ព័ត៌មានថ្មីៗ

កម្លាំងអាវុធហត្ថចំនួន ២៥០នាក់ ត្រូវបានបញ្ជូនទៅដល់ខេត្តពោធិ៍សាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានជ្រាបថា ដើម្បីធានានិងរក្សាបាននូវធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែងនៃខេត្តពោធិ៍សាត់ឱ្យបានគង់វង្សដែលជាសម្បត្តិធម្មជាតិដ៏កម្ររបស់ជាតិ រដ្ឋបាលខេត្តពោធិ៍សាត់បាន បង្កើតក្រុមការងារចម្រុះថ្នាក់ខេត្ត ដើម្បីចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុក ទាំងពីរខាងលើ ព្រមទាំងបានចុះបង្ក្រាប ទប់ស្កាត់ជាច្រើនលើករួចមកហើយ និងមានវិធានការបន្តផ្សព្វផ្សាយណែនាំ ធ្វើកិច្ចសន្យាអប់រំ ចំពោះជនកាប់ព្រៃទន្ទ្រានយកដី និងអាស្រ័យផលខុសច្បាប់ ឬអ្នកស៊ីឈ្នួលកាប់ព្រៃឱ្យបញ្ឈប់ សកម្មភាព…

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ ៧ថ្ងៃកន្លងទៅ នគរបាលជាតិបង្ក្រាបក្មេងទំនើង២៥ករណី ឃាត់ខ្លួនជាង៨០នាក់!

ភ្នំពេញ ៖ តាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងថា របាយការណ៍បង្ក្រាបក្មេងទំនើង គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នគរបាលក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើងចំនួន២៥ករណី និងឃាត់ខ្លួនបាន៨៣នាក់។អ្នកនាំពាក្យរងរូបនេះ បន្តថា ករណីក្មេងទំនើងក្នុងសប្ដាហ៍កន្លងទៅកើតច្រើនជាងគេនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន១៤ករណី ឃាត់ខ្លួនបាន២៥នាក់។…

ភ្ញៀវទេសចរបរទេស ៤៦៣នាក់ធ្វើទស្សនកិច្ចព្រះរាជា ណាចក្រកម្ពុជា តាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរបរទេសចម្រុះជាតិ សាសន៍ ៤៦៣នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍ SEA BOURN ENCORE ចូលចតធ្វើ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧…

អាមេរិក៖ មនុស្ស៥នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនតូច

ប៉ូលិសរដ្ឋ Virginia (សហរដ្ឋអាមេរិក) បានប្រកាសថា មនុស្ស 5 នាក់បានស្លាប់បន្ទាប់ពីយន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់នៅឯអាកាសយានដ្ឋាន Ingalls Field កាលពីថ្ងៃទី 10 ខែមីនា ហើយអាកាសយានដ្ឋាននេះត្រូវបានបិទជាបណ្តោះអាសន្ន។គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១០ មីនា (ម៉ោងក្នុងស្រុក) ។ យន្តហោះឯកជនបានធ្លាក់ចូលទៅក្នុងតំបន់ព្រៃក្រាស់ក្បែរផ្លូវអាកាសយានដ្ឋាន ហើយផ្ទុះឆេះ។ ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុភ្លាមៗ។ប៉ូលិសបាននិយាយថា មនុស្សទាំងអស់នៅលើយន្តហោះត្រូវបានសម្លាប់…

