អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ៖ ជាង២ម៉ឺនសេវាដែលមន្រ្តីអត្តសញ្ញាណកម្មផ្ដល់ជូនពលរដ្ឋរយៈពេល៥ថ្ងៃនៃម៉ោងរដ្ឋបាល!

ភ្នំពេញ ៖ ក្នុងរយៈពេល៥ថ្ងៃ នៃម៉ោងរដ្ឋបាលកាលពីសប្ដាហ៍កន្លងទៅនេះ ពោលគឺចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ មន្រ្តីអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវាជូនប្រជាពលរដ្ឋបានចំនួន២០.២៥៥សេវា នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។បើតាមលោក ទូច…

អ្នកពាក្យក្រសួងសាធារណការ ៖ យានយន្តសរុប ១០១ ៤៧៣ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤

ភ្នំពេញ ៖ យានយន្តសរុប ១០១ ៤៧៣ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ។ នេះជាការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ…

តុលាការកំពូលថៃបានលុបចោលការចោទប្រកាន់លើលោកស្រីយីងឡាក់

រឿងល្អកើតឡើងផ្ទួនៗគ្នា សម្រាប់គ្រួសារត្រកូលស៊ីណាវ៉ាត្រា។ នៅពេលនេះតុលាការកំពូលថៃនៅថ្ងៃទី៤ ខែមីនា បានទម្លាក់ការចោទប្រកាន់ក្នុងសំណុំរឿងប្រឆាំងអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីឆ្នាំ ២០១៣ ខណៈដែលលោកស្រីនៅកាន់អំណាចនៅឡើយ។យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោកស្រី យីងឡាក់ បានរស់នៅក្រៅប្រទេសអស់រយៈពេលប្រាំមួយឆ្នាំមកហើយ ដើម្បីជៀសវាងការជាប់ពន្ធនាគារ បន្ទាប់ពីត្រូវបានកាត់ទោសពីបទបង្ខូចកាតព្វកិច្ចក្នុងសំណុំរឿងប្រឆាំងនឹងលោកស្រី បន្ទាប់ពីរដ្ឋាភិបាលលោកស្រីត្រូវបានផ្ដួលរំលំក្នុងរដ្ឋប្រហារយោធាឆ្នាំ 2014។សេចក្តីសម្រេចថ្ងៃទី 4 ខែមីនា…

កូរ៉េខាងជើងព្រមានអាមេរិកនិងកូរ៉េខាងត្បូងពីការ«សងនូវតម្លៃ»សម្រាប់សមយុទ្ធយោធារួម

ប្រទេសកូរ៉េខាងជើងបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិកនឹងកូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់ថា នេះមិនមែនជាសកម្មភាពការពារនោះទេ។យោងតាមយ៉ុនហាប់ នៅថ្ងៃទី៥ ខែមីនា អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បានថ្កោលទោសសមយុទ្ធ “Freedom Shield” ដែលរៀបចំរួមគ្នាដោយសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។ សមយុទ្ធរួមគ្នានេះមានរយៈពេល 11 ថ្ងៃ ដោយមានទាហានចូលរួមច្រើនជាងឆ្នាំមុន២ដង ហើយទីក្រុងសេអ៊ូលបានអះអាងថា នេះជាសកម្មភាពការពារ។សមយុទ្ធទ្រង់ទ្រាយធំដែលដឹកនាំដោយប្រទេសដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក និងសម្ព័ន្ធមិត្តមិនអាចចាត់ទុកថាជាសកម្មភាពការពារនោះទេ។ ជាពិសេសនៅលើឧបទ្វីបកូរ៉េ ដែលសង្រ្គាមនុយក្លេអ៊ែរអាចផ្ទុះឡើងនៅពេលណាក៏បាន។ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនិង…

ក្រុមហ៊ុន SPC បង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារនៅព្រះរាជាណាចក្រកម្ពុជា

ប្រទេសអូស្ត្រាលី៖ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី…

ខេត្ត​បន្ទាយ​មាន​ជ័យ​ទ២​ បន្ទាប់​ពី​ខេត្ត​ព្រះសីហនុ​ បានដឹកនាំមន្រ្តីរាជការធ្វេីតេស្តរកសារធាតុញៀន​ តាមបញ្ជារបស់រាជរដ្ឋាភិបាល

បន្ទាយមានជ័យ៖ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងខេត្តបន្ទាយមានជ័យ ធ្វើតេស្តរកសារធាតុញៀនតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញនូវវិធានាការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើក ទី៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការពិនិត្យធ្វើតេស្តរកសារធាតុញៀននេះ…

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ៖ សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង៣០០នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននាសប្ដាហ៍កន្លងទៅនេះ

ភ្នំពេញ ៖ ក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅ គិតចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិទូទាំងប្រទេស បានឃាត់ខ្លួនជនសង្ស័យចំនួន៣១៩នាក់ ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន ចំនួន១៦១ករណី។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។បើតាមលោក ទូច សុឃៈ (សុខៈ)…

អបអរសាទរ ទិវាសត្វព្រៃពិភពលោក ៣ មិនា៖ កម្ពុជាបាននិងកំពុងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សសត្វព្រៃកម្រ

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ទិវាសត្វព្រៃពិភពលោក ថ្ងៃទី ៣ មីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបង្ហាញពីការគ្រប់គ្រងធនធនធម្មជាតិ ជាពិសេសអភិរក្សសត្វព្រៃ នៅកម្ពុជា សំដៅលើកកម្ពស់ការយល់ដឹងរបស់មហាជនអំពីមរតកធម្មជាតិ ដ័មានតម្លៃសម្រាប់មនុស្សជាតិ។លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាយើងមានតំបន់ការពារធម្មជាតិចំនួន ៧៣កន្លែង មានផ្ទៃដីជាង៧លានហិចតាស្មើនឹង៤០%…

ជនសង្ស័យគ្រឿងញៀនជនជាតិថៃ២នាក់​ ត្រូវកម្លាំងអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​នៅរសៀលថ្ងៃចន្ទ ទី០៤​ ខែមីនា​​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕  សមត្ថកិច្ចប្រាប់ថាៈកាលពីវេលាម៉ោង០២និង៣០នាទី ថ្ងៃទី០៣​ ខែមីនា​ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

ម៉ាឡេស៉ីប្រកាសស្វែងរកយន្តហោះ MH370 ជាថ្មី ក្រោយការបាត់ខ្លួន១០ឆ្នាំកន្លងមក

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤បានផ្សាយថា រដ្ឋមន្ត្រីនៃក្រសួងដឹកជញ្ជូនរបស់ម៉ាឡេស៉ីលោក Anthony Loke បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា ម៉ាឡេស៉ីកំពុងជំរុញឱ្យមានការស្វែងរកសាជាថ្មីសម្រាប់ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ខណៈថ្ងៃខួប១០ឆ្នាំនៃការបាត់ខ្លួនជិតមកដល់។យន្តហោះ Boeing 777 នៃជើងហោះហើរ MH370 មានអ្នកដំណើរចំនួន…