ថៃបើកយុទ្ធនាការបោសសម្អាត ល្បែងស៉ីសងតាមអនឡាញ ដោយបានឆែកផ្ទះមេប៉ូលិសរងផងដែរ
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា កាលពីព្រឹកថ្ងៃចន្ទនេះ កងកម្លាំងប៉ូលិសនៅប្រទេសថៃ បានចុះឆែកឆេរផ្ទះរបស់អគ្គស្នងការរងនគរបាលជាតិថៃម្នាក់ ដោយសកម្មភាពនោះគឺជាផ្នែកនៃការបើកប្រតិបត្តិការឆែកឆេរទ្រង់ទ្រាយធំ ដែលមានគោលដៅលើបណ្តាញល្បែងស៉ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។ ផ្ទះនៅកណ្តាលរាជធានីបាងកករបស់នាយឧត្តមសេនីយ៍ ស៊ូរ៉ាឆេត ហាក់ផាន (Surachate Hakparn) ដែលជាអគ្គស្នងការរងនគរបាលជាតិនៃប្រទេសថៃ ស្ថិតក្នុងចំណោមទីតាំងសរុបប្រមាណ៣០កន្លែងក្នុងខេត្ត-ក្រុងចំនួន៦ ដែលត្រូវបានចុះឆែកឆេរដោយកងកម្លាំងប៉ូលិសប្រឆាំងបទល្មើសតាមប្រព័ន្ធអនឡាញ។ ប្រតិបត្តិការទ្រង់ទ្រាយធំនោះត្រូវបានធ្វើឡើងពាក់ព័ន្ធការស៉ើបអង្កេតទៅលើវេបសាយល្បែងស៉ីសងមួយហៅថា «Betflix» ហើយនិងវេបសាយពាក់ព័ន្ធចំនួន១២ទៀត។ លោក ស៊ូរ៉ាឆេត បាននិយាយថា ប្រតិបត្តិការឆែកឆេរបានបញ្ចប់ទៅ ដោយពុំមានរកឃើញវត្ថុតាងឬរឿងខុសច្បាប់អ្វីឡើយ ហើយលោកបានអះអាងថា រូបលោកមិនមានទំនាក់ទំនងជាមួយបណ្តាញល្បែងស៉ីសងអនឡាញណាមួយនោះទេ។…
នាយករដ្ឋមន្ត្រីថៃបានទៅអាកាសយានដ្ឋានដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលលើកលែងទិដ្ឋាការ
នៅថ្ងៃទី 25 ខែកញ្ញា នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានស្វាគមន៍ភ្ញៀវទេសចរចិនក្រុមទីមួយនៅអាកាសយានដ្ឋានសុវណ្ណភូមិ បន្ទាប់ពីប្រទេសនេះបានចេញកម្មវិធីលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិននិងកាហ្សាក់ស្ថាន។ បាងកកប៉ុស្តិ៍បានរាយការណ៍ថា ជើងហោះហើរ XJ761 របស់ Thai AirAsia X បានដឹកអ្នកទេសចរ ៣៤១ នាក់ មកពីទីក្រុងសៀងហៃ (ប្រទេសចិន)បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ក្នុងខេត្ត Samut Prakan ភាគខាងកើតទីក្រុងបាងកក។ នេះជាក្រុមទេសចរដំបូងគេដែលមកប្រទេសថៃក្រោមកម្មវិធីលើកលែងទិដ្ឋាការចេញដោយរដ្ឋាភិបាលនៃប្រទេសនេះ។ កម្មវិធីនេះនឹងត្រូវបានអនុវត្តរយៈពេល 5 ខែ (ចាប់ពីថ្ងៃទី…
ម៉ូតូលេងភ្លេីងទេីបបង្ហោះឡូយ ! សមត្ថកិច្ចចុះបង្ក្រាបក្មេងទំនើងប្រុសស្រីធ្វើសកម្មភាពបង្ហោះម៉ូតូនិងកែឆ្នៃភ្លើងខុសបច្ចេកទេស…
ក្រចេះ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា កម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរឬស្សី បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងប្រុស-ស្រី មួយក្រុមមានគ្នាចំនួន១២នាក់ បន្ទាប់ពីពួកគេបានធ្វើ សកម្មភាពជិះម៉ូតូអនាធិបតេយ្យ(កែឆ្នៃភ្លើងខុសបច្ចេក ទេសនិងបង្ហោះម៉ូតូ) បង្កការរំខាននិងប៉ះពាល់សណ្តាប់ធ្នាប់តាមផ្លូវទីប្រជុំជនតាមភូមិសាស្រ្តសង្កាត់អូរឫស្សី ក្រុងក្រចេះ ។ ពួកគេត្រូវបាន នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើកិច្ចសន្យាអប់រំ និងប្រគល់ទៅឲ្យអាណាព្យាបាល ដើម្បីយកទៅអប់រំបន្ត។ ចំណែកម៉ូតូចំនួន ០៧គ្រឿង ត្រូវរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាន។
