Category: អន្តរជាតិ

អស់ពីបងដល់ប្អូន ហើយពេលនេះដល់កូនត្រកូលស៊ីណាវ៉ាត្រា កំពុងទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋថៃ

ពលរដ្ឋថៃភាគច្រើននៅតែបន្តគាំទ្រដល់ការដឹកនំារបស់ត្រកូល ស៊ីណាវ៉ាត្រ តាំងពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា យីងឡាក់ស៊ីណាវ៉ាត្រា ហើយពេលនេះគឺកូនស្រីលោកថាក់ស៊ីន ដែលទើបតែមានអាយុ៣៦ឆ្នាំប៉ុណ្ណោះ កំពុងទទួលបានការគាំទ្រខ្ពស់ពីមហាជន ។ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ អ្នកនាង ផែថងថាន ស៉ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជាកូនស្ត្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) បាននាំមុខដាច់លើនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក បា្រយុទ្ធ…

ដីកា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ តើ​លោកពូ​ទី​ន​ថ្ងៃ​ណាមួយ​អាច​ត្រូវ​ចាប់ខ្លួន​ឬ?

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រោយ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​១៧​មីនា​ពី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន តើ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ​ថ្ងៃ​ណាមួយ​ត្រូវ​ចាប់ខ្លួន​ឬ? តទៅ​នេះ​ជា​ចម្លើយ​មួយ​ចំនួន​។ ប្រសិនបើ​អាច​តើ​ចាប់ខ្លួន​បែប​ណា? បណ្ដា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​CPI ជា អ្នក​អនុវត្ត​ដីកាចាប់ខ្លួន​លោកពូ​ទី​ន​និង​លោកស្រី​ម៉ា​រី​យ៉ា​ឡូ​វ៉ា​បេ​ឡូ​វ៉ា ប្រសិនបើ​អ្នក​ទាំង​២​ទៅ​កាន់​ប្រទេស​សមាជិក​តុលាការ​នោះ​។ រដ្ឋ​អាជ្ញា​តុលាការ​នោះ​លោក​ការី​ម​ខាន់ ពេល​សួរ​លោក​លើ​លទ្ធភាព​នៃ​ការ​ចាប់ខ្លួន​លោកពូ​ទី​ន ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន​AFP​ថា ពិតជា​អ​ញ្ចឹ​ង​មែនហើយ លោកពូ​ទី​ន​នឹង​អាច​ត្រូវ​ចាប់ខ្លួន បើ​លោក​ទៅ​កាន់​ប្រទេស​ណាមួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​១២៣​ជា​សមាជិក​CPI ក៏​ទោះបី​តុលាការ​នោះ​ពុំ​មាន​ប៉ូលិស​របស់​ខ្លួន​ផ្ទាល់​ក្ដី​។ តាម​ប្រធាន​តុលាការ​CPI លោក​PIOTR HOFMANSKY​ថា ការ​អនុវត្ត​ដីកាចាប់ខ្លួន​ពឹងផ្អែក​លើ​កិច្ចសហការ​របស់​អន្តរជាតិ​។ ចំណែក​លោក MATTHEW WAXMAN សាស្ត្រាចារ្យ​សាលា​ច្បាប់​COLOMBIA LAW…

