Category: សេដ្ឋកិច្ច

សម្ដេចតេជោថា ៖ «សង្ឃឹមថាកម្ពុជាអាចនឹងរកឃើញប្រេងនៅក្នុងបឹងទន្លេសាប នៅលើគោក និងនៅក្នុងទឹកសមុទ្រក៏មាន»

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងដោយរំពឹងថា កម្ពុជាអាចនឹងស្វែងរកប្រភពប្រេងរួមទាំងអាចចម្រាញ់ប្រេងលក់លើឆាកអន្តរជាតិបានផងដែរ។ ថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែង នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រុមហ៊ុនចំរាញ់ប្រេងមួយដែលទទួលសិទ្ធិក្នុងការចម្រាញ់ប្រេងនៅដែនសមុទ្រកម្ពុជាបានក្ស័យធនហើយ ខណៈដែលប្រេងនៅកម្ពុជាមិនទាន់ត្រូវបានចែកចាយទៅកាន់ពិភពលោកនៅឡើយ។ សម្ដេចបានបន្ថែមថា កម្ពុជាអាចមានសក្ដានុពលប្រេងច្រើន រួមទាំងនៅតាមតំបន់បឹងទន្លេសាបនៅក្នុងដីនិងនៅក្នុងសមុទ្រកម្ពុជាផងដែរ។ សម្ដេចថា៖ «សង្ឃឹមថាកម្ពុជាអាចនឹងរកឃើញប្រេងនៅក្នុងបឹងទន្លេសាប នៅលើគោក និងនៅក្នុងទឹកសមុទ្រក៏មាន»។ សម្ដេចតេជោ ហ៊ុន សែន…

ប្រទេសចិននៅតែជាទីផ្សារចម្បងរបស់កម្ពុជាក្នុងការនាំចេញអង្ករ

ដោយៈ សុផល/ភ្នំពេញ៖ ប្រទេសចិននៅតែជាទីផ្សារចម្បងរបស់កម្ពុជា ដែលគ្របដណ្ដប់លើការនាំចេញអង្ករសរុបរបស់កម្ពុជាចំនួន ៤២,៤៣% ដែលមានទឹកប្រាក់សរុបចំនួន ៧៧,៤២ លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា៖រយៈពេលប្រាំខែដើមឆ្នាំ២០២៣ កម្ពុជាសម្រេចការនាំចេញអង្ករចំនួន ២៧៨.១៨៤តោន និង ស្រូវចំនួន ២.១៤២.៤៨៣ តោន (ប្រមាណជា ១,៣៧ លានតោនអង្ករ) គិតជាទឹកប្រាក់សរុបមានចំនួន ៧៣៧ លានដុល្លារ។ អង្ករកម្ពុជា បាននាំចេញតាមរយៈក្រុមហ៊ុនចំនួន ៤៨ ទៅកាន់គោលដៅចំនួន ៤៩ក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៨៣,៤៩%…

ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានអះអាងថា អ៊ុយក្រែនបាត់បង់រថក្រោះនិងរថពាសដែករាប់រយគ្រឿងនៅក្នុងប្រតិបត្តិការវាយបកប៉ុន្មានថ្ងៃមកនេះ។ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា អំឡុងជំនួបជាមួយក្រុមអ្នកសារព័ត៌មាន និងអ្នកសរសេរប្លុកយោធារុស្ស៉ី ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀរ ពូទីន បានអះអាងថា កងកម្លាំងអ៊ុយក្រែនបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រតិបត្តិការវាយបករបស់ខ្លួន។ លោក ពូទីន បានអះអាងថា អ៊ុយក្រែនបានបាត់បង់រថក្រោះ១៦០គ្រឿង និងរថពាសដែកផ្សេងទៀតប្រហែលជាង៣៦០គ្រឿង នៅក្នុងអំឡុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលខាងរុស្ស៉ីបានបាត់បង់រថក្រោះ និងរថពាសដែកសរុបតែ៥៤គ្រឿងប៉ុណ្ណោះ គិតចាប់តាំងពីពេលទីក្រុងកៀវបានបើកប្រតិបត្តិការវាយបកថ្មីរបស់ខ្លួន។ បើតាមលោកប្រធានាធិបតីរុស្ស៉ី ប្រតិបត្តិការវាយបកទ្រង់ទ្រាយធំរបស់អ៊ុយក្រែនបានចាប់ផ្តើមកាលពីថ្ងៃទី៤ ខែមិថុនា ប៉ុន្តែពុំទទួលបានជោគជ័យធំដុំនៅតំបន់ណាមួយឡើយ។ លោកបានអះអាងបន្ថែមទៀតថា ទីក្រុងកៀវបានបាត់បង់កងទ័ពច្រើនជាងទីក្រុងមូស្គដល់ទៅ១០ដង។ ការអត្ថាធិប្បាយរបស់លោក ពូទីន ពាក់ព័ន្ធនឹងស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែនដូចខាងលើនេះធ្វើឡើងបន្ទាប់ពីរុស្ស៉ីបានអះអាងថា កងកម្លាំងខ្លួនរឹបអូសបានរថក្រោះនិងរថពាសដែកទំនើបៗរបស់លោកខាងលិចដែលរងការខូចខាតក្នុងសមរភូមិ ក៏ដូចជាបន្ទាប់ពីការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ីទៅលើស្រុកកំណើតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលបានផ្តាច់ជីវិតមនុស្សជាង១០នាក់ ក្រោយអគារស្នាក់នៅមួយខ្នងត្រូវមីស៉ីលបាញ់ចំ។ ពាក់ព័ន្ធប្រតិបត្តិការវាយបករបស់អ៊ុយក្រែន បើតាមការអះអាងរបស់លោក ហ្សេលេនស្គី វិញ គឺកងទ័ពរបស់លោកកំពុងបន្តទទួលបានភាពរីកចម្រើននៅឯសមរភូមិជួរមុខភាគខាងកើតនិងខាងត្បូងប្រទេស ដោយភូមិជាបន្តបន្ទាប់ត្រូវរំដោះបានយកមកវិញ។ ចំណែកមេបញ្ជាការយោធារបស់អ៊ុយក្រែន ក៏បានអះអាងផងដែរថា ខ្សែបន្ទាត់ការពាររបស់កងកម្លាំងរុស្ស៉ីកំពុងបន្តចុះទន់ខ្សោយ៕ ដោយ៖ ធីរីណា

ដោយ: បូកគោ / កែប: អភិបាលក្រុងកែប បានបញ្ជាក់ថាៈ ក្រោមគំនិតផ្តួចផ្តើម និងការកៀរគរវិស័យឯកជន មកវិនិយោគ របស់ថ្នាក់ដឹកនាំខេត្ត ក្រុងឆ្នេរសមុទ្រតូច ច្រឡឹងមួយនេះ មានគម្រោងអភិវឌ្ឍន៍សំខាន់ៗជាច្រើន ដែលកំពុងដំណើរការ។ តាមរយៈគម្រោងទាំងនោះ សង្ឃឹមថាខេត្តកែប នឹងមានភាពទាក់ទាញ កាន់តែខ្លាំងក្លា បន្ថែមទៀត។ លោក ខេង យ័ន អភិបាលក្រុងកែប បានរៀបរាប់ថាៈ ក្រោមការដឹកនាំរបស់សម្តេច តេជោ ប្រជាពលរដ្ឋ បានរស់ក្នុងសុខសន្តិភាព មានសិទ្ធិសេរីភាព ទទួលបានឱកាស…

