ្វឹកហ្វឺនពេលយប់នៅលើរដ្ឋខេនទួគី (Kentucky) របស់សហរដ្ឋអាមេរិក ដែលជាឧបទ្ទវហេតុគ្រោះថ្នាក់ដ៏អាក្រក់បំផុតមួយរបស់យោធាអាមេរិក មិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ សមាជិកពីឡុតដែលប្រើវ៉ែនតាសម្រាប់មើលពេលយប់បានធ្វើការហោះហើរដោយប្រើឧទ្ធម្ភាគចក្រ HH-60 និង Black Hawk ដែលដំណើរការដោយកងពលធំទី១០១ នៃកងទ័ពអាកាសអាមេរិក មុនពេលធ្លាក់នៅលើវាលស្រែមួយកន្លែងនៃតំបន់ទ្រីគ (Trigg)…
ផ្ទះសម្បែងជិត២០០ខ្នងរងការខូចខាត ដោយសារភ្លៀងកក់ខែលាយឡំខ្យល់កន្រ្តាក់
ខេត្តពោធិ៍សាត់ ៖ នៅរសៀលថ្ងៃព្រហស្បត្តិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ ផ្ទះសម្បែងប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញនិងស្រុកតាលោសែនជ័យប្រមាណ១៨២ខ្នងបានរងការខូចខាតយ៉ាងដំណំ រួមទាំងដំណាំផ្សេងៗផងដែរ ដោយសារគ្រោះធម្មជាតិ ធ្លាក់ភ្លៀងកក់ខែលាយឡំទៅដោយខ្យល់កន្រ្តាក់ ។ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា គ្រោះធម្មជាតិបណ្តាលឱ្យដួលរលំផ្ទះសម្បែងប្រជាពលរដ្ឋខាងលើ ស្ថិតនៅភូមិប្រហាលនិងភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ រងការខូចខាតដូចជាធ្លាក់ពីលើជើងសសរ របើកដំបូលឬជញ្ជាំង។ល។ ក្នុងនោះក៏មានធ្ងន់ធ្ងរខ្លាំងផងដែរ ហើយក៏មានការខូចខាតផលដំណាំខ្លះៗមួយចំនួនថែមទៀតផង ។…
កូនស្រីបង្កើតរបស់ លោកឧកញ៉ា តាំង ផេងប៉ោ ថៅកែថ្នាំលាបដ៏ល្បីល្បាញ, ល្បីពេញ facebook បន្ទាប់ពីនិយាយបង្រៀនប៉ះពាល់ ទង្គិចផ្លូវចិត្តអ្នកក្រ !
ភ្នំពេញ ៖ តាំងពីម្សិលមុិញ ដល់ថ្ងៃនេះ ទី៣១ ខែមីនា ឆ្នាំ២០២៣ ! កូនស្រីបង្កើតរបស់ លោកឧកញ៉ា តាំង ផេងប៉ោ ថៅកែថ្នាំលាបដ៏ល្បីល្បាញ បានបញ្ចេញ យោបល់របស់គាត់ ឱ្យមានការថ្នាំងថ្នាក់ និងប្រតិកម្មតបធ្ងន់ៗពីមហាជន។ គាត់បាននិយាយថា, “អ្នកមានគេគិតទៅមុខ ស្អែកត្រូវធ្វើអី រកអី ដល់អ្នកក្រ គិតថយក្រោយ ដ្រាម៉ា ” អ្នកក្រខ្លះ សូម្បីតែរឿងបីឆ្នាំកន្លងមក ក៏លើកមកនិយាយដដែល។ សូមបញ្ជាក់ថា, តាមបណ្ដាញទំនាក់ទំនងសង្គម…