អ៊ុយ​ក្រែ​ន​ប្រកាស​ពី​ការ​វា.យប្រហារ​ថ្មី​ដោយ​ដ្រូ​ន​ផលិត​នៅ​អ៊ី​រ៉​ង់

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កងទ័ព​អ៊ុយ​ក្រែ​ន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៨​ មីនា​ថា ប្រទេស​របស់​ខ្លួន​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ពេល​យប់ ពី​សំណាក់​បណ្ដា​ដ្រូ​ន​ផលិត​នៅ​អ៊ី​​រ៉​ង់​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​តាម​តេ​ឡេ​ក្រាម កងទ័ព​នេះ​និយាយ​ថា ដ្រូ​ន​១១​គ្រឿងក្នុង​ចំណោម​ដ្រូ​ន​ទាំង​១៦​គ្រឿង ដែល​បញ្ជូន​មក​បាន​ត្រូវ​បា.ញ់​ទម្លាក់ តែ​ដ្រូ​ន​ដទៃ​ទៀត​បាន​ទម្លាក់​ខ្លួន​វា.យប្រហារ​លើ​បណ្ដា​អគារ តែ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។ កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​និយាយ​ថា នា​វេលា​ម៉ោង​២១​ ថ្ងៃ​ទី​១៧​ មីនា​ ពួក​ឈ្លានពាន​រុ​ស្ស៊ី​ បាន​វា.យប្រហារ​អ៊ុយ​ក្រែ​ន​ដោយ​ដ្រូ​ន​អត្តឃា.ត​ផលិត​នៅ​អ៊ី​រ៉​ង់​ធុន​SHAHED -136-131​។ ដ្រូ​ន​១១​គ្រឿងក្នុង​ចំណោម​ដ្រូ​ន​ទាំង​១៦​គ្រឿង​ដែល​បញ្ជូន​មក​បាន​ត្រូវ​កម្ទេច​។ ដ្រូ​ន​ទាំងនោះ​បញ្ជូន​មក​ពី​សមុទ​AZOV និង​ពី​តំបន់​ព្រី​យ៉ា​ន​ស្ក៍​រុ​ស្ស៊ី​​នៅ​ជាប់​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​។ អភិបាល​តំបន់​ក្រុង​LVIV​លោក​ម៉ាក់​ស៊ី​ម​កូ​ហ្ស៊ី​ត​ស្គី​ថ្លែង​ថា តំបន់​ក្រុង​នេះ​រង​ការ​វា.យប្រហារ​ជា​ពិសេស​នា​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត​ម៉ោង​ក្នុងស្រុក ដោយ​ដ្រូ​ន​អត្តឃា.ត​SHAHED -136​។ ដ្រូ​ន​៣​ក្រឿ​ង​ត្រូវ​បាន​កម្ទេច តែ​ដ្រូ​ន​ឯទៀត​ៗ​វា.យប្រហារ​បណ្ដា​អគារ​នានា ក្នុង​សង្កាត់​យ៉ាវ៉ូ​​រី​វ បណ្ដា​ឲ្យ​មានការ​ខូចខាត​តែ​ពុំ​មាន​ជន​រង​គ្រោះ​ឡើយ​។…

ត្រាំ​រំពឹងថា​លោកនឹងត្រូវ​គេ​ចាប់ខ្លួន​នៅ​ថ្ងៃ​អង្គារ​ក្នុងករណី​ព្រហ្មទណ្ឌ​មួយ និង​អំពាវនាវ​អោយ​អ្នកគាំទ្រ​ចេញ​មក​តវ៉ា​

ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ អតីត​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​សៅ​រ៍បាន​និយាយថា លោក​រំពឹង​ថា​នឹងត្រូវ​គេ​ចាប់ខ្លួន​នៅ​ថ្ងៃ​អង្គារ​ទី​២១​មីនា នៅពេល​ក្រុម​រដ្ឋអាជ្ញា​កំពុង​ពិ​​ចារណា​ចោទប្រកាន់​លោក​ជាផ្លូវការថា​លោកបាន​ចំណាយ​លុយ​អោយ​តារា​អាសអាភាស​ម្នាក់​ដើម្បី​បំបិទមាត់​រឿង​លោក​ធ្លាក់​ដេក​ជាមួយ​នាង ហើយ​លោក​បាន​អំពាវនាវ​អោយ​អ្នកគាំទ្រ​ចេញមក​ប្រឆាំងដោយសារតែវាជាការចោទប្រកាន់បែបនយោបាយ​។​ ​លោក​ត្រាំ​បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​Truth Social​ថា «​ការ​លិច​ធ្លាយ​ព័ត៌មាន​មក​ពី​ការិយាល័យ​រដ្ឋអាជ្ញា​ដ៏​ពុករលួយ​និង​មាន​និន្នាការ​នយោបាយ​ខ្ពស់​នៅ​សង្កាត់​ម៉ាន់​ហាត​ថា​ន់​…​បង្ហាញថា ទោះ​​ជា​មិន​អាច​បញ្ជាក់​ភស្តុតាង​អំពី​បទឧក្រិដ្ឋ​…​ក៏​បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ​ស្តាំនិយម​កំពុង​មាន​សម្លេង​គាំទ្រ​នាំមុខ​ដាច់​គេនិង​ជា​អតីត​ប្រធានាធិបតី​អាម៉េរិក នឹង​ត្រូវ​ចាប់ខ្លួន​នៅ​ថ្ងៃ​អង្គារ​ស​ប្តា​​ហ៏​ក្រោយ​»​។​ ​ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​របស់​ត្រាំ​បាន​និយាយថា លោក​អតីត​ប្រធានាធិបតី​នៅ​មិនទាន់​ត្រូវបាន​ជូនដំណឹង​អំពី​ការចាប់ខ្លួន​នៅ​ឡើយ​ទេ​។​ ​ជុំវិញ​ការទម្លាយ​ព័ត៌មាន​កក្រើក​អាម៉េរិក​នេះ អ្នកនាំពាក្យ​ការិយាល័យ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​។​ ​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រូវបាន​ចោទប្រកាន់​ថា​ផ្តល់​លុយ​ដល់នាង​ស្តម​មី ឌែ​នៀ​លស៍​(Stormy Daniels)ចំនួន១៣០.០០០​ដុល្លារ​តាមរយៈមេធាវីផ្ទាល់របស់លោកដើម្បី​កុំ​អោយ​នាង​និយាយ​ចេញ​រឿង​ដែល​លោក​ត្រាំ​ធ្លាប់​បាន​រួមភេទ​​ជាមួយ​នាង​។​ ​លោក​ត្រាំ​មិន​បាន​ផ្តល់​ភស្តុតាង​អំពី​ការ​លិច​ធ្លាយ​ព័ត៌មាន​ស្តីពី​ការ​ប្រុង​ចាប់ខ្លួន​លោកមក​ពី​ការិយាល័យ​រដ្ឋអាជ្ញា​ទេ និង​ក៏​មិន​បាន​ពិភាក្សា​អំពី​ការចោទប្រកាន់​ដែរ​នៅក្នុង​សារ​បង្ហោះ​របស់លោក​។​លោក​គ្រាន់​​តែ​សរសេរថា​«ចូរចេញមកប្រឆាំង​តវ៉ា នាំ​ប្រជាជាតិ​របស់​យើ​ង​ត្រឡប់មកវិញ​»​។​ ​រំលឹកថា ពួក​អ្នកគាំទ្រ​ត្រាំ​បាន​សំរុកចូល​អាគារ​សភា​អាម៉េរិក​កាលពី​ខែ​មករា​ឆ្នាំ​២០២១​ដើម្បី​រារាំង​ការទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០២០ ដែល​ជ័យជម្នះ​បាន​ទៅ​គូប្រជែង ចូ បៃ​ដិន​។​…