អឺរ៉ុបស្រាប់តែដាក់ទណ្ឌកម្មធ្ងន់ៗលើអ៊ុយក្រែន

គណៈកម្មការអឺរ៉ុបបានពន្យារការហាមប្រាមការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែនទៅកាន់ប្រទេសចំនួនប្រាំនៃសហភាពអឺរ៉ុបរហូតដល់ពាក់កណ្តាលខែកញ្ញា។ ទីភ្នាក់ងារសារព័ត៌មាន PAP របស់ប្រទេសប៉ូឡូញបានរាយការណ៍ថា ការនាំចេញត្រូវបានហាមឃាត់ទៅកាន់ប្រទេសប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី រូម៉ានី និងប៊ុលហ្គារី។ ការហាមប្រាមពីមុនបានបញ្ចប់នៅថ្ងៃចន្ទ ទី៥ ខែមិថុនា។ “EC បានពង្រីកការហាមឃាត់លើការនាំចូលស្រូវសាលី ពោត និងផ្កាឈូករ័ត្នពីអ៊ុយក្រែនរហូតដល់ពាក់កណ្តាលខែកញ្ញាឆ្នាំ2023 ។ ច្បាប់ហាមប្រាមចូលជាធរមានហើយជំនួសការហាមឃាត់ការនាំចូលឯកតោភាគីដែលដាក់ដោយបណ្តាប្រទេសដែលមានព្រំដែនជាមួយអ៊ុយក្រែនរួមទាំងប៉ូឡូញផងដែរ។ ការដាក់ទណ្ឌកម្មលើផលិតផលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ពាក់ព័ន្ធតែការនាំចូលដោយផ្ទាល់ប៉ុណ្ណោះ ដែលអាចបន្តឆ្លងកាត់តាមបណ្តាប្រទេសដែលបានចុះបញ្ជី តាមផ្លូវទៅកាន់ប្រទេសដទៃទៀត។ ជាការណ៍ពិតណាស់ រដ្ឋាភិបាលអ៊ុយក្រែនប្រឆាំងនឹងការពន្យារការហាមឃាត់របស់អឺរ៉ុប ប៉ុន្តែទោះបីជាមានការគាំទ្រពីប្រធាន EC លោកស្រី Ursula von der…

តម្លៃជួលផ្ទះនៅក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេសកើនឡើងខ្លាំង

របាយការណ៍ចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថាតម្លៃជួលផ្ទះនៅក្នុងប្រទេសអង់គ្លេសមានកើនឡើងខ្លាំងបំផុតមិនធ្លាប់មានពីមុន ដែលធ្វើឲ្យអ្នកជំនាញអចលទ្រព្យប្រមានថាការកើនឡើងតម្លៃជួលជារៀងរាល់ខែអាចធ្វើឲ្យផលលំបាកដល់ទាំងអ្នកជួលនិងម្ចាស់ផ្ទះ។ ​ក្រុមហ៊ុនអចលនទ្រព្យរបស់អង់គ្លេស HomeLet បានឱ្យដឹងថាការជួលជាមធ្យមក្នុងចក្រភពអង់គ្លេសមានចំនួន £1,213 ក្នុងមួយខែក្នុងខែឧសភា កើនឡើង 1.2 ភាគរយពី 1,199 ផោនកាលពីខែមុន។ លោក Andy Halsteadមកពីក្រុមហ៊ុន HomeLet និយាយថា “តម្លៃជួលនៅតែខ្ពស់ ដែលនាំមកនូវហានិភ័យមួយសម្រាប់អ្នកជួល និងម្ចាស់ផ្ទះ។ “យើងកំពុងស្នើសុំដល់ម្ចាស់ផ្ទះជួលឱ្យពិចារណាលើតម្លៃជួលដោយសារលទ្ធភាពរបស់អ្នកជួលដែលជួបការលំបាកក្នុងការបង់ថ្លៃជួលរបស់ពួកគេកើនឡើងជារៀងរាល់ខែ។” ទីផ្សារជួលរបស់ទីក្រុងឡុងដ៍ មិនបានបង្ហាញពីសញ្ញាថានឹងធ្លាក់ថ្លៃនោះទេ ខណៈដែល ការជួលជាមធ្យមក្នុងរដ្ឋធានីបានកើនឡើងដល់ £2,039 ក្នុងមួយខែ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក នេះបើយោងតាមគេហទំព័រ HomeLet…

តម្លៃប្រេងស្ថិតក្រោម៩០ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ២០២៣នេះ ដោយក្តីបារម្ភពីសេដ្ឋកិច្ចសកល

