ប្រធានាធិបតីចិនអញ្ជើញប្រធានាធិបតីពូទីនបំពេញទស្សនកិច្ចទីក្រុងប៉េកាំង
នេះជាថ្ងៃទី២ហើយក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដោយភាគីទាំងពីរសម្រេចបានតាមគោលដៅដែលគ្រោងទុក ពិសេសគឺទំនាក់ទំនងកាន់តែប្រសើរឡើងថែមទៀត ។ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីចិនលោក ស៉ី ជីនពីងនៅថ្ងៃអង្គារនេះបាននិយាយថា រូបលោកបានអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន ឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំនេះ អំឡុងជំនួបក្រៅផ្លូវការជាមួយ លោក ពូទីន កាលពីថ្ងៃចន្ទម្សិលមិញ។ យោងតាមសេចក្តីរាយការណ៍ នៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ រុស្ស៉ីផ្ទាល់បានឱ្យដឹងថា ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីរុស្ស៉ី លោក មីឃែល មីស៊ូសទីន…