រដ្ឋមន្ត្រីការបរទេសឥណ្ឌា ៖ ស្ថានភាពនៅព្រំដែនឥណ្ឌានិងចិន កាន់តែគ្រោះថ្នាក់

សារព័ត៌មាន AFP នៅថ្ងៃទី ១៨ខែមីនា បានផ្សាយថា រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Jaishankar) នៅថ្ងៃសៅរ៍នេះ បាននិយាយថា ស្ថានការណ៍រវាងឥណ្ឌានឹងចិននៅឯតំបន់Ladakh ភាគខាងលិចជួរភ្នំហិមាល័យ នៅបន្តមានភាពផុយស្រួយនិងគ្រោះថ្នាក់ដដែល ខណៈដែលកងកម្លាំងយោធានៃប្រទេសទាំងពីរ ត្រូវបានដាក់ពង្រាយកៀកគ្នាជាខ្លាំង នៅតាមផ្នែកខ្លះនៃតំបន់នោះ។ ទាហានយ៉ាងតិចសរុប២៤នាក់ បានបាត់បង់ជីវិត នៅពេលភាគីទាំងពីរបានប៉ះទង្គិចគ្នាក្នុងតំបន់ខាងលើ កាលពីពាក់កណ្តាលឆ្នាំ ២០២០ ប៉ុន្តែស្ថានការណ៍បានថយចុះកម្តៅមកវិញ ក្រោយមានកិច្ចសន្ទនាតាមច្រកការទូត និងយោធាជាច្រើនជុំ។ កាលពីខែធ្នូ ឆ្នាំទៅមិញ អំពើហិង្សាក៏បានផ្ទុះឡើងជាថ្មីនៅចំណុចភាគខាងកើតនៃតំបន់ដែលគ្មានបន្ទាត់ព្រំដែនច្បាស់លាស់នោះផងដែរ រវាងមហាយក្សអាស៉ីទាំង២ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរក្នុងដៃដូចគ្នា ប៉ុន្តែវាពុំបានបង្កឱ្យមានមនុស្សស្លាប់ឡើយ។…

ប៉ូលិសសម្រុកចូលផ្ទះអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ចាប់ខ្លួនមនុស្ស ៣០នាក់

ក្រុមមន្រ្តីប៉ាគីស្ថានបាននិយាយកាលពីថ្ងៃទី១៨ ខែមីនាថា កម្លាំងប៉ូលិសរបស់ប្រទេសនេះបានវាយឆ្មក់ផ្ទះអតីតនាយករដ្ឋមន្ត្រី អុីម៉ែន ខាន់ នៅទីក្រុងឡាហ័រ និងបានចាប់ខ្លួនមនុស្ស ៣០ នាក់។ សារព័ត៌មាន AP បានដកស្រង់សម្តីមន្រ្តី Suhail Sukhera ដែលកំពុងបញ្ជាឱ្យមានយុទ្ធនាការប៉ូលិសនៅទីក្រុង Lahore ប្រទេសប៉ាគីស្ថានបានចាប់ផ្តើមនៅពេលដែលកម្លាំងនេះបានមករកផ្ទះឯកជន។ យោងតាមលោក Sukhera កម្លាំងរបស់ប៉ូលិសបានធ្វើសកម្មភាពទោះបីជាត្រូវបាន រារាំងដោយអ្នកគាំទ្ររបស់លោក ខាន់ បានបំពាក់ដោយដំបង គប់ដុំថ្មនិងគ្រាប់បែកសាំង។ បន្ទាប់ពីបានបំបែកទ្វារឱ្យប្រញាប់ប្រញាល់ចូលក្នុងផ្ទះរបស់អតីតមេដឹកនាំប៉ាគីស្ថាន ប៉ូលិសបានរកឃើញរបាំងមួយ ដបកែវដែលមានប្រេងឥន្ធនៈដំបងដែកនិងដំបងឈើដើម្បីវាយប្រហារប៉ូលិស។ លោក Sukaa បាននិយាយថានៅក្នុងផ្ទះរបស់លោកខាន់ជម្រកត្រូវបានបង្កើតឡើងដើម្បីការពារអ្នកដែលចូលរួមក្នុងការវាយប្រហារដែលធ្វើឱ្យមន្រ្តីប៉ូលិសដែលរងរបួសក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។…

បន្ទាប់ពីប៉ូឡូញដល់ស្លូវ៉ាគី ប្រកាសថានឹងបញ្ជូន MiG-29 ចំនួន១៣ គ្រឿងទៅកាន់អ៊ុយក្រែន

បន្ទាប់ពីប៉ូឡូញ ប្រទេសស្លូវ៉ាគី ក៏បានប្រកាសថា ខ្លួននឹងបញ្ជូន MiG-29 ចំនួន 13 គ្រឿងទៅកាន់អ៊ុយក្រែន ដើម្បីធានាថាអ៊ុយក្រែន “អាចការពារខ្លួន” និងអឺរ៉ុបប្រឆាំងនឹងសកម្មភាពយោធារបស់រុស្ស៊ី។ នៅទី១៧ ខែមីនា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Eduard Heger បាននិយាយថា ប្រទេសរបស់លោកនឹងបញ្ជូនយន្តហោះចម្បាំង MiG-29 ចំនួន១៣គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន។ បន្ទាប់ពីការប្រកាសខាងលើ ស្លូវ៉ាគីបានក្លាយជាសមាជិកទីពីរនៃអង្គការមហាសមុទ្រខាងជើង (NATO) ដែលប្តេជ្ញាផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន បន្ទាប់ពីប៉ូឡូញ។ នៅពេលនេះរុស្ស៊ីបាននិយាយនៅទី១៧ខែមីនាថា យន្តហោះចម្បាំងទាំងអស់ដែលផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន ដោយប្រទេសលោកខាងលិចនឹងត្រូវបំផ្លាញ បន្ទាប់ពីសមាជិកណាតូប្រទេសប៉ូឡូញ…

កម្លាំងទាហានជើងទឹករុស្ស៊ីព្យាយាម ទៅស្រង់យន្តហោះគ្មានមនុស្សបើក MQ-9A Reaper របស់អាមេរិក

