ព័ត៌មានថ្មីៗ

Update >ចាប់ខ្លួន​បានហើយ​! ចោរឆក់កាបូបស្រ្តីម្នាក់​ ធ្លាក់ពីលើ​ឡំប្រឺតា​ (Pass App) គេចខ្លួនបាន១០ថ្ងៃ លោករដ្ឋមន្ត្រីខៀវ កាញារីទ្ធ​ ចុះពិនិត្យការរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាលសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងចូលរួមព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការ ដែលរៀបចំដោយ លោកស្រី ដ្រៅផាឌី មូរមូ (Droupadi Murmu) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា ជប៉ុន ហ្វីលីពីននិងអាមេរិកនឹងធ្វើសមយុទ្ធរួមគ្នាជាលើកដំបូងនៅតំបន់សមុទ្រចិនខាងត្បូង អង្គការសហប្រជាជាតិព្រមានពីគ្រោះទុរ្ភិក្សនៅហៃទី តំបន់ Sahel និងស៊ូដង់

ករណីបុរសម្នាក់ជាប្តីដោយសារតែរឿងប្រច័ណ្ឌចាក់សម្លាប់ប្រពន្ធបណ្តាលអោយស្លាប់បន្សល់ទុកកូន៣នាក់…

ភ្នំពេញ : កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្ម (ប្រើកូនកន្ត្រៃចាក់កសម្លាប់) កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២១និង០០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឺន ឌីណា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ…

ទីក្រុងបាងកកមានអាកាសធាតុក្តៅខ្លាំងនៅពេលដែលសន្ទស្សន៍កម្តៅកើនឡើងលើសពី ៥០ អង្សាសេ

យោងតាមការប្រកាសចុងក្រោយបំផុតនៅថ្ងៃទី ៦ ខែមេសា ដោយនាយកដ្ឋានឧតុនិយមនៃប្រទេសថៃ រដ្ឋធានីបាងកកទំនងជានឹងក្លាយជាតំបន់ក្តៅបំផុតក្នុងប្រទេស ជាមួយនឹងសន្ទស្សន៍កម្តៅ៥០.២ អង្សាសេ ដែលជាសញ្ញានៃខែក្តៅគ្របដណ្តប់ទូទាំងប្រទេសអាស៊ីអាគ្នេយ៍នេះ។ តាមនិយមន័យ សន្ទស្សន៍កម្តៅសំដៅលើរបៀបដែលអ្វីមួយក្តៅដល់រាងកាយមនុស្ស។ ជាធម្មតានៅក្នុងកម្តៅរដូវក្តៅ មនុស្សជាច្រើនផ្តោតលើមាត្រដ្ឋានសីតុណ្ហភាព ប៉ុន្តែសន្ទស្សន៍កម្តៅគឺជាឧបករណ៍មួយដើម្បីវាយតម្លៃថា តើអាកាសធាតុពិតជាក្តៅប៉ុនណា ពីព្រោះសំណើម និងកត្តាផ្សេងៗទៀតត្រូវបានពិចារណារួមជាមួយនឹងសីតុណ្ហភាព។ លើសពីនេះ សន្ទស្សន៍កម្តៅក៏បង្ហាញពីកម្រិតដែលរាងកាយមនុស្សអាចស៊ូទ្រាំបានមុនពេលដែលស្ថានភាពនេះក្លាយជាគ្រោះថ្នាក់ដល់សុខភាព។ យោងតាមសារព័ត៌មាន Asia News Network ដកស្រង់ទិន្នន័យពីនាយកដ្ឋានឧតុនិយមថៃ នៅថ្ងៃទី៦ ខែមេសាបានផ្សាយថា ស្រុក Bang Na ភាគអាគ្នេយ៍នៃទីក្រុងបាងកកគឺជាកន្លែងក្តៅបំផុតនៅក្នុងប្រទេស។ ទន្ទឹមនឹងនេះ…

សេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារនៅ មន្ទីរពេទ្យជាតិ តេជោសន្តិភាព

ភ្នំពេញ ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹង ដល់បេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យសុំចូលរួមប្រឡងប្រជែងតាម សេចក្តីជូនដំណឹងលេខ០៨៦ស.នប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ស្ដីពីការប្រឡងប្រជែងជ្រើសរើស មន្ត្រីរាជការឱ្យចូលបម្រើការងារនៅ មន្ទីរពេទ្យជាតិ តេជោសន្តិភាព សម្រាប់ឆ្នាំ២០២៣ ឱ្យបានជ្រាបថា កាលបរិច្ឆេទប្រឡងប្រជែង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០នាទី ដោយកំណត់យកមណ្ឌលប្រឡងចំនួន៣ ដូចខាងក្រោម៖ ១. មណ្ឌលប្រឡងវិទ្យាល័យ ឥន្ទ្រទេវី៖ សម្រាប់បេក្ខជនប្រឡងប្រជែងយកមុខតំណែង៖…