ហ្នឹង ពូជឪខ្លាំងចឹងកូន ! ករណីក្មេងទំនើងធ្វើសកម្មភាពជិះម៉ូតូបង្ហោះតាមផ្លូវត្រូវបានសមត្ថកិច្ចអប់រំ
ស្ទឹងត្រែង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា ដើម្បីឲ្យការអនុវត្តគោលនយោបាយភូមិ-ឃុំ—សង្កាត់មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថាឡាបរិវ៉ាត់ ស្រាវជ្រាវរកក្មេងទំនើងដែលបានធ្វើសកម្មភាពជិះម៉ូតូបង្ហោះយ៉ាងអនាធិបតេយ្យធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់តាមផ្លូវសាធារណ:ក្នុងស្រុកថាឡាបរិវ៉ាត់ ។ បាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ដើម្បីធ្វើការអប់រំណែនាំ និងធ្វេីកិច្ចសន្យាប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំណែនាំបន្ត។
នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតបានកាំភ្លើងកែឆ្នៃ៤ដើម ថ្នាំញៀនទឹកកក១ថង់ និងគ្រាប់កាំភ្លើង៤៦គ្រាប់ នៅស្រុកស្វាយចេក…
បន្ទាយមានជ័យ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ផែនការឲ្យកម្លាំងនគរបាលទូទាំងខេត្តពិសេសកម្លាំងជំនាញត្រូវបង្ក្រាបរាល់បទល្មើស បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង បទល្មើសជួញដូរគ្រឿងញៀន ដើម្បីធានាបាននៅសន្តិសុខសុវត្ថិភាពសង្គម ភូមិឃុំ-សង្កាត់មានសុវត្ថិភាព។ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការពីកម្លាំងអធិការដ្ឋាននគបាលស្រុកស្វាយចេក និងស្រុកថ្មពួក ចុះស្រាវជ្រាវនិងបង្ក្រាបបានមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀន និង ប្រើប្រាស់អាវុធខុសច្បាប់ ចំនួន២នាក់ រួមមាន ១-ឈ្មោះ អូ ទាវ…
កំដៅ ព្យុះ ទឹកជំនន់ និង ‘ការព្រួយបារម្ភអំពីបរិស្ថាន’ កើនឡើងនៅជុំវិញពិភពលោក
ឥទ្ធិពលដ៏អាក្រក់នៃព្រឹត្តិការណ៍អាកាសធាតុខ្លាំងកំពុងធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភអំពីអនាគតរបស់មនុស្សជាតិ។ នៅឯមហោស្រពភាពយន្តកុមារក្នុងខែកក្កដា ក្នុងអំឡុងពេលសួរសំណួរ និងចម្លើយជាមួយលោក Gilberto Pichetto Fratin – រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសន្តិសុខអ៊ីតាលី អ្នកស្រី Giorgia Vasaperna (អាយុ 27 ឆ្នាំ) បានស្រក់ទឹកភ្នែកនៅពេលដែលនាងភ័យខ្លាចថាមានវិបត្តិដោយសារវិបត្តិអាកាសធាតុ។ អ្នកស្រីបន្តទៀតថា “ផ្ទាល់ខ្លួន ខ្ញុំបារម្ភអំពីបញ្ហាបរិស្ថាន។ ខ្ញុំនឹងគ្មានអនាគតទេ ព្រោះដីដែលខ្ញុំរស់នៅត្រូវភ្លើងឆេះ។ ក្តីបារម្ភនេះលេចឡើងមិនត្រឹមតែនៅក្នុងប្រទេសអ៊ីតាលីប៉ុណ្ណោះទេ ប៉ុន្តែក៏នៅកន្លែងដែលមានបាតុភូតអាកាសធាតុខ្លាំងផងដែរ។ យោងតាមកាសែត The New York Times ព្រឹត្តិការណ៍អាកាសធាតុខ្លាំងកំពុងធ្វើឱ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងការព្រួយបារម្ភរបស់មនុស្សចំពោះបរិស្ថានជុំវិញ។…