សពយន្តហោះគ្មានមនុស្សបើក MQ-9A Reaper របស់អាមេរិកបានធ្លាក់នៅតំបន់សមុទ្រខ្មៅ ត្រូវបានគេរកឃើញបំណែកមានចម្ងាយប្រមាណ២៦០គីឡូម៉ែត្រពីតំបន់គ្រីមៀ។ នៅពេលនេះមាននាវារុស្ស៊ី ៨គ្រឿងនៅតំបន់ដែលយន្តហោះគ្មានមនុស្សបើករបស់អាមេរិកធ្លាក់។ ក្នុងព្រិត្តិការណ៍ពាក់ព័ន្ធនោះដែរ ក្រសួងការពារជាតិរុស្ស៉ីនាថ្ងៃសុក្រនេះ បានប្រកាសថា រដ្ឋមន្រ្តីការពារជាតិរុស្ស៉ីលោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) បានផ្តល់មេដាយកិត្តិយសដល់ក្រុមពីឡុតរបស់យន្តហោះចម្បាំងរុស្ស៉ី Su-27 ចំនួន២គ្រឿង ដែលហោះស្ទាក់យន្តហោះដ្រូនយោធាអាមេរិកមួយគ្រឿង នៅលើផ្ទៃអាកាសនៃសមុទ្រខ្មៅ ក្នុងសប្តាហ៍នេះ។ យន្តហោះដ្រូនអាមេរិក ដែលមានប្រភេទ MQ-9 Reaper បានធ្លាក់ចូលក្នុងសមុទ្រខ្មៅ កាលពីថ្ងៃអង្គារ បន្ទាប់ពីត្រូវបានហោះស្ទាក់ដោយយន្តហោះចម្បាំងរុស្ស៉ី ខណៈវាគឺជាការប្រឈមមុខគ្នាដោយផ្ទាល់លើកដំបូងផ្នែកយោធា រវាងរុស្ស៉ីនឹងសហរដ្ឋអាមេរិក…

បន្ទាប់ពីប៉ូឡូញដល់ស្លូវ៉ាគី ប្រកាសថានឹងបញ្ជូន MiG-29 ចំនួន១៣ គ្រឿងទៅកាន់អ៊ុយក្រែន

បន្ទាប់ពីប៉ូឡូញ ប្រទេសស្លូវ៉ាគី ក៏បានប្រកាសថា ខ្លួននឹងបញ្ជូន MiG-29 ចំនួន 13 គ្រឿងទៅកាន់អ៊ុយក្រែន ដើម្បីធានាថាអ៊ុយក្រែន “អាចការពារខ្លួន” និងអឺរ៉ុបប្រឆាំងនឹងសកម្មភាពយោធារបស់រុស្ស៊ី។ នៅទី១៧ ខែមីនា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Eduard Heger បាននិយាយថា ប្រទេសរបស់លោកនឹងបញ្ជូនយន្តហោះចម្បាំង MiG-29 ចំនួន១៣គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន។ បន្ទាប់ពីការប្រកាសខាងលើ ស្លូវ៉ាគីបានក្លាយជាសមាជិកទីពីរនៃអង្គការមហាសមុទ្រខាងជើង (NATO) ដែលប្តេជ្ញាផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន បន្ទាប់ពីប៉ូឡូញ។ នៅពេលនេះរុស្ស៊ីបាននិយាយនៅទី១៧ខែមីនាថា យន្តហោះចម្បាំងទាំងអស់ដែលផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន ដោយប្រទេសលោកខាងលិចនឹងត្រូវបំផ្លាញ បន្ទាប់ពីសមាជិកណាតូប្រទេសប៉ូឡូញ…

អុីរ៉ង់ចាប់ខ្លួនជនសង្ស័យ១១០នាក់ ពាក់ព័ន្ធនឹងការបំពុលសិស្សរាប់ពាន់នាក់

ប៉ូលិសអុីរ៉ង់បាននិយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យចំនួន១១០នាក់ ពាក់ព័ន្ធនឹងការបំពុលសិស្សស្រីរាប់ពាន់នាក់នៅសាលារៀនទូទាំងប្រទេសអុីរ៉ង់។ យោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានឱ្យដឹងថា ប៉ូលិសអុ៏រ៉ង់កាលពីថ្ងៃទី១៥ ខែមីនា បាននិយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យចំនួន ១១០ នាក់ ពាក់ព័ន្ធនឹងការបំពុលសិស្សានុសិស្សរាប់ពាន់នាក់។ សិស្សសាលាបានលើកឡើងថា ចាប់ពីខែវិច្ឆិកា ឆ្នាំ 2022 មក មានក្លិន “មិនល្អ” នៅក្នុងបរិវេណសាលា (ភាគច្រើនជាសាលារបស់ក្មេងស្រី) ធ្វើឱ្យសិស្សជាច្រើននាក់ដកដង្ហើមខ្លី ចង្អោរ និងវិលមុខ កុមារជាច្រើនត្រូវសម្រាកនៅមន្ទីរពេទ្យ។ រហូតមកដល់ពេលនេះ ឧបទ្ទវហេតុនេះបានប៉ះពាល់ដល់សាលារៀនចំនួន 230 កន្លែង…