សាកសពជនបរទេសម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងលូ

ខេត្តកំពត ៖ ប្រជាពលរដ្ឋបានរាយការណ៍ទៅទៅកាន់សមត្ថកិច្ចឲ្យដឹងបន្ទាប់ពីបានប្រទះឃើញសាកសពបុរសម្នាក់។ នេះបើយោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​ នៅព្រឹកថ្ងៃ​សុក្រ​ទី​០៧​ ខែមេសា​ ឆ្នាំ​២០២៣នេះថា​ អ្នកភូមិ មានការភ្ញាក់ផ្អើល រហូតសមត្ថកិច្ច ចុះដល់ គោលដៅភ្លាមៗ ដើម្បីធ្វើការតាមជំនាញ ។ បន្ទាប់ពីពួកគាត់ បានប្រទះឃើញសព បុរស ជាជនបរទេសម្នាក់ នៅក្នុងលូទឹក ក្បែរផ្លូវបេតុងមួយខ្សែហើយហេតុការណ៍ ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។ សមត្ថកិច្ច បានប្រាប់ឱ្យដឹងថា…

អាសូរណាស់!ករណីកេ្មងប្រុសជាសិស្សសាលាអាយុ៩ឆ្នាំ ទៅលេងទឹក បណ្តាលអោយលង់ស្លាប់ ក្នុងវត្តស្ងួនពេជ្រ…

ភ្នំពេញ : នៅវេលាម៉ោង4១០នាទីថ្ងៃទី០៥.០៤.២០២៣ មានករណីលង់ទឹកកើតឡើង១លើក(ស្លាប់មនុស្ស០១នាក់)ស្ថិតនៅចំណុចស្រះទឹកក្នុងវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពក្មេងរងគ្រោះឈ្មោះ វាសនា រ៉ាយុទ្ធ ភេទប្រុស អាយុ ៩ឆ្នាំ ជាសិស្សសាលារៀនថ្នាក់ទី២ មានទីលំនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។តាមការធ្វើកោសល្យវិច្ច័យរបស់នគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ សពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ករណី​លួចរថយន្ត បើកក្រឡាប់ធ្លាក់ចូលប្រឡាយ សមត្ថកិច្ចឃាត់ខ្លួនបាន !

ខេត្តតាកែវ ៖ នៅថ្ងៃ ព្រហស្បតិ៍ ១រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២៣ វេលាម៉ោង ០៤ និង ០០ នាទីទាបភ្លឺ មានករណីអំពើ (លួចរថយន្ត) កើតឡើងនៅត្រង់ចំណុចភូមិ តានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ…

ក្រោយតៃវ៉ាន់ថាមិនសហការ ចិនបង្កើនសកម្មភាពយាមល្បាតនៅច្រកសមុទ្រ

ចិនបានចាប់ផ្តើមប្រតិបត្តិការល្បាតនិងធ្វើអធិការកិច្ចរួមគ្នាជាពិសេសរយៈពេល៣ថ្ងៃនៅភាគកណ្តាល និងភាគខាងជើងនៃច្រកសមុទ្រតៃវ៉ាន់ដែលរួមបញ្ចូលទាំងការចល័តនាវាចម្បាំងផងដែរ។ អាជ្ញាធរសុវត្ថិភាពដែនសមុទ្រក្នុងខេត្តភាគអាគ្នេយ៍នៃប្រទេសចិន បាននិយាយថា ប្រតិបត្តិការនេះរួមមាន «ការត្រួតពិនិត្យនៅនឹងកន្លែង» លើនាវាដឹកទំនិញនិងនាវាសំណង់នៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ក្នុងគោលបំណងធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍ ការធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់សម្រាប់គម្រោងសំខាន់ៗលើផ្លូវសមុទ្រ។ ចំណែកការិយាល័យដែនសមុទ្រ និងកំពង់ផែតៃវ៉ាន់បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះប្រទេសចិនអំពីសកម្មភាពនេះ។ តៃវ៉ាន់ កំពុងតាមដានស្ថានការណ៍ ហើយបានបញ្ជាឱ្យយន្ដហោះចម្បាំង នាវាចម្បាំង និងប្រព័ន្ធខែលប្រឆាំងមីស៊ីល ត្រៀមលក្ខណៈឆ្លើយតបទៅនឹងសកម្មភាពទាំងនេះ។ សកម្មភាពនេះកើតមានឡើងចំពោះមុខភាពតានតឹងរវាងចិននឹងតៃវ៉ាន់ ក្នុងពេលដែលប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោក ខេវីន ម៉ាកខេធី (Kevin McCarthy) ទទួលជួបមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីវិន…