ឃាត់ខ្លួនមនុស្ស ៦១នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនទូទាំងប្រទេសក្នុងថ្ងៃតែមួយ
ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ៦១នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញាម្សិលមិញនេះ។ លោកអ្នកនាំពាក្យ បានគូសបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៦១នាក់នោះ មាន ៤២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ២០ករណី និងជនសង្ស័យ ១៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ១២ករណី។ ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍…
យន្តហោះ Boeing 737 ដឹកមនុស្ស១៨១នាក់ជ្រុលចុះទៅលើស្មៅពេលចុះចត
យន្តហោះ Boeing 737-800 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ទួរគី AnadoluJet ស្រាប់តែរអិលចេញពីផ្លូវរត់ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Perm។ យន្តហោះ Boeing 737-800 ដែលមានលេខចុះឈ្មោះ TC-JGV កំពុងដំណើរការជើងហោះហើរពី Antalya (Türkiye) ទៅ Perm (រុស្ស៊ី) ជាមួយនឹងជើងហោះហើរលេខ TK3964។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Perm ភ្លាមនោះ យន្តហោះបានរត់ប្រហែល 50 ម៉ែត្រពីលើផ្លូវរត់ ហើយធ្លាក់ទៅលើវាលស្មៅ។ នៅពេលនោះជើងហោះហើរបានដឹកអ្នកដំណើរ…
ក្រសួងធនធានទឹក ៖ អាចមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២៣
ភ្នំពេញ ៖ បើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសបានបញ្ជាក់ថា : អាចមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ; បន្ទាប់ពីបានធ្វើការសង្កេត តាមដានលើស្ថានភាពធាតុអាកាសរួចមក ឃើញថា ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានប្រព័ន្ធសម្ពាធទាបមួយបានកើតឡើង អូសកាត់លើព្រះរាជាណាចក្រកម្ពុជា។…
កុមារ២នាក់ចុះលេងទឹកនៅមុខលូបណ្តាលឱ្យទឹកហូរគួចចូលលូបាត់រយ:ពេល១ម៉ោងទើបរកឃើញសព
ខេត្តកំពង់ធំ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ មានករណីកុមារលង់ទឹកស្លាប់ចំនួន២នាក់ដោយមានឈ្មោះ ១.សពកុមារ ឈ្មោះ សារុន ធារាជ ភេទប្រុស អាយុ០៨ឆ្នាំ ឪពុកឈ្មោះ ឃាន់ សារុន អាយុ២៩ឆ្នាំ ម្ដាយឈ្មោះ ឃាន់ ចំរើន អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំនិង ២.សពកុមារ ឈ្មោះ ឃាន់លីនដា ភេទប្រុស អាយុ១២ឆ្នាំ ឪពុកឈ្មោះ…