ការស្ទង់មតិមួយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបង្ហាញកាលពីថ្ងៃពុធថា តម្លៃប្រេងនឹងកើនឡើងពីកម្រិតបច្ចុប្បន្ន ខណៈដែលក្រុមប្រទេសផលិតប្រេងរបស់អង្គការ OPEC+ រក្សាការរឹតបន្តឹងលើការផ្គត់ផ្គង់ ប៉ុន្តែការធ្លាក់សេដ្ឋកិច្ចនឹងរក្សាប្រេងឱ្យស្ថិតនៅក្រោម ៩០ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះ។ ការស្ទង់មតិមួយទៅលើសេដ្ឋវិទូ និងអ្នកវិភាគចំនួន ៤៣នាក់បានព្យាករថា ប្រេងឆៅប្រភេទ Brent នឹងមានតម្លៃជាមធ្យម ៨៤,៧៣ដុល្លារក្នុងមួយបារ៉ែលក្នុងឆ្នាំ២០២៣ ធ្លាក់ចុះពីចំនួន ៨៧,១ដុល្លារក្នុងខែមេសា និងតម្លៃបច្ចុប្បន្នប្រហែល ៧៣ដុល្លារ។ អ្នកវិភាគភាគច្រើនរំពឹងថា ប្រេងឆៅនឹងជួញដូរនៅជុំវិញតម្លៃ ៨០ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះ ដោយក្រុមហ៊ុនទិន្នន័យនិងវិភាគ Kpler បានកត់សម្គាល់ថា «ការព្រួយបារម្ភផ្នែកម៉ាក្រូសេដ្ឋកិច្ចគឺជាកត្តាជំរុញដ៏សំខាន់នៃតម្លៃប្រេងឆៅនៅឆ្នាំនេះ»។ តម្លៃប្រេងគោលពិភពលោកជាមធ្យមថ្លៃប្រហែល ៨០,៩៥ដុល្លារក្នុងមួយបារ៉ែលរហូតមកដល់ពេលនេះនៅឆ្នាំនេះ។ ប្រេងឆៅ West…

ចិនកំពុងតែឈានទៅរកការគ្រប់គ្រងក្នុងវិស័យឧស្សាហកម្មយន្តហោះពាណិជ្ជកម្ម

អស់កាលជាច្រើនឆ្នាំកន្លងមក យន្តហោះដឹកអ្នកដំណើរខ្នាតធំរបស់ប្រទេសចិនគឺសុទ្ធតែបញ្ជាទិញពីបរទេស ។ យ៉ាងណាមិញ ស្របនឹងការវិវឌ្ឍរីកចម្រើនខាងបច្ចេកវិទ្យា ប្រទេសចិនបានបង្កើតស្នាដៃថ្មីៗជាច្រើនខាងវិស័យផលិតកម្ម ក្នុងនោះយន្តហោះដឹកអ្នកដំណើរខ្នាតធំC919 ដែលស្រាវជ្រាវនិងអភិវឌ្ឍដោយឯករាជ្យម្ចាស់ការរបស់ប្រទេសចិន បានប្រសូត្រឡើងនិងដាក់ឱ្យដំណើរការជើងហោះហើរពាណិជ្ជកម្មជាផ្លូវការនៅថ្ងៃទី ២៨ ខែឧសភានេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការប្រើប្រាស់យន្តហោះដឹកអ្នកដំណើររបស់ចិន ។ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ទាំងអតីតកាលនិងបច្ចុប្បន្នកាល ផលិតផលចិនបានជ្រាបចូលជីវភាពរស់នៅ របស់ប្រជាជននៃបណ្តាប្រទេសជាច្រើនលើពិភពលោក មិនថាផលិតផលខ្នាតតូចឬធំ មិនថាផលិតផលសិប្បកម្មឬវៃឆ្លាតសិប្បនិម្មិត ។ល។ ជារួម សម្ភារៈដែលមានស្លាកសញ្ញា «Made in China» គឺមានវត្តមាននៅស្ទើរតែគ្រប់ក្រុមគ្រួសារ ដែលផលិតផលទាំងនេះបានផ្តល់ភាពងាយស្រួលយ៉ាងច្រើន ដល់ជីវភាពរស់នៅរបស់យើង ។ ឈានចូលយុគសម័យឌីជីថល…

ផលិតផលកសិកម្មរបស់កម្ពុជាចំនួន ១១ប្រភេទថែមទៀត ​ទទួលបានការអនុញ្ញាតឱ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន

ភ្នំពេញ៖​ បើតាមការបញ្ជាក់របស់លោក​ ប៉ែន​ សុវិជាតិ​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២៣នេះថា៖​ កម្ពុជា​ ​ទទួលបានការអនុញ្ញាត​ឱ្យនាំចេញផលិតផលជលផលពីធម្មជាតិចំនួន ១១ប្រភេទថែមទៀត ទៅកាន់ទីផ្សារប្រទេសចិន​។ ហើយផលិតផលកសិកម្មទាំង១១ប្រភេទនោះ សុទ្ធសឹងជាជលផលគ្រប់ប្រភេទទាំងទឹកសាប និងទឹកសមុទ្រ​​។ លោកអ្នកនាំពាក្យរូបនេះ​​ បានថ្លែងថា​ ពិធីសារចំនួន៣ ស្តីពីលក្ខខ័ណ្ឌ​តម្រូវនាំចូល​ សម្រាប់ផលផលិតផលជលផលកម្ពុជា​ ត្រូវបានចុះហត្ថលេខា​រវាងប្រទេសចិន​ និងកម្ពុជា​រួចរាល់ ដូច្នេះប្រទេសកម្ពុជាអាចនាំចេញ​ផលិតផលជលផល​ គ្រប់ប្រភេទទាំងទឹកសាប និងទឹកសមុទ្រទៅកាន់ទីផ្សារចិនបាន។ ប៉ុន្តែរាល់ការនាំចេញ​ក្រុមហ៊ុន ដែលមានបំណងនាំចេញ​ ត្រូវធ្វើការចុះបញ្ជីនៅអគ្គរដ្ឋបាលគយចិន (GACC)…

ម្រេចកម្ពុជា​ ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិន

ភ្នំពេញ៖ បើតាមសេចក្ដីប្រកាសរបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​ ម្រេចកម្ពុជា​ ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន ខណៈរដ្ឋបាលគយនៃប្រទេសចិនក៏បានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិនផងដែរ។ នេះមានន័យថាម្រេចកម្ពុជា​ បានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។ សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា បានបញ្ជាក់ថា ទីតាំងដាំម្រេចចំនួន២៨កន្លែងនិងរោងចក្រវេចខ្ចប់ចំនួន៧កន្លែងត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។ ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិននិងកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា កាលពីថ្ងៃទី១០-១១ ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេចនិងរោងចក្រវេចខ្ចប់ម្រេច តាមរយៈVideo Conference។ សូមជម្រាបជូនថា​ ដំណាំម្រេច​ គឺជាកសិផលដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ…

ប្រទេសក្នុងតំបន់អឺរ៉ុបដែលស្ថិតក្នុងវិបត្តិអាមេរិកនិងចិនកំពុងស្វែងរកច្រកចេញ

សហភាពអឺរ៉ុប (EU) កំពុងតែបង្កើតទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន ប៉ុន្តែក៏មិនឆ្ងាយប៉ុន្មានពីសហរដ្ឋអាមេរិកនោះទេ ដោយសារភាគីទាំងពីរមានទំនាក់ទំនងនយោបាយ និងវប្បធម៌ជិតស្និទ្ធ។ បញ្ហានេះពិតជាពិបាកនៅពេលដែលភាពតានតឹងរវាងអាមេរិកនឹងចិនកាន់តែកើនឡើងក៏ដូចជាប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយកាលពីចុងខែមីនាថា “វាច្បាស់ណាស់ថាទំនាក់ទំនងរបស់យើងកាន់តែឆ្ងាយនិងពិបាកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃពុធនេះបាននិយាយថា ចិនមានតួនាទីធំមួយក្នុងការស្វែងរកច្រកផ្លូវឆ្ពោះទៅកាន់សន្តិភាពនៅអ៊ុយក្រែន ខណៈដែលលោកបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ដើម្បីបំពេញទស្សនកិច្ចរយៈពេលសរុប៣ថ្ងៃ។ ថ្លែងក្នុងពិធីជួបជុំមួយជាមួយសហគមន៍ពលរដ្ឋបារាំងនៅឯទីក្រុងប៉េកាំង មុនបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន…