ឥណ្ឌាមិនអនុញ្ញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបការដោយស្របច្បាប់នោះឡើយ
សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានផ្សាយថា រដ្ឋាភិបាលឥណ្ឌា បានបញ្ជូនឯកសារមួយទៅកាន់តុលាការកំពូល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ព្រោះរដ្ឋាភិបាលឥណ្ឌាបានជំទាស់ទៅនឹងការរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍ស្រលាញ់ភេទដូចគ្នា ដោយជំរុញឱ្យតុលាការបដិសេធក្របខ័ណ្ឌច្បាប់បច្ចុប្បន្នដែលស្នើឡើងដោយក្រុមស្រលាញ់ភេទដូចគ្នា ឬ LGBT couples។ បើតាមឯកសារដែល Reuters ទទួលបាន ក្រសួងច្បាប់របស់ឥណ្ឌាជឿជាក់ថា ទោះបីជាមានទម្រង់ផ្សេងៗនៃទំនាក់ទំនងនៅក្នុងសង្គមក្តី ក៏ការទទួលស្គាល់ផ្លូវច្បាប់នៃអាពាហ៍ពិពាហ៍ត្រូវតែផ្តល់ចំពោះទំនាក់ទំនងផ្ទុយភេទប៉ុណ្ណោះ ហើយរដ្ឋមានផលប្រយោជន៍ស្របច្បាប់ក្នុងការថែរក្សាវិន័យនេះ។ ក្រសួងច្បាប់បានកត់សម្គាល់យ៉ាងដូច្នេះថា «ការរស់នៅក្នុងនាមជាដៃគូនៃបុគ្គលភេទដូចគ្នានោះ គឺមិនអាចជំនួសឱ្យក្រុមគ្រួសារឥណ្ឌា ដែលមានប្តី ប្រពន្ធ និងកូន បានទេ។ តុលាការ…