កូរ៉េខាងត្បូង ៖ កិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក និងប្រទេសជប៉ុន ក្នុងពេលនេះកាន់តែមានសារៈសំខាន់
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ បានដកស្រង់សំដី ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Sukyeol នៅថ្ងៃ១ខែមករាបាននិយាយថា កិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក និងប្រទេសជប៉ុន ក្នុងពេលនេះកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដើម្បីយកឈ្នះលើការគំរាមកំហែងដោយបរមាណូ កំពុងកើនឡើងរបស់កូរ៉េខាងជើង និងវិបត្តិផ្សេងៗទៀត។ ថ្លែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយដើម្បីរំលឹកដល់ចលនាឯករាជ្យថ្ងៃទី១មីនា ប្រឆាំងនឹងការកាន់កាប់របស់ប្រទេសជប៉ុនពីឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥ លើប្រទេសកូរ៉េ លោក យូន បានគូសបញ្ជាក់ថា «ប្រទេសជប៉ុនបានប្រែក្លាយពីអ្នកឈ្លានពានខាងយោធានិយមកាលពីអតីតកាល ទៅជាដៃគូដែលចែករំលែកតម្លៃសកលដូចគ្នាជាមួយប្រទេសរបស់យើង។ ថ្ងៃនេះ កូរ៉េ និងជប៉ុន កំពុងសហការគ្នាលើបញ្ហាសន្តិសុខ…