Category: ព័ត៌មានជាតិ

ករណីបុរសម្នាក់គ្រាន់តែខឹងប្រពន្ធសុំបែកគ្នាដាច់ចិត្តចងកសម្លាប់ខ្លួន…

បាត់ដំបង​ ៖​យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ប្រហែល​២៣​និង​៣០​នាទី​ នៅ​ចំណុច​ក្រុម​ទី​៦​ ភូមិ​ស្រះ​ថត​ ឃុំ​ព្រៃ​ត្រឡាច​ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​ មាន​ករណី​មនុស្ស​ធ្វេ​ី​អត្តឃាត​ (​ចងក​សម្លាប់​ខ្លួន​)​ កេ​ី​ត​ឡេ​ី​ង​មួយ​លេ​ី​ក​ សាកសព​ជន​រង​គ្រោះ​ឈ្មោះ​ បេន​ ទ្រី​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ រស់នៅ​ភូមិ​ស្រះ​ថត​ ឃុំ​ព្រៃ​ត្រឡាច​ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​។​ តាម​ការ​បញ្ជាក់​ពី​សាច់ញាតិ​បានឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​គិត​ខ្លី​ចងក​សម្លាប់​ខ្លួន​នេះ​គឺ​ខឹង​ប្រពន្ធ​សុំ​បែក​គ្នា​។​ ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​នគរបាល​ផ្នែក​ជំនាញ​អធិការ​ស្រុក​រុក្ខ​គិរី​ សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ​…

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន​ ៣៦នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​ ២៤​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៩​ មីនា​ម្សិលមិញ!

ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​ ៣៦​នាក់​ (​ស្រី០​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន១៦​ករណី​ ទូ​ទាំង​ប្រទេស​កាលពីថ្ងៃ​ទី​១៩ ខែមីនា​ ឆ្នាំ​២០២៣ម្សិលមិញ​ ។​ ដូច្នេះ​គ្រឿងញៀន​បំផ្លាញ​អនាគត​អ្នក​ និង​ក្រុម​គ្រួសារ​អ្នក​ !​ ក្នុងចំណោមជនសង្ស័យចំនួន ៣៦នាក់ រួមមាន៖​ ជួញដូរ ៦ករណី ឃាត់​មនុស្ស​ ១៣នាក់(ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់​មនុស្ស​ ៤នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ៧ករណី ឃាត់…

សម្តេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី កែទម្រង់គ្រប់គ្រង​ហិរញាវត្ថុសាធារណៈដំណាក់កាលទី៤​

ភ្នំពេញ​៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទទី២០ ខែមីនា ឆ្នាំ២០២៣​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ នាឱកាស​អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧​ និងត្រូវធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ​ រាជធានីភ្នំពេញ​។ ខាងក្រោមនេះ​ជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​៖ សម្ដេចតេជោ ហ៊ុន សែន​ ថ្លែង​ថា៖ «យើងមិនអាចរងចាំរហូតដល់មានសន្ដិភាពពេញលេញទើបយើងធ្វើការកែទម្រង់នោះទេ»។ សម្ដេចតេជោ​ បានបញ្ជាក់ថា ក្នុងពេលសម្ដេចតេជោធ្វើជានាយករដ្ឋមន្រ្ដី សម្ដេចបានដាក់ចេញកញ្ចប់កំណែទម្រង់ជាមួយគ្នាផងដែរ នៅក្នុងនោះគឺទីមួយកំណែទម្រង់ នយោបាយ និងទីពីរកំណែទម្រង់ខាងសេដ្ឋកិច្ចនោះឯង ដើម្បីធ្វើឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ…

សមត្ថកិច្ចបង្រ្កាបទីតាំងអារច្រៀកឈើ!

ខេត្តពោធិ៍សាត់ ៖ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ និងមន្រ្តីសង្កាត់ក្រោមឱវាទ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ បង្រ្កាបទីតាំងកន្លែងអារច្រៀកឈើខុសច្បាប់មួយ កន្លែងដោយរឹបអូសវត្ថុតាងដើម្បីយកទៅបន្តនីតិវិធី និងបន្តតាមស្រាវជ្រាវក្រុមជនប្រព្រិត្តយកមកអនុវត្តច្បាប់ ។ ករណីសមត្ថកិច្ចសហការចុះពិនិត្យនិងបង្រ្កាបទីតាំងម៉ាស៊ីនអារច្រៀកឈើខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ១២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចដីឡូត៍មានផ្ទះតៀម១ខ្នង ស្ថិតនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។…

ថ្មី​ទៀតហើយ​! ករណី​ជនជាតិ​ចិន​ ស្លាប់ដោយធ្លាក់ពីលើសណ្ឋាគារយីហោ” LZ “

ខេត្តព្រះសីហនុ​៖​ នាពេលថ្មីៗនេះ​ យេីងសង្កេតឃេីញថា​ ករណី​ជនជាតិ​ចិន​ ស្លាប់ដោយធ្លាក់ពីលើសណ្ឋាគារស្ថិតក្នុងក្រុង-ខេត្ត​ព្រះសីហនុ បានកេីតឡេីង​ជាបន្តបន្ទាប់​ដែលធ្វើ​ឱ្យប្រជាពលរដ្ឋមានការព្រួយបារម្មណ៍​ពីបញ្ហា​សុខសុវត្ថិភាព​របស់ពួកគាត់ផងដែរ។ ជាក់ស្ដែង​កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នេះ មានករណី​បុរសជនជាតិចិនម្នាក់ទៀត បានស្លាប់ដោយធ្លាក់ពីលើ សណ្ឋាគារមួយកន្លែងយីហោ” LZ ” ស្ថិត​នៅជិតផ្លូវចូលសាលារៀន អូរទីពីរ ក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ក្រោយកេីតហេតុ​សាកសពជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ​ ភ្លាមៗក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ់កោសល្យវិច័យ​ នៃស្នងការនគរបាលខេត្តព្រះសីហនុ​ បានចុះទៅត្រួតពិនិត្យនៅកន្លែងកេីតហេតុ។ ប៉ុន្ដែ​ជំហានដំបូង​សមត្ថកិច្ចមិនទាន់បញ្ជាក់ថា​ ជាករណីអ្វីនោះទេ ដោយដឹកបញ្ជូន ទៅរក្សាទុកនៅសាលរក្សាសព នៃមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំសេចក្តីសម្រេចរបស់ស្ថានទូតចិនប្រចាំកម្ពុជា​…