ឥណ្ឌូណេស៊ី៖ គ្រោះទឹកជំនន់និងបាក់ដី ស្លាប់និងបាត់ខ្លួនជាង២០នាក់

សារព័ត៌មាន Reutersនៅថ្ងៃទី១០ ខែមីនាបានផ្សាយថា ក្រុមមន្ត្រីក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថាភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះបានបង្កឱ្យមានគ្រោះទឹកជំនន់និងគ្រោះរអិលបាក់ដី ក្នុងខេត្តស៊ូម៉ាត្រាខាងលិច (West Sumatra) សម្លាប់មនុស្ស១៩នាក់ ខណៈមនុស្សជាង ៧០ ០០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។ភ្លៀងធ្លាក់ខ្លាំងបានធ្លាក់តាំងតែថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះមកម្ល៉េះ ក្នុងទីក្រុង ប៉ាដាំង (Padang) នៃខេត្ត ស៊ូម៉ាត្រាខាងលិច ព្រមទាំងក្នុងតំបន់៨ផ្សេងទៀតដោយបានបង្កការខូចខាតដល់ផ្ទះជិត៧០០ខ្នង ស្ពានមួយចំនួន និងសាលារៀនជាច្រើនខ្នង…

មេដឹកនាំអ៊ុយក្រែនរិះគន់សម្តេចប៉ាបចំពោះសេចក្តីថ្លែងការណ៍របស់ទ្រង់ដែលអំពាវនាវឱ្យក្រុងកៀវ «លើកទង់ស»

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងមន្ត្រីមកពីបណ្តាប្រទេសសម្ព័ន្ធមិត្តបានរិះគន់សម្តេចប៉ាប Francis ក្នុងពេលដំណាលគ្នាថា អ៊ុយក្រែនគួរតែបង្ហាញភាពក្លាហាន និង “លើកទង់ស” ដើម្បីចរចាបញ្ចប់ជម្លោះ។កាលពីថ្ងៃទី១០ ខែមីនា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានចេញសេចក្តីថ្លែងការណ៍រិះគន់សម្តេចប៉ាប ហ្វ្រង់ស៊ីស បន្ទាប់ពីប្រមុខនៃបុរីវ៉ាទីកង់បានអំពាវនាវឱ្យអ៊ុយក្រែន «លើកទង់ស» ត្រូវបានបង្ហាញមុនពេលចាក់ផ្សាយជាផ្លូវការ។ជាក់ស្តែង…

បណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់សាជាថ្មីថា កម្ពុជាប្តេជ្ញាជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ឱ្យកើនឡើងដល់៧០% នៅឆ្នាំ២០៣០

ប៉ារីស៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូកម្ពុជាបំពេញទស្សនកិច្ចនៅប្រទេសបារាំង ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមិនា ឆ្នាំ ២០២៤ ដើម្បីចូលរួមវេទិកាពិភពលោក ស្តីអគារនិងការការប្រែប្រួលអាកាសធាតុ the Buildings and Climate Global Forum…

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបទីតាំងកម្សាន្តអតីតក្លិប BOEING នៅសង្កាត់ចតុមុខ ដែលបន្តលួចបន្លំចែកចាយ ប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនបរទេស និងខ្មែរចំនួន ៨៧នាក់

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ City of Starry Sky ដែលជាអតីតក្លិបកម្សាន្ត BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ នេះបេីយោង​តាមការបញ្ជាក់ពី​មន្ទីរប្រឆាំងគ្រឿងញៀន​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅរសៀលថ្ងៃទី១០​ ខែមីនា​ ឆ្នាំ​២០២៤។លោកឧត្តមសេនីយ៍ឯក ឃឹង…

លោក អ៊ាង សុផល្លែត និងនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំអង្គប្រជុំរៀបចំផែនការយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋនៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិដើម្បីបង្ការទប់ស្កាត់…

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ប្រើប្រាស់គន្លងបានត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះ និងចំណេញពេលវេលា

ភ្នំពេញ ៖ ងាកមកឈ្វេងយល់បន្ថែមលើការប្រើប្រាស់គន្លងចូលចេញផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាពិសេសវិធីប្រើប្រាស់គន្លងស្វ័យប្រវត្តិ​ ETC​ ដេីម្បីចេញចូលបានលឿនរហ័ស មិនចំណាយពេលរង់ចាំយូរ និងកាត់បន្ថយការកកស្ទះ។ នេះជាការលើកឡើងពី លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។លោកបន្តថា ៖…