ប្រទេសក្នុងតំបន់អឺរ៉ុបដែលស្ថិតក្នុងវិបត្តិអាមេរិកនិងចិនកំពុងស្វែងរកច្រកចេញ

សហភាពអឺរ៉ុប (EU) កំពុងតែបង្កើតទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន ប៉ុន្តែក៏មិនឆ្ងាយប៉ុន្មានពីសហរដ្ឋអាមេរិកនោះទេ ដោយសារភាគីទាំងពីរមានទំនាក់ទំនងនយោបាយ និងវប្បធម៌ជិតស្និទ្ធ។ បញ្ហានេះពិតជាពិបាកនៅពេលដែលភាពតានតឹងរវាងអាមេរិកនឹងចិនកាន់តែកើនឡើងក៏ដូចជាប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយកាលពីចុងខែមីនាថា “វាច្បាស់ណាស់ថាទំនាក់ទំនងរបស់យើងកាន់តែឆ្ងាយនិងពិបាកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃពុធនេះបាននិយាយថា ចិនមានតួនាទីធំមួយក្នុងការស្វែងរកច្រកផ្លូវឆ្ពោះទៅកាន់សន្តិភាពនៅអ៊ុយក្រែន ខណៈដែលលោកបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ដើម្បីបំពេញទស្សនកិច្ចរយៈពេលសរុប៣ថ្ងៃ។ ថ្លែងក្នុងពិធីជួបជុំមួយជាមួយសហគមន៍ពលរដ្ឋបារាំងនៅឯទីក្រុងប៉េកាំង មុនបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន…

ទើបតែចូលជាសមាជិកអង្គការណាតូភ្លាម ហ្វាំងឡង់«ក្អេងក្អាង»ដាក់រុស្ស៊ីភ្លាម

កាលពីថ្ងៃទី៤ ខែមេសា ក្រសួងការបរទេសហ្វាំងឡង់បានប្រកាសថា ខ្លួននឹងបិទការិយាល័យកុងស៊ុលជាបណ្តោះអាសន្ននៅទីក្រុង Petrozavodsk នៃសាធារណរដ្ឋ Karelia នៃសហព័ន្ធរុស្ស៊ី។ យោងតាមក្រសួងការបរទេសហ្វាំងឡង់បានឱ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការថយចុះយ៉ាងខ្លាំងនៃចំនួនបេសកកម្មសំខាន់ៗ ទោះបីជាការិយាល័យកុងស៊ុលនៅទីក្រុង Petrozavodsk នឹងអាចបើកឡើងវិញនៅពេលក្រោយប្រសិនបើចាំបាច់ក៏ដោយ។ ទីក្រុងHelsinki បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះមិនប៉ះពាល់ដល់សកម្មភាពនៃបេសកកម្មការទូតរុស្ស៊ីនៅហ្វាំងឡង់ទេ។ ការិយាល័យកុងស៊ុលហ្វាំងឡង់នៅទីក្រុង Petrozavodsk ដែលបានបើកនៅក្នុងឆ្នាំ 1990 គឺផ្តោតលើអន្តោប្រវេសន៍ ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងឆ្លងព្រំដែន។ កាលពីដើមឆ្នាំនេះ ក្រសួងការបរទេសហ្វាំងឡង់ក៏បានសម្រេចចិត្តបិទការិយាល័យកុងស៊ុលនៅទីក្រុង Murmansk ផងដែរ។ ការិយាល័យទាំងពីរនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថានអគ្គកុងស៊ុលហ្វាំងឡង់នៅទីក្រុង St…

សមត្ថកិច្ច​ឃាត់ខ្លួន​ក្មេងទំនេីង​ គប់កញ្ចក់ឡាន​ នៅផ្លូវល្បឿនលឿន

ខេត្តកំពង់ស្ពឺ ៖ សូមប្រុងប្រយ័ត្នខ្ពស់ !  ករណីគប់ឡាន នៅលើផ្លូវ ល្បឿនលឿន ចន្លោះគីឡូម៉ែត្រ លេខ ៥៤-៥៨ ត្រូវបានបង្ក្រាប ទាន់ពេលវេលា ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៣ ។ នេះបើយោងតាម គណនី facebook ឈ្មោះថា(Seng Hong) បានបង្ហោះ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។  គណនី facebook ឈ្មោះថា(Seng Hong)…

You missed