លោក ផុស សុវណ្ណ ណែនាំដល់អ្នកសារព័ត៌មាន គោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ និងពិនិត្យលើទិដ្ឋភាពបន្ថែម

ភ្នំពេញ ៖ លោក ផុស សុវណ្ណ បានថ្លែងយ៉ាងដូច្នេះថា ៖ ក្រៅពីសរសេរត្រឹមត្រូវតាមវិជ្ជាជីវៈហើយ អ្នកសារព័ត៌មានត្រូវពិនិត្យផ្នែកច្បាប់បន្ថែមផង ។ សូមបញ្ជាក់ថា : លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានថ្លែងថា អ្នកសារព័ត៌មានសំខាន់ណាស់មានតួនាទីក្នុងការចម្លងព័ត៌មានពីប្រជាជនទៅរដ្ឋាភិបាល ឬពីរដ្ឋាភិបាលមកប្រជាជន ។ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបែបនេះ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញសរសេរព័ត៌មានកម្រិតខ្ពស់ នៅរាជបណ្ឌិតសភា…

រថយន្តដឹកតន្រ្តីបុកជាមួយម៉ូតូស្លាប់ម្នាក់រងរបួសស្រាលម្នាក់នៅមុខស្ថានីយប្រេង

ខេត្តរតនគិរី៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូក្នុងទិសដៅបញ្រ្ចាសទិសគ្នាបណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តនិងអ្នករួមដំណើរម្នាក់រងរបួសស្រាល រីឯអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ភ្លាមៗដែរ។     ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ ៖ ២០នាទីថ្ងៃត្រង់ថ្ងៃទី១៧ខែ មីនាឆ្នាំ២០២៣នៅត្រង់ចំណុចផ្លូវបំបែកជាបួនមុខស្ថានីយប្រេងយើងស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង  ខេត្តរតនគិរី។    រថយន្តម៉ាកទីតាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D.4546  អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុភ្លាមៗដែរ តែគេបានដឹងថាម្ចាស់រថយន្តឈ្មោះ រ៉ាវី តន្ត្រីសម័យខេត្តរតនគិរី។     ចំណែកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មពាក់ស្លាកលេខ1 AE.2236 រតនគិរី បើកបរដោយឈ្មោះ សេវ អ៊ែល ភេទប្រុសអាយុ៥៦ឆ្នាំ…

កបេីកបរលេីផ្លូវល្បឿនលឿនសូមបង្កេីនការប្រុងប្រយ័ត្ន​! ខណៈឆេះរថយន្តទំនេីបរបស់អ្នកដំណេីរសរុបអស់០៤គ្រឿងហេីយមកទល់ពេលនេះ

ភ្នំពេញ​ ៖​ បេីគិតមកដល់ថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ មានរថយន្តស៊េរីទំនើបចំនួន៤គ្រឿងហេីយត្រូវបានអគ្គិភ័យឆាបឆេះ​ មានខ្លះឆេះខ្ទេចអស់ទាំងស្រុង​ និងខ្លះឆេះអស់៦០%ទៅ៧០% ដោយសង្ស័យបណ្ដាលមកពីឆ្លងប្រព័ន្ធភ្លើងរថយន្ត។ ​   គួរបញ្ចាក់ថា​ រថយន្តទំនេីបចំនួន០៤គ្រឿងដែលត្រូវបានអគ្គិភ័យឆាបឆេះនោះរួមមាន​ ៖​ ករណីទី១. កាលពីរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ រថយន្ត​ Range Rover ពណ៌ខ្មៅមួយគ្រឿង ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងនៅលើផ្លូវល្បឿនលឿន ត្រង់គីឡូម៉ែត្រលេខ ៥៦ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ​ករណីទី២. កើតឡើងកាលពីល្ងាច…

ក្រសួងធនធានទឹក និងឧតុនិយម ៖ កម្ពុជាអាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ​ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣

ភ្នំពេញ៖​ កម្ពុជា​ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ​ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣​,នេះបេីយោង​តាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ក្រសួងធនធានទឹក​ បានគូសបញ្ជាក់ថា ក្នុងអំឡុងមួយសប្ដាហ៍នេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយ ពីទ្រនុងសម្ពាធខ្ពស់ (ចិន)។ ទន្ទឹមនោះក៏អាចកើតមានសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល -សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C -សីតុណ្ហភាពអតិបរមាមានពី ៣៤-៣៧ °C -អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។ ២៖ តំបន់ខ្ពង់រាប…

ឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»

ភ្នំពេញ ៖ ខ្ញុំបាទ​ សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងក្រុមគ្រួសារ​ ដែលឯកឧត្តមបណ្ឌិតត្រូវបាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»។ ការដំឡើង ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» នេះគឺពិតជាស័ក្តិសមនឹងសមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមបណ្ឌិត ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍជាតិកម្ពុជា ឱ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយបន្តបន្ទាប់។ ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមបណ្ឌិត…